សម្តេចតេជោ បន្តផ្តល់ជំនួយថវិកាចំនួន១,២៦០លានរៀល ដល់បណ្តាខេត្តដើម្បីរៀបចំធ្វើចត្តាឡីស័ក

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះបានបន្តផ្តល់ជំនួយថវិកាចំនួន១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ នេះជាការបញ្ជាក់របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិ បាល ។

លោកជំទាវ យក់ សម្បត្តិ បានបន្តថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១,២៦០លានរៀលសម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ខេត្តទាំង១៥ ដែលទទួលបានថវិកា ដើម្បីរៀបចំធ្វើចត្តាឡីស័ករួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់,ព្រះវិហារ,កណ្តាល, ស្វាយរៀង, ព្រៃវែងត្បូងឃ្មុំ, ក្រចេះ,តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, ព្រះសីហនុ និងខេត្តសៀមរាប ៕