វៀតណាម៖ ប្រទេសវៀតណាម បាននាំចេញផលិតផលដំឡូងមី និងដំឡូងមី មានតម្លៃសរុប ២៥៦លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ គឺកើនឡើង ៧៧,៩% ធៀបនឹងឆ្នាំមុន ដោយប្រទេសចិនគឺជាទីផ្សារទទួលទិញធំបំផុត។
ប្រទេសចិនបានទទួលទិញជាង៩៥ ភាគរយនៃការនាំចេញនេះ កាលពីខែមករា ដោយតម្លៃបានកើនឡើង ៦៩ ភាគរយធៀបឆ្នាំមុន ដល់ ២៤២,២ ដុល្លារក្នុងមួយតោន។
យោងតាមសមាគមដំឡូងមីវៀតណាម រោងចក្រកែច្នៃក្នុងស្រុកមួយចំនួនប្រឈមនឹងកង្វះការផ្គត់ផ្គង់ដោយរដូវប្រមូលផលទើបបានចាប់ផ្តើម។ ប្រទេសចិនមានតំរូវការដំឡូងមីយ៉ាងច្រើន ជំនួសពោត ដែលតម្លៃទីផ្សារកំពុងតែឡើងថ្លៃ ដើម្បីជាចំណីចិញ្ចឹមជ្រូក។
យោងតាមតួលេខចងក្រងដោយគយចិន៖ ការនាំចូលដំឡូងមីរបស់ចិនបានកើនឡើង ២២ភាគរយធៀបឆ្នាំមុន ឡើងដល់ ៧៨២,៨៥ លានដុល្លារ ខណៈការនាំចូលម្សៅដំឡូងមី បានកើនឡើង ១៦,១ភាគរយស្មើនឹង ១,១៣ ពាន់លានដុល្លារ៕ VnExpress
by VnExpress