ជម្ងឺរលាកថ្លើម បេ និងហ៊ីវ អាចធ្លងតាម រយៈការកាត់សក់

មួយផ្នែកធំ​នៃ​ឧបករណ៍កាត់សក់ ដូចជា​កាំបិត​កោរ ឬ តុង​ដឺ សុទ្ធតែ​មានលទ្ធភាព​ត្រូវ ជាប់​ឈាមនិង​ចម្លង​វីរុស​រលាក​ថ្លើម B និង​ថែមទាំង​ហ៊ី​វ ពី​មនុស្សម្នា​ក់នៅ​មនុស្ស​ម្នាក់ពិសេស​ចំពោះ​អ្នកមាន​ទម្លាប់​កោរ​ត្រងោល ។​

​ ​របាយការណ៍​វិទ្យាសាស្ត្រ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ អាហ្វ្រិក​ខាងត្បូង​បានឱ្យដឹងថាភាគច្រើន​នៃ​ឧបករណ៍​កាត់សក់​ដូចជា​កាំបិត កោរ ឬ តុង​ដឺ សុទ្ធតែ​មានលទ្ធភាពប្រឡាក់​ឈាម និង​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ ពិសេស​ចំពោះ​អ្នកមានទម្លាប់​កោរ​ត្រងោល​ដែលជា​ម៉ូត ដ៏​ពេញនិយម​ពុំ​ត្រឹមតែ​នៅ​ទ្វីបអាហ្វ្រិកតែ​នៅ​តំបន់​ផ្សេងៗ​ជាច្រើន​លើ​ពិភពលោក​ដូចជា អាមេរិក​ខាងជើង និង អឺរ៉ុប ។​
​ ​
​វេជ្ជបណ្ឌិត ហ្សា​ន​ឌី​ល ស្ប៉េ​ន​-​ហ្គា​ន (ZandileSpengane) សាស្ត្រាចារ្យ​នៅ​សកលវិទ្យា​ល័យខេ​ប ថោ​ន និង​ជា ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ បានឱ្យដឹងថាក្រុម​ស្រាវជ្រាវ​បាន​ទៅកាន់​ហាង កាត់សក់​៥០​កន្លែង នៅ​អាហ្វ្រិក​ខាង ត្បូងហើយ​បាន​សំណូមពរ​ប្តូរ​ឧបករណ៍​កាត់សក់​ចាស់ យក​ឧបករណ៍​ថ្មី ។ឧបករណ៍​ចាស់​នេះ​បន្ទាប់មក ត្រូវបាន​នាំយកទៅ​បន្ទាប់​ពិសោធន៍ ដើម្បី​វិភាគ ។លទ្ធផល​បង្ហាញថា ៤២​ភាគរយ​នៃ ឧបករណ៍​មាន​ជាប់​ឈាម​, ក្នុងនោះ ៨​ភាគរយ ជាប់​ឈាម​វិជ្ជមាន​ជាមួយ វីរុស​រលាក​ថ្លើម B ។​
​ ​
​លោក​បាន​បន្តថា ទោះបី​ពុំទាន់ រកឃើញ​វីរុស​ហ៊ី​វ​លើ​ឧបករណ៍​នាំទៅ​បន្ទាប់​ពិសោធន៍ក៏ពិតមែន​, ប៉ុន្តែ​លើទ្រឹស្តីបទ​, គឺ​អាចមាន​ហានិភ័យ​ឆ្លង​ហ៊ី​វតាមផ្លូវ​នេះ ។​
​ ​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ ផ្លូវ ចម្លង​រលាក​ថ្លើម B គឺ​ស្រដៀង​ហ៊ី​វ រួមមាន​ផ្លូវ​ឈាម​, រួមភេទ និង​ចម្លង ពី​ម្តាយ​ទៅ​កូន ។ ក្នុងនោះ​សំខាន់​គឺផ្លូវ​ឈាម​, រួមភេទនិង​ចម្លង​ពី​ម្តាយ ទៅ​កូន ។ ក្នុងនោះ សំខាន់​គឺ​ផ្លូវ​ឈាម​, ឆ្លង​ពេល​បញ្ចូល​ឈាមមាន​វីរុស ឬ ចាក់​គ្រឿងញៀន​…។ ក្រៅពីនេះ​អាច និយាយ​ដល់​ករណី​មួយចំនួន​ងាយ ឆ្លង​វីរុស​រលាក​ថ្លើម B ដូចជា​ប្រើ​រួម គ្នា​នូវ​ឧបករណ៍​មានលទ្ធភាព​ប្រឡាក់ឈាម​ពី​អ្នកជំងឺ​ដូចជា​កាំបិត​កោរ ពុកមាត់​, ច្រាស​ដុស​ឆ្មេ​ញ។ វីរុស រលាក​ថ្លើម B ក៏​ឆ្លងតាម​ស្នាម​ដាច់​រលាត់​, ឧបករណ៍​សាក់ និង​ចោះ​រន្ធត្រចៀក​មិនបាន​សម្លាប់​មេរោគ ។​ល ៕