ហេតុអ្វីបានជាអ្នកត្រូវ ឈានជើងចេញពី កន្លែងការងារដែលស្រួល

ការធ្វើដំណើរផ្សងព្រេងឆ្ពោះទៅរកកន្លែងថ្មីដែលអ្នកមិនធ្លាប់ឬមិនស៊ាំក្នុងការធ្វើការជាមួយ ប្រាកដណាស់ វានឹងធ្វើអោយអ្នកមានក្ដីបារម្ភតិចតួចនិងមិនអាចសមនឹងអ្វីដែលខ្លួនបានខិតខំពីដើមទី បើទោះបីជាពេលខ្លះ កន្លែងចាស់ធ្វើអោយអ្នកហត់នឿយនិងខកចិត្តខ្លះក៏ដោយ។

 វាពិតជាមានភាពងាយស្រួល ដែលអ្នកនៅកន្លែងចាស់អ្នកបានដឹងគ្រប់យ៉ាងច្បាស់ ពីអ្វីដែលត្រូវធ្វើអោយល្អប្រសើរ អ្នកស្គាល់មនុស្សច្រើនដឹងពីវប្បធម៌នៃកន្លែងធ្វើការ និងបែបបទការងារទាំងនោះ។

ជាការពិតនរណាក៏ចង់បានភាពស្រនុកសុខស្រួល ហើយមិនចង់ចាកចេញទៅកន្លែងណាមួយ ឬចាប់យកអ្វីដែលថ្មីដែលលំបាកនោះទេ តែការឈានជើងចេញពីកន្លែងនេះ វានឹងអាចអោយអ្នករីកចំរើន រំភើបនឹងការងារ ទទួលបាននូវចំនេះដឹងថ្មីមិត្តថ្មី បទពិសោធន៍ថ្មី និងជោគជ័យថ្មីសម្រាប់អត្ថន័យ ជីវិតរបស់អ្នក។ បើអ្នកនៅក្មេងវ័យមួយដែលមិនទាន់ឆ្លងកាត់បទពិសោធន៍បានស៊ីជម្រៅ ការផ្លាស់ប្ដូរនេះ គឺជាជម្រើសល្អមួយសម្រាប់ការរីកចំរើនទៅថ្ងៃមុខ។

ដើម្បីភាពរីកចម្រើនអ្នកត្រូវតែបណ្ដោយខ្លួនឯងក្នុងភាពលំបាក និងការភ័យខ្លាចមួយរយៈពេលខ្លីនេះ ។ ក្នុងវិស័យហិរញ្ញវត្ថុគេនិយាយថា គ្រោះថា្នក់កាន់តែខ្លាំង ចំនេញកាន់តែច្រើន ។ ខាងក្រោមនេះជាចំនុចមួយចំនួនសម្រាប់អ្នកស្វែងយល់ដើម្បីឈានទៅដល់ទីនោះ

១.           កំណត់ភាពខ្លាំងនឹងភាពខ្សោយរបស់ខ្លួន

ដំបូងអ្នកត្រូវយល់ពីអ្វីដែលធ្វើអោយអ្នកមិនចង់ចាកចេញពីកន្លែងនោះ? អ្នកកំពុងតែបារម្ភពីអ្វី? អ្នកគ្មានទំនុកចិត្តលើខ្លួនឯងគ្មានជំនាញច្បាស់លាស់នឹងចាប់យកឪកាសថ្មី ឬដោយសារអ្នកមិនដាច់ចិត្តពីក្រុមការងារចាស់ ឬអ្នកអាចធ្វើអ្វីបានខ្លះសម្រាប់ការងារថ្មី។រកអោយឃើញពីការពិតនៃភាពភ័យខ្លាចរបស់អ្នក​ក្នុងការឈានជំហានថ្មីនេះ។

២ .          ស្វែងរកឪកាសដើម្បីភាពរីកចម្រើន

អ្នកបានកំណត់ភាពខ្លាំងនឹងភាពខ្សោយរបស់អ្នករួចហើយឥលូវអ្នកត្រូវឆ្ពោះទៅរករឿងរាវដែលធ្វើអោយអ្នកខ្លាចបំផុត។ ច្បាស់ណាស់គឺ ការចេញពីការងារដែលមានសុវត្ថិភាពនឹងស្ថេរភាពនៃចំនូល ដោយសារយើងម្នាក់ៗតែងតែស៊ាំនឹងការងារចាស់ មិនចង់លំបាក មិនចាំបាច់រៀនជំនាញបន្ថែម តែអ្នកត្រូវតែដាច់ចិត្ត អនុញ្ញាតអោយខ្លួនឯងឆ្លងកាត់ភាពលំបាក់ក្នុងដំណាក់ខ្លី។នេះជាមធ្យោបាយតែមួយគត់ដែលផ្លាស់ប្ដូរពីភាពខ្សោយទៅភាពខ្លាំង ។

៣.           ស្វែងរកគោលដៅ

ការកំណត់គោលដៅគឺមានជាដំណាក់កាលពីតូចទៅធំនិងមានកម្រិតខុសៗគ្នានៃការលំបាកទៅតាមពេលវេលា ដើម្បីទទួលបានជោគជ័យតាមបំណងប្រាថ្នា ។ នេះជាពេលដែលត្រូវគិតពីគោលដៅអោយបានវែងឆ្ងាយ។ ​ជាញឹកញាប់ដើម្បីជំនះគោលដៅនេះបាន អ្នកត្រូវចេញពីតំបន់សុវត្តិភាពរបស់ខ្លួនគិតទុកក្នុងចិត្តអ្នកត្រូវតែឈានទៅរកជ័យជំនះ នោះវានឹងលើកទឹកចិត្តអោយទៅដល់គោលដៅថ្មី។កុំភ័យខ្លាចនឹងការងារ ដោយសារការងារលំបាកគឺមិនឋិតឋេរ និងមានលទ្ធផលនៃការខិតខំដោយឆ្លាតវ័យសម្រាប់ជាការវាស់ស្ទង់។

៤.           គ្មានអ្វីឋិតឋេរនោះទេ

ក្នុងដំណើរនៃការសម្រេចចិត្តដែលត្រូវអ្នកតែងតែគិតថា វាជាការសម្រេចចិត្តចុងក្រោយ ប៉ុន្ដែស្ទើតែគ្មានអ្វីជាការសម្រេចចិត្តចុងក្រោយនោះទេ។ ត្រូវចាំថា មិនថាអ្នកធ្វើអ្វីនោះទេ អ្នកមិនត្រូវជាប់គាំនៅមួយកន្លែងនោះទេ ។ ត្រូវគិតថាមានការសម្រេចចិត្តតិចតួចណាស់ដែលឋិតឋេរ នោះអ្នកនឹងមានការសម្រេចចិត្តជាចុងក្រោយម្ដងទៀត។ការសម្រេចចិត្តដែលខុសឆ្គងគឺជាបទពិសោធន៍។ គ្រប់យ៉ាងកើតឡើង គឺដើម្បីបង្រៀនអ្នកពីអ្វីមួយ។ដូច្នេះ អ្នកត្រូវសម្រេចចិត្តអោយបានល្អប្រសើរ ។

៥.           មានអ្នកគាំទ្រ

អ្នកមាននរណាម្នាក់មិត្តឬក្រុមគ្រួសារដែលអាចទុកចិត្តបាន និងជួយគាំទ្រពេលអ្នកមានបញ្ហា។ គាត់ជាអ្នកប្រឹក្សាយោបល់ដែលយោបល់ល្អមួយចំនួនសមហេតុផលដែលអាចអោយអ្នកថ្លឹងថ្លែងពីល្អនិងអាក្រក់ ដើម្បីការសម្រេចចិត្តមួយដែលអាចឈានទៅយកអ្វីដែលអ្នកត្រូវការ៕