សម្រង់ពាក្យសម្តីល្អៗទាំង១០ របស់ Angelina Jolie កំពូលតារាសម្តែងហូលីវូដ

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទ ព័ត៌មាន អប់រំ


Angelina Jolie អ្នកស្រី គឺជាតារាសម្តែងហូលីវូដជនជាតិអាមេរិកមួយរូប ដែលអាចរកចំណូលបានច្រើន និងធ្លាប់បានទទួលពានរង្វាន់តារាឆ្នើមជាច្រើនដងដូចជា ពានរង្វាន់ Academy និង Golden Globe ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី Angelina Jolie ក៏ត្រូវបានគេចាត់ទុកថា ជាតារាសម្តែងស្រីមួយរូបដែលមានចិត្តសប្បុរសធម៌ និងតែងតែធ្វើការងារ មនុស្សធម៍ក្នុងសង្គមជារឿយៗ ដែលមិនត្រឹមតែក្នុងប្រទេសរបស់ខ្លួននោះទេ ពោលគឺនៅជុំវិញពិភពលោកតែម្តង។ 

អ្នកស្រីបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន ដើម្បីជួយដល់សង្គមជាតិ និងជនក្រីក្រលំបាក ព្រមទាំងបានបង្កើតមជ្ឈមណ្ឌលមនុស្សធម៌ជាច្រើនកន្លែងថែមទៀតផង។  ជុំវិញសមិទ្ធផលទាំងនេះ យើងនឹងលើកយកនូវដំបូន្មាន ល្អៗទាំង១០ របស់ Angelina Jolie មកឱ្យលោកអ្នកអានដើម្បីទុកជាចំណេះដឹងផ្សេងៗ។

ទី១) “ អ្នកត្រូវតែមានភាពក្លាហាន ផ្តល់សេរីភាពដល់ខ្លួនឯង និងជឿជាក់លើខ្លួនរបស់អ្នក”។

ទី២) “ ពិភពលោកទាំងមូល នឹងមិនមានន័យអ្វីនោះឡើយ ប្រសិនបើមនុស្សគ្មានការចែករំលែក”។

ទី៣) “ ប្រសិនបើអ្នកសម្ងំនៅតែតែក្នុងផ្ទះ ដោយសំអាងមានគ្រួសារនៅចាំមើលថែ ហើយមិនព្រមលះបង់ភាពភ័យខ្លាចនោះទេ អ្នកនឹងមិនអាចដឹងថាពិភពខាង ក្រៅធំធេងប៉ុណ្ណានោះឡើយ”។

ទី៤) “ សេចក្តីស្រឡាញ់ គឺកើតឡើងនៅពេលដែលអ្នកបានយកចិត្ត ទុកដាក់ទៅលើនរណាម្នាក់។  ហើយនឹងប្រាកដជាសប្បាយចិត្ត នៅពេលដែល គេមានសេចក្តីសុខ”។

ទី៥) “ ប្រសិនបើអ្នកបានជ្រើសរើសអ្វីមួយ ប្រកបដោយភាពជឿជាក់លើខ្លួនឯង នោះនឹងគ្មាននរណាម្នាក់អាចមកផ្លាស់ប្តូរគំនិតរបស់អ្នកបាននោះឡើយ”។

ទី៦) “បើអ្នកមិនធ្លាប់បានឆ្លងកាត់ភាពឈឺចាប់ និងការរងទុក្ខនោះទេ អ្នកក៏មិនអាចរៀននូវអ្វីដែលថ្មី និងធ្វើឱ្យខ្លួនឯងរឹងមាំបានដែរ”។

ទី៧) “ ការផ្តល់កម្លាំងចិត្តដល់ខ្លួនឯងគឺជាក្តីសង្ឃឹមរបស់អ្នក។ ចូរពេញចិត្តនឹង ជីវិតរបស់អ្នកនៅថ្ងៃនេះ កុំចាំថ្ងៃស្អែក”។

ទី៨) “ការសម្រេចចិត្តក្នុងការជ្រើសរើសអ្វីមួយ អាចនឹងបង្កើតឱ្យមានកំហុសឆ្គង ក៏ប៉ុន្តែវាជាប្រភពដែលអាចធ្វើឱ្យអ្នកសម្រេចក្តីសុបិន្តរបស់អ្នកបាន”។

ទី៩) “ប្រសិនបើខ្ញុំស្ថិតនៅក្នុងពិភពមួយដែលពោពេញទៅដោយការកុហក និងអាថ៍កំបាំង ខ្ញុំនឹងចាកចេញពីទីនោះភ្លាមពីព្រោះថាវាមិនមែនជាជីវិតពិតនោះទេ”។

ទី១០) “ ខ្ញុំគិតថាសហគមន៍ទាំងអស់នៃប្រទេសនៅលើពិភពលោកគួរតែតែមាន ទំនួលខុសត្រូវខ្ពស់ ចំពោះវិបត្តិមនុស្សធម៌នៅក្នុងប្រទេសរបស់ខ្លួន។ពីព្រោះថាវា គឺជារឿងដែលសាកសមបំផុត ដែលប្រទេសទាំងអស់គួរតែធ្វើ”។

ជារួមមកវិញទាំងនេះគឺជាសម្រង់សម្តីមាសល្អៗទាំង១០ របស់ Angelina Jolieដែលជាតារាសម្តែងហូលីវូដជនជាតិអាមេរិកមួយរូប និងជាកំពូលអ្នកធ្វើសប្បុរសធម៍ដ៏ល្បីឈ្មោះពាសពេញសកលលោកផងដែរ។ អ្នកគួរតែធ្វើការសិក្សា និងឈ្វេងយល់ បន្ថែមទៅលើសម្តីទាំងអស់នេះដើម្បីអភិវឌ្ឍខ្លួនក៏ដូចជាដើម្បីជាចំណេះដឹងផ្សេងៗផងដែរ៕