សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ទោះជាក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ក៏ដោយ ភាពចាំបាច់មួយចំនួននៅតែតម្រូវឲ្យលោកអ្នកត្រូវធ្វើដំណើរចេញក្រៅប្រទេស ជាក់ស្ដែងដូចជាការព្យាបាលជម្ងឺ ការបំពេញកិច្ចការជំនួញជាដើម ដោយឡែកការប្រុងប្រយ័ត្នពីករណីឆ្លង គឺជារឿងសំខាន់ ដែលអាចជួយមិនឲ្យមានការខកខានភារកិច្ច និងអាចទទួលនូវការផាកពិន័យផ្សេងៗ។
ខាងក្រោមនេះចំណុចជាការក្រើនរំលឹកមួយចំនួន ជាការណែនាំនូវការការពារខ្លួនប្រុងប្រយ័ត្ន នៅមុនពេលនឹងចេញដំណើរតាមយន្តហោះក្នុងអំឡុងពេលកូវីដ ដែលត្រូវបានណែនាំដោយអង្គការ សុខភាពពិភពលោក(WHO)។
ចំនុចជាជំហានទាំងនេះគឺអ្នកអាចអនុវត្ត និងជាការក្រើនរំលឹកខ្លួនឯងដើម្បីបង្ការខ្លួនពីហានិភ័យផ្សេងៗ នៅពេលត្រូវធ្វើដំណើរតាមព្រលានយន្តហោះនៃអំឡុងពេលកូវីដដែលមានដូចជា៖
១.អនុវត្តតាមការណែនាំ ពីក្រុមហ៊ុនជើងហោះហើររបស់លោកអ្នកដែលត្រូវធ្វើដំណើរ។
២.សម្អាតដៃអ្នកឱ្យបានញឹកញាប់។
៣.ជូតសម្អាតសម្លាប់មេរោគលើវត្ថុណាមួយមុនពេលកាន់ ឬប៉ះពាល់វាហើយទុកដាក់ចោលកន្សែងឬសំឡីជូតនោះក្នុងថង់ប្លាស្ទិក សម្រាប់ចោលឱ្យបានត្រឹមត្រូវ។
៤.ព្យាយាមរក្សាចម្ងាយពីគ្នាយ៉ាងតិចណាស់បាន១ម៉ែត្រគ្រប់ពេល តាមដែលអាចធ្វើបាន។
៥.អនុវត្តតាមគំនូសសញ្ញាលើកម្រាល ដែលគេបានគូសបង្ហាញសម្រាប់រក្សាគម្លាតពីគ្នា។
៦.បើអាចប្រើម៉ាស់ពាក់ ដែលណែនាំដោយអាជ្ញាធរសុខាភិបាល ឬក្រុមហ៊ុនជើងហោះហើរដែលគេបានណែនាំ។
ការអាចអនុវត្តន៍បានតាមវិធានការទាំងនេះ ដែលត្រូវបានណែនាំដោយអង្គការសុភាពពិភពលោក នឹងអាចធានាបាននូវការកាត់បន្ថយការឆ្លងនានាដោយចៃដន្យក្នុងពេលដែលលោកអ្នកកំពុងធ្វើដំណើរ នឹងអាចឲ្យលោកអ្នក ចំនេញនូវថវិការនិងពេលវេលាផងដែរ៕