សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលអត្ថបទបានរហ័ស
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបទបញ្ជាមួយ ដែលត្រូវរៀបចំកម្លាំងពេទ្យទាហាន ដើម្បីមកចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យដែលមានស្រាប់របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជម្ងឺកូវីដ១៩ ខណដែលស្ថានភាពការឆ្លងសហគមន៍ នៅមិនទាន់ល្អប្រសើរ។
ក្រុមគ្រូពេទ្យសរុប ៣០ក្រុមពេទ្យ(ស្មើ ៣០០នាក់) និងវេជ្ជបណ្ឌិត៥០នាក់ នឹងត្រូវរៀបចំមាន៖
- កងទ័ពជើងគោក ចំនួន១៧ក្រុម (ស្មើនឹង១៧០នាក់)
- កងទ័ពជើងទឹក ចំនួន៤ក្រុម (ស្មើនឹង ៤០នាក់)
- កងទ័ពជើងអាកាស ចំនួន២ក្រុម (ស្មើនឹង ២០នាក់)
- បញ្ជាការដ្ឋាន វិស្វកម្ម អបក ចំនួន២ក្រុម (ស្មើនឹង ២០នាក់)
- វិទ្យាស្ថានសុខាភិបាល ចំនួន៥ក្រុម (ស្មើនឹង ៥០នាក់) និងត្រៀមវេជ្ជបណ្ឌិតចំនួន ៥០នាក់។