លាហើយមុខមុនច្រើន ប្រសិនបើអ្នកចេះកាត់បន្ថយទង្វើខាងក្រោមឲ្យដាច់

ផ្ទៃមុខពិតជាសំខាន់ខ្លាំងណាស់សម្រាប់បង្កើនជំនឿចិត្ត និងភាពជឿជាក់លើខ្លួនឯងឱ្យកាន់តែខ្ពស់ ហើយស្បែកមុនក៏ជាផ្នែកមួយដែលងាយរងការបំផ្លាញពីកត្តាជុំវិញខ្លួនអ្នកផ្សេងៗ ដែលអ្នកមិនដែលចាប់អារម្មណ៍។ ទាំងនេះជារឿងតូចតាចមួយចំនួន ដែលបណ្ដាលឱ្យមុខកើតមានបញ្ហាមុនមិនឈប់ឈរ៖

១.ការចូលគេងយប់ជ្រៅពេក៖ ជាទូទៅអ្នកណាក៏ដឹងហើយថា ការចូលគេងយប់ជ្រៅបង្កផលអវិជ្ជមានជាច្រើនដល់សុខភាព ហើយអ្វីដែលកាន់តែពិបាកនោះគឺក្រោយពេល ដែលអ្នកចូលគេងយប់ជ្រៅពេកនោះ វានឹងធ្វើឲ្យស្បែកមុខរបស់អ្នកនឹង ចាប់ផ្ដើមឡើងមុនជាក់ជាមិនខាន។

២.ការយកដៃប៉ះមុខញឹកញាប់៖ ជាទម្លាប់ដែលពិបាកកែខ្លាំង ក៏ប៉ុន្តែការដែលអ្នកយកដៃមកប៉ះលើផ្ទៃមុន មេរោគដែលមានជាប់ដៃរបស់អ្នកចាប់ផ្ដើមទុំលើស្បែកមុខ បង្កទៅជាបាតេរីកកើតក្លាយជាមុនយ៉ាងច្រើនឡើងៗជាប្រចាំថ្ងៃ។

៣.ការទទួលទានអាហារផ្អាប់៖ ចំពោះអាហារផ្អាប់ក៏សកម្មណាស់ដែរ សម្រាប់ធ្វើឱ្យមុខរបស់អ្នកលែងស្អាតដោយសារតែមុនកើតពេញផ្ទៃមុខ។ យុវវ័យភាគច្រើនចូលចិត្តទទួលទានគ្រឿងផ្អាប់ទាំងនោះ ដែលមានដូចជា ភេសជ្ជៈកំប៉ុង អាហារកំប៉ុងដែលមានសារធាតុរក្សាទុកបានយូរ។

៤.ការលាងមុខច្រើនដងពេក៖ វាគឺជាការគិតខុសមួយសម្រាប់យុវវ័យ ដោយយល់ថាការលាងសម្អាតផ្ទៃមុខញឹកញាប់ជាមួយហ្វូមអាចជួយការពារស្បែកមុខកុំឱ្យកើតមុនបាន ក៏ប៉ុន្តែវាមិនដូច្នោះទេ នៅពេលដែលអ្នកលាងសម្អាតញឹកញាប់(៤-៥/ថ្ងៃ) ស្បែកមុខប្រែជាស្ងួតបង្កឱ្យកើតមានមុនថែមទៀតផង។

៥.ការបរិភោគម្ទេស៖ ជាការពិតណាស់ម្ទេស ជាបន្លែមួយប្រភេទដែលជួយបង្កើនឱជារស ឱ្យមុខម្ហូបកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀត។ តែយ៉ាងណាមិញអ្នកមិនគួរណាទទួលទានច្រើនពេកឡើយព្រោះវាអាចធ្វើឱ្យអ្នកចាប់ផ្តើមឡើងមុនតូចៗមកពេញផ្ទៃ មុន ឬឡើងកន្ទួលក្រហមជាដើម។

សរុបមក អ្នកគួរតែព្យាយាមកាត់បន្ថយបញ្ហាទាំង៥ខាងលើឱ្យបានល្អ ដើម្បីជៀសវាងពីបញ្ហាដែលធ្វើឱ្យមុខរបស់អ្នកឡើងមុនមិនឈប់ ដោយសារតែការធ្វេសប្រហែសចំពោះរឿងតូចតាចទាំងនេះ មកបំផ្លាញផ្ទៃមុខរបស់អ្នកដោយមិនដឹងខ្លួន៕