កម្ពុជាកំពុងទំនាក់ទំនងទិញវ៉ាក់សាំង Sinovac ចំនួន៤លានដូសបន្ថែមទៀត

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងទំនាក់ទំនងទិញវ៉ាក់សាំងកូវី១៩ Sinovac ប្រមាណ៤លានដូសបន្ថែមទៀត ទៅតាមផែនការមេនៃការចាក់វ៉ាក់សាំង ដើម្បីចាក់ជូនប្រជាពលរដ្ឋ ។

ប្រសាសន៍លោកជំទាវ យក់ សម្បត្តិ ៖យើងនឹងបន្តធ្វើការទិញវ៉ាក់សាំងបន្តទៀត ហើយយើងក៏បន្តទិញ Sinovac ថែម៤លានដូសទៀត និង ស៊ីណូហ្វាម ប៉ុន្តែយើងនៅបន្តធ្វើតាមផែនការចាក់។

សូមបញ្ជាក់ថា នាពេលកន្លងទៅ កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ជំនួយរបស់ប្រទេសចិន ចំនួន៦០ម៉ឺនដូសដំណាក់កាលទី១ និងវ៉ាក់សាំង Astra Zeneca  ចំនួន៣២ម៉ឺនដូស តាមរយៈយន្តការកូវ៉ាក់។ ហើយក្នុងថ្ងៃនេះ ក៏បានទទួលវ៉ាក់សាំង Sinovac ១.៥លានដូស បន្ថែមទៀតដែលរដ្ឋាភិបាលបានទិញ ក្នុងតម្លៃ១ដូស ប្រមាណជា ១០ដុល្លារអាមេរិក។

រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងនៃការចាក់វ៉ាកសាំងដល់ ប្រជាពលរដ្ឋ (ដោយការស្ម័គ្រចិត្ត) ឱ្យបានជាង ១០លាននាក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ៕