អ្នកខ្លះ មានការប្រញាប់ប្រញាល់ ក្នុងការបង្កើតទំនាក់ទំនង ទាំងនោះខ្លាំងពេក ទើបធ្វើឲ្យពួកគេមិនបានគិតឲ្យបានច្បាស់លាស់ សូម្បីតែប្រមូលផ្តុំនូវព័ត៌មានមូលដ្ឋានទាំងនេះ។
នៅទីនេះមានបញ្ហាមួយចំនួនដែលអ្នកត្រូវពិចារណា មុនពេលដែលអ្នកចុះហត្ថលេខា លើជំនួញជាដៃគូណាមួយ៖
១. សហការជាមួយមនុស្ស ដែលជឿទុកចិត្ត
ជាក់ស្តែងណាស់អ្នកគួរធ្វើអាជីវកម្មតែជាមួយមនុស្ស ដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ត្រួតពិនិត្យឲ្យដិតដល់ចំពោះបុគ្គលគ្រប់រូបនៅក្នុងជំនួញអាជីវកម្មរបស់អ្នក ទោះបីជាបុគ្គលនោះជាអ្នកម៉ៅការ ជាអ្នកជួលនិងបុគ្គលផ្សេងទៀតក៏ដោយ។ នេះមានន័យថា អ្នកត្រូវត្រួតពិនិត្យអំពីសាវតារបស់ពួកគេនិងហៅទូរសព្ទទៅកាន់បុគ្គល ដែលអាចបញ្ជាក់អះអាងអំពីបុគ្គលិក-លក្ខណៈរបស់ពួកគេដោយផ្ទាល់។ចំណុចនេះគឺត្រឹមត្រូវជាពិសេសចំពោះដៃគូអាជីវកម្មរបស់អ្នក ហើយប្រាកដណាស់នេះគឺជាវិធីសាស្រ្តសំខាន់បំផុត ក្នុងការការពារខ្លួនរបស់អ្នកនៅពេលចាប់ផ្តើមទំនាក់ទំនងអាជីវកម្មជាដៃគូ។
២. ដោះស្រាយបញ្ហាដែលអាចកើតឡើង
ចូរនិយាយអំពីសេណារីយ៉ូករណីណាដែលអាក្រក់ៗមុនពេលដែលវាកើតឡើង ប្រសិនបើដៃគូអ្នក មិនមានបំណងនិយាយទេនោះ ទោះដោយមូលហេតុណាមួយក៏ដោយមានន័យថាអ្នកកំពុងមានដៃគូ ដែលខុសឆ្គងមួយហើយ។
៣. ឯកសារនៃភាពជាដៃគូ
មុនពេលដែលអ្នកចុះហត្ថលេខាលើឯកសារភាពជាដៃគូ អ្នកដាច់ខាងត្រូវមានមេធាវីដ៏ល្អម្នាក់ ដែលអាចជួយ កំណត់បញ្ហាដែលអាចកើតឡើងនិងបង្ហាញអំពីដំណោះស្រាយនានា ប៉ុន្តែដំណោះស្រាយចុងក្រោយ គឺមានតែអ្នកនិងដៃគូអាជីវកម្មរបស់អ្នកដែលជាអ្នកត្រូវកាន់កាប់កិច្ចព្រម-ព្រៀងនោះនិងចែករំលែកការយល់ដឹងយ៉ាងច្បាស់លាស់អំពីរបៀប ដែលកិច្ចព្រមព្រៀងនោះនឹងគ្រប់គ្រង អាជីវកម្មរបស់អ្នក។
៤. អ្នកប្រឹក្សាយោបល់ផ្សេងទៀត
ពិចារណាអំពីការទទួលបានការប្រឹក្សាយោបល់ដាច់ដោយឡែកពីគ្នាប្រសិនបើការប្រើប្រាស់មេធាវីរួម ជាមួយបង្កើតជាក្តីកង្វល់សម្រាប់អ្នកអ្នកអាចជ្រើសរើសមេធាវីណាម្នាក់ ដែលអាចជាអ្នកប្រឹក្សា ផ្ដល់យោបល់បន្ថែមលើកិច្ចព្រមព្រៀងនោះ។
៥. ទាយាទ ឬអ្នកមានសិទ្ធិបន្តវេនពីអ្នក
ប្រសិនបើអ្នករស់នៅក្នុងប្រទេស ដែលប្រើប្រាស់ទ្រព្យសម្បត្តិរួមសូមឲ្យស្វាមី/ភរិយារបស់ដៃគូអាជីវកម្មរបស់អ្នក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូឬកិច្ចព្រមព្រៀងដំណើរការអាជីវកម្ម និងរាល់ការកែប្រែទាំងអស់។ ស្វាមី/ភរិយា ត្រូវបានសន្មត់ថាមានផលប្រយោជន៍លើភាពជាម្ចាស់អាជីវកម្ម ហើយអ្នកចង់ឲ្យពួកគេយល់ព្រម ចំពោះបញ្ញត្តិនានានៃកិច្ចព្រមព្រៀងភាពជាដៃគូឬកិច្ចព្រមព្រៀងដំណើរការអាជីវកម្មរបស់អ្នក។ចំណុចនេះមានសារៈសំខាន់ជាពិសេសចំពោះវិធីសាស្រ្តក្នុងការវាយតម្លៃអាជីវកម្ម នៅពេលទិញភាគហ៊ុនពីដៃគូដែលបានលះលែងជាមួយស្វាមី/ភរិយា ឬកូន៕