លោក គួច ចំរើន ក្រើនរំលឹកឲ្យបញ្ឈប់ការយកភាស៊ី តាមកញ្ច្រែង ល្អី របស់ប្រជាពលរដ្ឋ ក្នុងផ្សារ

ខេត្តព្រះសីហនុ៖  អភិបាលខេត្តព្រះសីហនុ បានចេញលិខិតជម្រាបជូន លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង ​ស្រុក​ ស្តី​ពី​ ការ​បង់​ភាស៊ី​បង់ថ្លៃ​ជួល​តូប​រានស្តង់​ព្រមទាំង​កន្លែង​លក់ដូរ​ដទៃទៀត ​តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក​ និង​បញ្ឈប់​ការ​យក​ភាស៊ី​រាល់​ការលក់ដូរ​តាម​ក​ញ្ច្រែងកញ្ជើ​ ល្អី​របស់​ប្រជាពលរដ្ឋ។

ក្នុងលិខិតខាងលើ បានបញ្ជាក់ថា ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់ ​ដល់​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​ស្របតាម​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ បាន​ធ្វើការ​ណែនាំ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលក្រុង​ស្រុក ​​ត្រូវ​៖ 

១.ណែនាំ​ដល់​ប្រធាន​ផ្សារ ​អ្នកគ្រប់គ្រង​ផ្សារ​ នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ឱ្យ​បញ្ឈប់​ការ​យក​ភាស៊ី​ និង​សេវា​ផ្សេងៗ​ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​ តាម​ក​ញ្ច្រែង​ កញ្ជើ ​ល្អី ​និង​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ​ដោយ​រៀបចំ​ទីតាំង​សមស្រប ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រកស៊ី​លក់​ដូ​រ​អីវ៉ាន់​កំប៉ិកកំប៉ុក​តាម​ក​ញ្ច្រែង​ កញ្ជើ​ល្អី។

២.ណែនាំ​ដល់​ប្រធាន​ផ្សារ​អ្នកគ្រប់គ្រង​ផ្សារ​ ត្រូវ​អនុវត្ត​ការ​ប្រូ​មូល​ចំ​នូ​ល​តាមរយៈ​ការ​បង់​ភាស៊ី​និង​ការ​បង់ថ្លៃ​ជួល​តូប​រាន​ស្តង់​និង​កន្លែង​លក់ដូរ​ដទៃទៀត​តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក​។

៣.ណែនាំ​ដល់​ប្រធាន​ផ្សារ​អ្នកគ្រប់គ្រង​ផ្សារ ​ត្រូវ​លើក​ស្លាក​តារាងតម្លៃ​ភាស៊ី​នៅ​តាម​ទីផ្សារ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕