រៀនរក្សា និងបង្កើនទំនាក់ទំនងល្អជាមួយអ្នកជុំវិញ តាមការស្វែងយល់ដំបូន្មានខ្លះ ទាំងនេះ

សូមចូល  Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

សំណួរ​មួយ​ហេតុ​អ្វី​ខ្ញុំ​មិន​សូវ​ស្និទ្ធ ​នឹង​ឪពុក​ម្តាយ បង​ប្អូន មិត្ត​ភក្តិ ឬ​អ្នក​រួម​ការងារ​?ធ្លាប់​​បាន​សួរ​ឡើង​។ ដែល​នេះ អ្នក​ជំនាញ​មួយ​ចំនួន​ក៏​បាន​លើក​ឡើងគឺ​​ដោយ​សារ​កត្តា​មួយ​ចំនួន​ដូច​ជាពេល​វេលា​ គំនិត​ខុស​គ្នា បំណង​នៃ​ការ​យោគ​យល់ ដែល​​នាំ​ឱ្យ​ឃ្លាត​គ្នា​ឆ្ងាយ។ តែ​យ៉ាង​ណា ចំណុច​ជា​​ដំបូន្មាន​ជា​គំនិត​ខ្លះ​ៗ ត្រូវ​បាន​ចែក​រំលែក​សម្រាប់​សម្រួល​ដល់​បញ្ហា​មាន​ដូច​ខាង​ក្រោម​៖

.ទទួល​យក​​នូវ​ភាព​ខ្វះ​​ខាត

​លោក​ស្រី ​Brene Brown សាស្រ្តាចារ្យ​ផ្នែក​​​កិច្ច​ការ​សង្គម​នៃ​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក​ តាម​រយៈ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថាអ្វី​មួយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​​​មនុស្ស​​ផ្សេង​គ្នា​នោះ​គឺការ​យល់​បាន ​និង​ទទួល​ស្គាល់​​នូវ​ភាព​ខុស​គ្នា​ ឬ​ចំណុច​ខ្វះ​ខាត​របស់​មនុស្ស​ម្នាក់​ៗ​នោះ។ នៅ​ពេល​អ្នក​បាន​​មើល​ឃើញនូវ​ភាព​ខ្វះ​ចន្លោះ ឬ​ទទួល​យក​នូវ​ខុស​គ្នា​នោះទំនាក់​ទំនង​អ្នក​នឹង​ផ្សារ​ភ្ជាប់​​ខ្លាំងព្រោះ​ថា​អ្នក​យល់​នូវ​អ្វី​ជា​​លក្ខណៈ​ផ្ទាល់​ខ្លួន​អ្នក និង​អ្វី​ជា​ភាព​ខុស​គ្នា​របស់​អ្នក​ដទៃ​។

.លះ​បង់​ពេល​​ផ្ទាល់​ខ្លួន​

មែន​ហើយយើង​គ្រប់​គ្នា​មាន​ភារកិច្ច​ការងារ​រវល់​រៀង​ៗ​ខ្លួនប៉ុន្តែ​នៅ​​ពេល​វេលា​ខ្លះ ក៏​គួរ​មាន​ការ​ចំណាយ​ពេល​ខ្លះ ឬ​លះ​បង់​សម្រាប់​ទំនាក់​ទំនង​ផង​ដែរ​។ ការ​លះ​បង់​នេះ មាន​ន័យ​ថា​អ្នក​ផ្ទាល់​​ឱ្យ​តម្លៃ​លើ​មិត្ត​ភាពទំនាក់​ទំនង​ទៅ​លើ​បុគ្គល​​​ជុំ​វិញ​​ខ្លួន​អ្នកដោយ​មិន​រំពឹង​​រឿង​ល្អ​ត្រលប់​មក​វិញ​។ ចំណាយ​ពេល​៥​នាទីស្តាប់​នូវ​រឿង​រ៉ាវ​ដែល​គេ​ចង់​រៀប​រាប់៥​នាទី​ចំណាយ​ពេល​ជួយ​ពួក​គេនូវ​អ្វី​ដែល​គេ​ត្រូវ​ការ​ជំនួយ ឬ​៥​នាទី ​បង្ហាញ​វត្ត​មាន​អ្នក​នៅ​​ជា​មួយ​ពួ​​ក​គេ​ពេល​គេ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​។


.មាន​ពេល​​វេលា​ផ្ទាល់​ខ្លួន​អ្នក

​មាន​ពេល​​ផ្ទាល់​ខ្លួនបង្កើន​ភាព​ជិត​ស្និទ្ធ​ដែរ​ឬ?ពេល​វេលា​​ឯក​ជនធ្វើ​ឱ្យ​អ្នក​ នឹក​គិត​ឆ្លុះ​បញ្ជាំង​និង​ឃើញ​ពី​ខ្លួន​ឯង​បាន​ច្រើនថា​តើ​យើង​មាន​បញ្ហា​ ឬ​ចំណុច​ខ្វះ​ខាត​អ្វី​ខ្លះ? ហើយ​ទន្ទឹម​នឹង​នេះយើង​ក៏​បាន​​មាន​ពេល​សម្រាក​ចិត្ត​កាយ ហើយ​នឹង​អាច​ត្រលប់​ទៅ​ទំនាក់​ទំនង​ការងារ​មិត្ត​រួម​ថ្នាក់ គ្រួសារ​មិត្ត​ភក្តិ ដោយ​ភាព​ស្រស់​ស្រាយវិញ​ផង​ដែរ ដែល​ជា​​កត្តា​ជម្រុញ​មិត្ត​ភាព​ទំនាក់​ទំនង​បាន​ល្អ​ប្រសើរ​។

.សម្គាល់​មើលជា​អ្នក​ផ្តល់​ឱ្យជា​អ្នក​​ត្រូវ​តែ​បាន ឬ​ជា​អ្នក​ចេះ​ថ្លឹង​ថ្លែង

ទំនាក់​ទំនង​មិន​អាចបង្កើត​ភ្លាម​ៗ​ទាន់​ដូច​ចិត្ត​​នោះ​ទេផ្ទុយ​ទៅ​វិញ​ វា​ត្រូវ​ការ​ពេល​វិវឌ្ឍ​និង​ការ​ចូល​ពាក់​ព័ន្ធ​ពី​គ្រប់​មនុស្ស​ដែល​យើង​ទាក់​ទង​ជា​មួយ​ដែរ។ ​អ្នក​ចិត្ត​សាស្រ្ត​មួយ​រូបគឺ​លោក​ Adam Grant បាន​បង្ហាញ​ពី​​លក្ខណៈ​បី​របស់​មនុស្សដែល​អាច​សម្គាល់​បាន ១​គឺអ្នក​ឱ្យ (អ្នក​មាន​ចិត្ត​ចេះ​ជួយ​មនុស្ស​គ្រប់​​គ្នា​គ្រប់​ពេល​មាន​បញ្ហា​) ២​ អ្នក​ចាំ​តែ​យក(គឺ​អ្នក​ដែល​ផ្តោត​​លើ​អ្វី​ដែល​អាច​ទទួល​បានពី​ទំនាក់​ទំនង)និង​​អ្នក​ថ្លឹង​ថ្លែង(អ្នក​ដែល​ចេះ​គិតនូវ​អ្វី​ដែល​បាន​ជា​ផល​ទាំង​សង​ខាង​ក្នុង​ប្រយោជន៍​ទំនាក់​ទំនង​)។ ពេល​អ្នក​ស្វែង​យល់​ដឹង​ពី​លក្ខណៈ​របស់​មនុស្សនោះ​អ្នក​នឹង​យល់​អំពី​ភាព​ជិត​ស្និទ្ធិ​ ឬ​គម្លាត​នៃ​ភាព​ជិត​ស្និទ្ធិ​ទៅ​តាម​​នោះ​ដែរ​។

.​ចេះ​ចែក​រំលែក​​អ្វី​ថ្មី

រវាង​ការ​រក្សា​ទំនាក់​ទំនង​ភាព​ជិត​ស្និទ្ធិ ទៅ​នឹង​​ភារកិច្ច​ ឬ​ទិស​​ដៅ​ដែល​ត្រូវ​ធ្វើ​មិន​គួរ​បាត់​បង់​​ណា​មួយ​ឡើយ​ មាន​ន័យ​ថា គួរ​រក្សា​តុល្យភាព​របស់​វា​។ មាន​ន័យ​ថា ទោះ​បី​អ្នក​រវល់​យ៉ាង​ណាហោច​ណាស់​ក៏​​ខល​​​និយាយ​សួរ​សុខ​ទុក្ខ​​គ្នា ឬ​មួយ​​ការ​ចែក​រំលែក​​​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​អ្នក​ជួប​​ភាព​រីក​រាយទៅ​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​អ្នក ឬ​​ចំណាយ​ពេល​ជជែក​នូវ​​​ចំណង់​ចំណូល​ចិត្ត​ជា​រួមដែល​អ្នក​ និង​អ្នក​ផ្សេង​​មាន​ជា​ដើម​ដែល​សុទ្ធ​សឹង​រក្សា និង​បង្កើន​ទំនាក់​ទំនង​អ្នក​និង​អ្នក​ជុំ​វិញ មិន​ថា​គ្រួសារសាច់​ញាតិ ឬ​មិត្ត​​​ឱ្យ​នៅ​​ស្រស់​ថ្លា​​​មិន​ស្រពាប់​ស្រពោន​៕ ​​​​​​​​