ក្រសួងប្រកាសពី ករណីស្លាប់ទី២០ ជាស្រ្ដីខ្មែរដែលមានវ័យ ៧២ឆ្នាំ

សូមចុចចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះ ពីករណីស្លាប់ស្រ្ដីខ្មែរម្នាក់ទៀត ដែលមានវ័យ៧២ ឆ្នាំ​ដោយសារកូវីដ១៩ ត្រូវបានបញ្ជាក់ថា គាត់បានទទួលមរណភាពនៅថ្ងៃទី ៣ មេសា ២០២១។

គាត់បានចូលសម្រាកនៅមន្ទីរពេទ្យនៅថ្ងៃទី ០២ មេសា ម៉ោង៨ព្រឹក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដោយអ្នកជំងឺមានសភាពហត់ខ្លាំង និងត្រូវបានដាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ ដោយប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផងដែរ។ នៅថ្ងៃទី៣ ដោយស្ថានភាពធ្ងន់ធ្ងរពេក គាត់ក៏បានទទួលមរណភាព នៅវេលាម៉ោង ១៣៖០០នាទី រសៀល ដោយសារកូវីដ១៩ វាយប្រហារផ្លូវដង្ហើម និងរលាកសួតទាំងសងខាងធ្ងន់ធ្ងរ។

សូមជម្រាបជូនដែរថា នេះជាករណីស្លាប់ទី២០ហើយ ដែលភាគច្រើនអ្នកគឺលើស្រ្ដីដែលមានជំងឺប្រចាំកាយ និងវ័យចាស់ជរាដែល ប្រឈមនឹងរងគ្រោះមរណនេះខ្ពស់៕