ទូតចិនប្រចាំនៅកម្ពុជាបញ្ជាក់ថា Sinopharm ៧០ម៉ឺនដូសទៀតនឹងមកដល់ចុងខែនេះ

រាជធានីភ្នំពេញ៖ ក្នុងពិធីទទួលវ៉ាក់សាំង Sinovac ១.៥លានដូស ដែលរាជរដ្ឋាភិបាលកម្ពុជា បានទិញពីប្រទេសចិន នាព្រឹកថ្ងៃទី២៦ មីនានេះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដំណាក់កាលទី២ Sinopharm ដែលជាជំនួយរបស់ចិនចំនួន ៧០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជានៅថ្ងៃទី ៣១មីនា។

លោក វ៉ាង វិនធាន ៖ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន៧០ម៉ឺនដូសទៀត ដែលជាជំហ៊ានទី២ ដែលជាជំនួយរបស់ភាគីចិនជូនកម្ពុជា នឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។

វ៉ាក់សាំងស៉ីណូហ្វាម ចំនួន៧០ម៉ឺនដូសនេះ នឹងត្រូវប្រគល់ជូនក្រសួងការពារជាតិ ចំនួន៣០ម៉ឺនដូស ដើម្បីចាក់ជូនកងទ័ព និងគ្រួសារកងទ័ពដែលនៅសេសសល់មិនទាន់បានចាក់។

សូមបញ្ជាក់ថា ចិនបានផ្ដល់ជំនួយ ជាវ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូសរួចមកហើយនៅដំណាក់កាលទី១ បានមកដល់កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅចំនួន៦០ម៉ឺនដូស៕