វីតាមីន Eគឺជាវីតាមីនរំលាយជាតិខ្លាញ់ ដែលបានន័យថា វាដើរតួនាទីសំខាន់ក្នុងការដុតបំផ្លាញជាតិខ្លាញ់នៅក្នុងថ្លើម។វីតាមីន Eមាននៅក្នុងបន្លែ ផ្លែឈើ និងអាហារប្រចាំថ្ងៃរបស់មនុស្ស ដែលវាមានគុណប្រយោជន៍ច្រើនចំពោះសុខភាពដូចជាសុខភាពសក់ កាត់បន្ថយហានិភ័យជំងឺបេះដូង ប្រឆាំងមហារីកស្បែក ការពារភាពចាស់ជាងវ័យភាពជ្រីវជ្រួញជាដើម។ ផ្ទុយទៅវិញ កង្វះជាតិវីតាមីនE នៅក្នុងរាងកាយអាចបង្កផលប៉ះពាល់ដល់រាងកាយ និងសុខភាពមនុស្សច្រើនយ៉ាង។ ដូច្នេះប្រសិនបើអ្នកពិនិត្យឃើញសញ្ញាណខាងក្រោមនេះបានន័យថា រាងកាយអ្នកកំពុងខ្វះជាតិវីតាមីន Eធ្ងន់ធ្ងរដែលគួរយកចិត្តទុកដាក់ហើយ។
១. សក់ជ្រុះច្រើន
បើសិនមួយរយៈនេះអ្នកបានឃើញសញ្ញានៃការជ្រុះសក់ច្រើនជាងធម្មតា ជាពិសេសនៅពេលអ្នកភ្ញាក់ពីដំណេកពេលសិតសក់ ឬក្រោយពេលកក់សក់នោះ ជាសញ្ញានៃការខ្វះជាតិវីតាមីនE ធ្ងន់ធ្ងរហើយ។
អ្វីដែលអ្នកត្រូវធ្វើនៅពេលនេះគឺត្រូវញ៉ាំអាហារដែលសម្បូរដោយវីតាមីន E បន្ថែម ដើម្បីបង្កើនប្រភពជីវជាតិចាំបាច់សម្រាប់រាងកាយដូចជាផ្លែបឺ គ្រាប់អាល់ម៉ុន ល្ពៅ បន្លែបៃតង បង្គាជាដើម។
២. ចេះតែហត់ អស់កម្លាំង
ប្រសិនបើរាងកាយអ្នកខ្វះជាតិវីតាមីនE វាអាចបណ្ដាលឱ្យមានអាការអស់កម្លាំង ល្ហិតល្ហៃ និងចេញរោគសញ្ញាឈឺសន្លាក់ឈឺអវៈយវៈ ឬដល់ថ្នាក់ឈឺខ្លួនទាំងមូលក៏មាន។ បើជួបសញ្ញានេះ អ្នកគួរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលការប្រឹក្សានិងព្យាបាល។
៣. ក្លិនមាត់មិនល្អ
អ្នកដែលមានជំងឺក្រពះពោះវៀនតែងតែមានបញ្ហាក្លិនមាត់មិនល្អ។ប៉ុន្តែក្រៅពីជំងឺនេះ ប្រសិនបើអ្នកដំបៅមាត់រយៈពេលយូរជាញឹកញាប់នោះបញ្ជាក់ថា រាងកាយអ្នកកំពុងខ្វះជាតិវីតាមីន E ហើយ។ អ្នកគួរបន្ថែមការញ៉ាំអាហារដែលមានវីតាមីនប្រភេទនេះដូចជាសូកូឡា គ្រាប់ផ្កាឈូករ័ត្ន ផ្លែប៉ោម ផ្កាខាត់ណាខៀវ នំប៉័ងស្រូវសាឡីជាដើម។
៤. បញ្ហាស្បែក
នៅពេលដែលរាងកាយរបស់អ្នកមានបម្រែបម្រួលស្បែកដែលមានសភាពមិនប្រក្រតីនេះជាសញ្ញាដែលប្រាប់អ្នកអំពីកង្វះវីតាមីន E។ អ្នកដែលខ្វះវីតាមីន E ស្បែករបស់ពួកគេច្រើនតែស្ងួតគ្រើម របកស្បែក-ល-។ ជួនកាលស្បែកប្រើជាងាយកើតមុនស្បែក ប្រែទៅជាស្រអាប់ជាដើមក៏ជាសញ្ញាព្រមានដែលអ្នកគួរយកចិត្តទុកដាក់បន្ថែមរបបអាហារដែលសំបូរវីតាមីន E ដែរ។ វិធីមួយទៀតគឺ អ្នកអាចពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីប្រើថ្នាំបំប៉នដែលមានវីតាមីនចម្រុះ។
៥. ឡើងសម្ពាធឈាមភ្លាមៗ
បើសម្ពាធឈាមរបស់អ្នកស្រាប់តែឡើងខ្ពស់ភ្លាមៗ អ្នកគួរតែទៅពិនិត្យសុខភាព។ ប៉ុន្តែនេះក៏អាចជាសញ្ញាព្រមានអំពីកង្វះវីតាមីនE ក្នុងរាងកាយផងដែរ។ អ្នកគួរញ៉ាំអាហារដែលមានជាតិវីតាមីនប្រភេទនេះឱ្យបានគ្រប់គ្រាន់ឡើងវិញឬទៅជួបគ្រូពេទ្យមុននឹងសម្រេចចិត្តទិញថ្នាំលេបដោយខ្លួនឯង៕