៩ចំនុច ដែលធ្វើអោយអ្នក មិនទាន់អាចក្លាយជាសេដ្ឋី

នរណាមិន​ចង់​ក្លាយ​​​ជាឧកញ្ញា ឬ​សេដ្ឋី? តែគួរអោយស្ដាយ ដែលគ្រប់គ្នាមិនអាចនឹងងាយសម្រេចបានមហិច្ចតាដ៏ធំនេះ​។​នៅពេល​ដែល​អ្នក​សួរ ​អ្នកទាំងអស់នោះថា ហេតុ​អ្វីបានជាដូចេ្នះ​? ចំលើយគឺជា ​លេសដោះសារ ចេញមករាប់មិនអស់ ​ម្យ៉ាង លេសដោះសារទាំងនោះ ពិតជាមាន​មូលហេតុ​ត្រឹមត្រូវ​តែវាបាន​រារាំង​យើង​ពី​ការ​ពិត ​ដើម្បីអាច​សម្រេច​បាន​នូវគោលដៅជាសេដ្ឋី។

newsnn.ru

កុំយកលេសទាំងនោះជាប្រមុខ ​អ្នកត្រូវរក​​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​និងកំណត់​គោលដៅជាក់លាក់​ ដើម្បី​សម្រេចអោយ​បានក្នុងពេល​ខាងមុខ​។ខាងក្រោម​នេះ​ជា​ហេតុផល​ប្រាំបួន​ ដែល​មនុស្ស​ភាគ​ច្រើន​មិន​អាចក្លាយជាសេដ្ឋី។

១. ខ្លាច​ការ​បរាជ័យ

​អ្នក​ដែល​ខ្លាច​ការ​បរាជ័យ ​មិនអាច​ទទួល​បានជ័យជំនះនោះទេ​។ដើម្បីសន្សំ​ប្រាក់អោយបានច្រើនហូរហៀរ ​ការ​បរាជ័យ​​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​នេះ​។​តាមរយៈ​ការ​បរាជ័យ​នេះហើយ ដែលធ្វើអោយមានមនុស្ស​ភាគ​ច្រើន ​​ទទួល​បាន​ជោគជ័យយ៉ាងច្រើនកុះករ​។ដូច្នេះ​ ជំនួស​ឱ្យ​ ​ការ​បរាជ័យ អ្នកត្រូវតែប្រឈមមុខ ដោយ​ឥត​លាក់​លៀម ដោយត្រូវរៀនពីវិធីសាស្រ្ដដើម្បី​ទទួល​បាន​ជោគ​ជ័យផងដែរ​។

២. អ្នកគិត​ថា ​អ្នក​មិន​អាច​ទទួល​បាន​ជោគជ័យ

គំនិត​អវិជ្ជបែបនេះ គឺហួសសម័យហើយ ហើយវានឹងធ្វើអោយ​អ្នកកាន់តែចាក​​ឆ្ងាយ​ពី​ការក្លាយជា​សេដ្ឋី។ចូរ​ជឿជាក់​ថា ​អ្នក​អាច​ទទួល​បាន​ជោគជ័យ​។ ពេលដែលអ្នក​មើល​ឃើញ​ខ្លួន​ឯងថា ​ទទួល​បាន​ជោគជ័យអ្នកកំពុងខិតទៅ​ជិតគោលដៅ​នោះ​។ ចាំថា​ការស្រមើលស្រមៃតែមួយមុខ មិន​ធ្វើ​ឱ្យ​អ្នកមានលុយរាប់លាននោះទេ​ប៉ុន្តែ​វា​ជា​ជំហាន​ដំបូង​ ម្យ៉ាងទៀតប្រសិន​បើ​អ្នក​ខ្វះ​ការ​លើក​ទឹក​ចិត្តពីក្តី​សុ​បិ​ន្តការស្រមើលស្រមៃ​ សូមអាន​សៀវភៅ​បន្ថែមដូចជាសៀវភៅ "Think and Grow Rich" និពន្ធដោយ  Napoleon Hill​។

៣. ​សេពគប់​ជាមួយ​នឹង​មនុស្ស​ខុស

ពាក្យមួយគេតែងនិយាយថា "បង្ហាញ​ខ្ញុំ​ពី​មិត្ត​ភក្តិ​របស់​អ្នក ​ហើយ​ខ្ញុំ​នឹង​ប្រាប់​អ្នក​ថា​អ្នក​ជា​នរណា​"  គឺជាការពិត ។ តើ​មនុស្ស​ដែល​នៅ​ជុំវិញ​អ្នក​ជាមនុស្សប្រភេទណា​? តើ​ពួក​គេ​បាន​ព្យាយាម​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ដូចដែល​អ្នក​ចង់​សម្រេច​ឬពួកគេបានធ្វើអោយអ្នករាថយ? ប្រសិន​បើ​មាន​ចម្លើយ​គឺ​អវិជ្ជមាន​ក្តី​សុ​បិ​ន្ត​របស់​អ្នកក្លាយជា​សេដ្ឋី​ ​មិនអាចក្លាយ​​​ជា​ការ​ពិតឡើយ​។ ចូរភ្ជាប់​ទំនាក់ទំនងជាមួយ​មនុស្សដែលមាន​បេសកកម្ម​ដូចអ្នក​ព្រោះ​ពួក​គេ​គឺ​ជា​ប្រព័ន្ធ​សម្រាប់គាំទ្រ​ដ៏រឹងមាំ។ សេពគប់មនុស្សត្រូវ នឹង​ជួយ​ធ្វើ​ឱ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក​កាន់​តែ​ងាយស្រួល​និង​លឿន​ជាង​មុន​។

៤. ​អ្នកគិត​ថា កំណើតបានកំណត់ពីភាពមានបាន

ក្រនៅតែក្រ គំនិត​នេះ​បានបង្កើត​ដែន​កំណត់ លើអ្វី​ដែល​អ្នក​អាចនឹង​សម្រេច​បាន​។​ការ​ទទួល​បាន​ជោគជ័យ មិនអាស្រ័យលើថា អ្នកមានប្រភពមកពីណា  សូម្បីគ្រួសារ​ក្រីក្រ​បំផុត ក៏អាច​ក្លាយ​​​ទៅ​ជា​មហាសេដ្ឋី​ផងដែរ។មានអ្នកមានក្នុងស្រុកខ្មែរច្រើនណាស់ ដែលចេញពីត្រកូលអ្នកក្រីក្រ។ ប្រសិន​បើ​អ្នក​គិត​ថាវា​មិន​ពិតអ្នកអាចអានប្រវត្តិនៃអ្នកជោគជ័យជាច្រើន នោះនឹង​អាចជ​ម្រុ​ញចិត្ត​អ្នកបន្ថែមដូចជា Operah Winfrey ជាដើម​។

៥. ​មិន​មាន​គោលដៅ​ច្បាស់លាស់

នៅពេល​ដែលអ្នកគ្មាន​គោលដៅ​ច្បាស់លាស់​ នោះ​អ្នក​នឹង​គ្មាន​សកម្មភាព​ច្បាស់​លាស់​ហើយ​នៅ​ពេល​ដែល​ការ​ប្រ​ព្រឹ​ត្ដ​របស់​អ្នក​គឺ​ស្រពិចស្រពិល​ ការពិតដែលអាចក្លាយជា​សេដ្ឋីនឹងដូចជា​អំបិលរលាយក្នុងទឹក​។ ស្វែង​យល់​ ពី​អ្វី​ដែល​អ្នក​ចង់​បាន រៀប​គម្រោង​ពី​របៀប​ដែល​អ្នកនឹងទៅដល់​ទីនោះ​និងចាប់ផ្ដើមសកម្មភាពពីថ្ងៃនេះ​។

៦. អ្នកមានគំនិតមិនទាន់សម័យ

អាចនិយាយបានថា អ្នកមិនបាន​ទាញ​យក​គុណ​ប្រយោជន៍​នៃ​និន្នាការ​នា​ពេល​បច្ចុប្បន្ននិងអ្នកមិនមានព័ត៌មានគ្រប់គ្រាន់​ដើម្បីក្លាយជាសេដ្ឋី។ ដើម្បី​ក្លាយ​​​ជា​សេដ្ឋី​បានលឿននៅ​ក្នុង​សម័យ​នេះ​អ្នក​ចាំបាច់​ត្រូវ​ជឿន​លឿន​ផង​ដែរ​។ តាមរយៈ​អ៊ីនធឺណិត បានបង្កើតមហាសេដ្ឋី​យ៉ាងច្រើន​ដូចជាលោក Mark Zukerberge លោក Jack Ma លោក Bill Gates និងអ្នកនិពន្ធល្បីៗដែលសរសេរសៀវភៅលក់តាមបណ្ដាញអ៊ិនធើណិត  អ្នកខ្លះបង្កើតកម្មវិធីសង្គម Facebook, Twitter កម្មវិធីជជែកម្សាន្ដ Viber, Line, Whatsup អ្នកខ្លះបង្កើត ជា e-commerce ជាដើម​។ អ្នកក៏​អាច​ធ្វើ​ដូច​នេះ​បាន​ផង​ដែរ​! ស្វែងរកប្រភពធនធាន ស្វែង​រក​អ្វី​ដែល​សាក​សម​នឹង​អ្នក​អាច​ចាប់​ផ្តើ​មបាន​។

៧. អ្នក​ចូលចិត្ត​លេង​ល្បែង​ជាង​ការអភិវឌ្ឍន៍​ខ្លួនឯង

ការ​លេង​ល្បែង​គឺ​ឆាប់មានបាន​យ៉ាង​ឆាប់​រហ័ស​ជា ហើយ​មនុស្ស​ភាគ​ច្រើនក៏​បញ្ចប់​ដោយបាត់បង់អ្វីគ្រប់យ៉ាងផងដែរ​។ អ្នកខ្លះ​ឱ្យ​ក្ស័យធន លក់កេរ្ដិ៍អាករ​និង​អ្នក​ដទៃ​ទៀត​ឱ្យ​ស្លាប់ដោយមិនបង្ខំ ព្រោះតែល្បែង។តើអ្នកចង់ដើរតាមផ្លូវនេះ​ឬ? គ្មានអ្វីដែល​ល្អ​ប្រសើរ​ជាង​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​ខ្លូនឯងដោយចាប់ផ្ដើម​កសាង​ជំនាញ​ ​និង​បង្កើន​ចំណេះ​ដឹង​ក្នុងទីផ្សារណាមួយ។ វាពិតជាមិនលឿននិងគួរអោយធុញទ្រាំទៀត ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​សម្រេច​បាន​​ជោគ​ជ័យ ​ចំណេះដឹងទាំងនេះនឹងជួយទ្រទ្រង់អ្នកអោយស្ថិតស្ថេរបានយូរអង្វែង​។

៨. គ្មានអ្នក​ណែនាំ

បើមិនមានអ្នកណែនាំអ្នក ក្នុងដំណើរ​ស្វែង​រកភាព​ជោគជ័យ អ្នកអាចនឹងត្រូវធ្វើ​ដំណើរ​​យូរនឿយហត់ខ្លាំ ​ហើយ​ពេល​ខ្លះ​ខក​ចិត្តក៏មាន​។ រក​អ្នក​ណែនាំ​ណាម្នាក់ ដែល​បាន​សម្រេច​បាន​នូវ​អ្វី​ដែល​អ្នក​កំពុង​តែ​សម្លឹង​រក​គេនឹងណែនាំអ្នកក្នុងទិសដៅដែលត្រឹមត្រូវ នោះដំណើរ​របស់​អ្នក​នឹងអាច​ខ្លី​និង​អាចក្លាយជា​សេដ្ឋី​លឿន​ជាង​មុន​។

៩. អ្នក​មើល​ឃើញប្រាក់​ថា ​អាក្រក់

វា​គឺ​ជា​ការ​ពិត​ដែល​ថា​លុយ​មិន​អាច​ទិញ​សុភមង្គលបានទេ​ប៉ុន្តែវា​អាច​ទិញ​បាន​សេរីភាព​ ផ្ទះឡាន ដំណើរកម្សាន្ដជាដើម។ ការ​មាន​ផ្នត់​គំនិតអវិជ្ជមានលើប្រាក់ជាការបង្អាក់​ទឹក​ចិត្ត​រមិនអោយអ្នករកចំណូលបន្ថែម ។ ដរាបណាអ្នក​ឃើញ​ប្រាក់​ជា​ស​ត្រូវ​ចំណុច​ទាំង​អស់​នៅ​ក្នុង​អត្ថបទនេះ នឹងគ្មានប្រយោជន៍ដល់​អ្នក ​។ 

តើ​អ្នក​ពិត​ជា​មានអារម្ភពុះកញ្ច្រោលចង់​ក្លាយ​​​ជា​សេដ្ឋីមែនឬ? នៅពេល​អ្នក​ខិតខំ​ឆ្ពោះ​ទៅ​រក​គោល​ដៅ​​ផ្តោ​ត​ទៅលើផ្នត់​គំនិត​ដែល​ត្រឹមត្រូវ ​ ក្នុងពេល​វេលាជាក់លាក់មួយ អ្នកនឹងមានការភ្ញាក់ផ្អើលពីជោគជ័យរបស់អ្នក​៕