Imarticus
ថៅកែល្អ មានអ្វីច្រើនជាងខាងលើ ក្រៅពីការយកចិត្តទុកដាក់លើក្រុមហ៊ុន អតិថិជននិងអ្នកផ្គត់ផ្គង់ គឺនៅមានការយកចិត្តទុកដាក់កំរិតខ្ពស់ លើបុគ្គលិកដែលធ្វើការឱ្យពួកគេ។ នោះហើយជាមូលហេតុ ដែលថៅកែល្អ ផ្តល់ឱ្យបុគ្គលិកគ្រប់រូប:
១. ស្វ័យភាពនិងឯករាជ្យភាព
ស្ថាប័នមួយដ៏អស្ចារ្យ មានការរៀបចំនូវ ប្រតិបតិការនិងនីតិវិធីក្រុមហ៊ុនបានល្អប្រសើរ ដោយមានការចូលរួមនិងការពេញចិត្តពីបុគ្គលិក តាមរយៈការផ្ដល់ឲ្យនូវស្វ័យភាព និងឯករាជ្យភាព។ បុគ្គលិកអាចនឹងយកចិត្តទុកដាក់ នៅពេលគេជាអ្នកទទួលបន្ទុក នោះនឹងមានអារម្មណ៍ថា មានអំណាចក្នុងការធ្វើអ្វីដែលត្រឹមត្រូវ។លើសពីនេះទៅទៀត សេរីភាពបង្កើតបានជាការច្នៃប្រឌិតថ្មី។
បើអាចធ្វើបាន សូមផ្តល់ឲ្យបុគ្គលិកនូវស្វ័យភាពនិងឯករាជ្យភាព ដើម្បីធ្វើការតាមវិធីដែលពួកគេ ធ្វើការបានល្អបំផុត។ នៅពេលដែលអ្នកធ្វើបានបែបនេះនឹងនាំឲ្យបុគ្គលិករកវិធីសាស្រ្ដដោយខ្លួនឯង ដើម្បីធ្វើការងារបានល្អប្រសើរ ជាងអ្វីដែលអ្នកបានគិត។
២. ការរំពឹងទុកច្បាស់
ក្រៅពីមានឯករាជភាព ការងារទាំងអស់ក៏ត្រូវមានការរំពឹងទុកជាមូលដ្ឋានមួយពីស្ថានភាពជាក់លាក់ ថាគួរតែត្រូវបានដោះស្រាយដោយរបៀបណា។ រិះគន់និយោជិត ដែលធ្វើឲ្យប៉ះពាល់ដល់ស្ដង់ដាររបស់ក្រុមហ៊ុនបើទោះបីជា ពីមុនគាត់ធ្វើបានត្រឹមត្រូវក៏ដោយ។ មានរឿងមួយចំនួន មានភាពស្មុគស្មាញជាងនេះបើមិនដឹងពីការរំពឹងទុក ដែលអាចប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ។
នៅពេលដែលថៅកែ មានការផ្លាស់ប្តូរគោលការណ៍គួរតែមានការណែនាំជាមុន ហើយនៅពេលដែលមិនអាចធ្វើទៅបាន គម្បីពន្យល់ពីមូលហេតុ ដែលគាត់សម្រេចចិត្តនិងការរំពឹងទុកនាពេលអនាគត។
៣. គោលបំណងសំខាន់ៗ
ស្ទើរតែគ្រប់គ្នាសុទ្ធតែមានការប្រកួតប្រជែង។ជាញឹកញាប់ បុគ្គលិកល្អបំផុតគឺមានការប្រកួតប្រជែងយ៉ាងខ្លាំង ជាពិសេសជាមួយខ្លួនឯង។បើគ្មានគោលដៅដែលមានន័យ សម្រាប់ការប៉ងយកនោះទេ ការងារគឺគ្រាន់តែជាការងារប៉ុណ្ណោះ ព្រោះគ្មានខ្លឹមសារហើយនឹងគ្មានបុគ្គលិកដែលល្អចូលចិត្តការងារបែបនេះទេ។
៤. គោលបំណងពិត
មនុស្សគ្រប់គ្នា ចូលចិត្តមានអារម្មណ៍ថាជាចំណែកនៃអ្វីមួយដែលធំ។ អនុញ្ញាតឱ្យបុគ្គលិកដឹង នូវអ្វីដែលអ្នកចង់សម្រេចបានសម្រាប់អាជីវកម្មសម្រាប់អតិថិជន និងសូម្បីតែសហគមន៍។ ហើយបើសិនជាអ្នកអាចធ្វើបាន សូមឱ្យពួកគេបង្កើតបេសកកម្មមួយចំនួនសម្រាប់ខ្លួនឯង។
៥. ឱកាសរួមចំណែកបានច្រើន
ការដែលគ្មានឱកាសចូលរួមផ្ដល់មតិយោបល់ ឬការមិនទទួលយកមតិយោបល់ពីបុគ្គលិក អាចនឹងធ្វើឲ្យពួកគេមានការអន់ចិត្ត មិនចង់ចូលរួមចែករំលែកនៅពេលក្រោយ។ តែសម្រាប់ថៅកែល្អ ត្រូវផ្តល់ភាពងាយស្រួលដល់បុគ្គលិកដើម្បីផ្តល់យោបល់ ដោយផ្ដើមពីការសួរសំណួរនាំមុខ ការអង្កេតនិងផ្ដល់នូវផាសុកភាព ក្នុងការស្នើសុំនូវវិធីថ្មីដើម្បីធ្វើឱ្យអ្វីៗបានសម្រេច។
ថៅកែដ៏អស្ចារ្យដឹងថា បុគ្គលិកណាដែលមានការចាប់អារម្មណ៍លើក្រុមហ៊ុននិងផ្ដល់ការធានាដល់និយោជិកទាំងនោះពីតម្លៃនៃចូលរួមចំណែក ក៏ដូចជាផ្ដល់នូវការកោតសរសើរ។
៦. ទំនាក់ទំនងពិតប្រាកដ
និយោជិកធ្វើការសម្រាប់ប្រាក់ខែ ប៉ុន្តែមានលើសពីនេះដែលពួកគេធ្វើការសម្រាប់អ្នកផ្ដល់ការគោរពនិងកោតសរសើរ គ្នាទៅវិញទៅមក។ ហេតុនេះហើយបានជាពាក្យល្អៗការពិភាក្សាអំពីគ្រួសារ ការសន្ទនាក្រៅផ្លូវការ ដើម្បីសួរថាតើនិយោជិកត្រូវការជំនួយអ្វីនោះគឺជាការចាំបាច់។
៧. ភាពស្របគ្នា
បុគ្គលិកភាគច្រើន មិនគិតថាចៅហ្វាយណាតឹងរ៉ឹង ទាមទារច្រើននិងផ្តល់យោបល់ភ្លាមៗនោះទេបើថៅកែ អនុវត្តន៍ដោយយុត្តិធម៌ចំពោះនិយោជិតគ្រប់រូប។ ថៅកែល្អ ដឹងថាគន្លឹះក្នុងការបង្ហាញដល់និយោជិតពីមានភាពស្មើគ្នានិងយុត្តិធម៌ ដើម្បីជាទំនាក់ទំនងដល់ការសម្រេចចិត្ត ដែលអាចយល់ថាគ្មានភាពស្មើគ្នានោះទេ។
៨. ការរិះគន់ឯកជន
គ្មានបុគ្គលិកណាល្អឥតខ្ចោះទេ ហើយថោកែល្អផ្ដល់នូវមតិយោបល់ណែនាំ ស្ថាបនាទាំងនោះ ដោយលក្ខណៈឯកជន។ រាល់និយោជិតសមនឹងទទួលបានមតិស្ថាបនា។
៩. ការសរសើរជាសាធារណៈ
និយោជិកទាំងអស់ គួរទទួលបានការលើកទឹកចិត្ តនិងការកោតសរសើរ។ ការទទួលស្គាល់ និយោជិតណាធ្វើការល្អបំផុត គឺជារឿងងាយលើការងារសំខាន់ៗ ដែលគេកំពុងបំពេញ។
ការទទួលស្គាល់បុគ្គលិកដែលបំពេញតាមស្តង់ដារកំណត់របស់ក្រុមហ៊ុន អាចមានភាពស្មុគស្មាញ ប៉ុន្តែវាមិនធំដល់ថ្នាក់ហ្នឹងទេ។ ការប្រើពាក្យមួយចំនួន ដែលបង្ហាញឲ្យបុគ្គលិកដទៃទៀតបានដឹងផងនោះជារឿងដំបូង ដែលនាំឲ្យមានការសម្រេចជោគជ័យធំ។
១០. ឱកាសសម្រាប់អនាគតបុគ្គលិក
ការងារទាំងអស់ គួរតែមានសក្តានុពល ដើម្បីនាំទៅរករឿងធំៗនៅថ្ងៃអនាគត។ ថៅកែល្អ ចំណាយពេលដើម្បីអភិវឌ្ឍបុគ្គលិកដោយសង្ឃឹមថា នឹងមានតម្លៃយូរអង្វែងសម្រាប់ក្រុមហ៊ុន។អ្នកមានក្ដីសង្ឃឹមសម្រាប់ក្រុមហ៊ុនតែអ្នកក៏ត្រូវមានក្ដីសង្ឃឹមសម្រាប់បុគ្គលិកផងដែរ៕