វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៣០ម៉ឺនដូសទៀត នឹងមកដល់ឆាប់ៗនេះ

រាជធានីភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយបន្ថែម របស់សាធារណៈរដ្ឋប្រជាមានិតចិន ចំនួន៣០ម៉ឺនដូស តាមរយៈក្រសួងការពារ ជាតិរបស់ចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា នឹងមកដល់ប្រទេសកម្ពុជានាពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ថ្លែងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបញ្ជាក់ថា នៅពេលវ៉ាក់សាំងស៊ីណូហ្វាម ដឹកមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្ដេច ជាអ្នកអញ្ជើញទៅទទួលដោយផ្ទាល់ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បើយោងតាមតាមលិខិតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ផ្ញើទៅកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញឲ្យដឹងថា វ៉ាក់សាំងនេះ នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃប្រទេសកម្ពុជា នាវេលាម៉ោង១៩៖០០នាទីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ៕