បន្លែ៥ប្រភេទនេះគួរទទួលទានឆៅ ជាជាងចម្អិនឆ្អិនដើម្បីទទួលបានប្រូតេអ៊ីនពេញៗ

១. ផ្កាខាត់ណា

សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលអត្ថបទព័ត៌មានបានលឿន


ផ្កាខាត់ណាទាំងបៃតង និងពណ៌សគឺជាប្រភេទបន្លែដែលមានប្រយោជន៍ល្អចំពោះសុខភាព។ វាមានសារធាតុពិសេសម្យ៉ាងឈ្មោះថា sulforaphane ប្រឆាំងអុកស៊ីតកម្មដែលអាចជួយការពារការកើតជំងឺកាចសាហាវផ្សេងៗដូចជាជំងឺទឹកនោមផ្អែម២ប្រភេទ ជំងឺបេះដូង និងជំងឺបាក់ទឹកចិត្តជាដើម។

ការសិក្សាផ្នែកវេជ្ជសាស្ត្របានបង្ហាញថារាងកាយមនុស្សនឹងស្រូបយកសារធាតុ sulforaphane បានល្អ នៅពេលញ៉ាំវាឆៅ ជាជាងចម្អិនឱ្យឆ្អិន។ អ្នកវិទ្យាសាស្ត្រក៏បានអះអាងផងដែរថា ការចម្អិនអាហារដូចជា ស្ងោរ ស្រុះ ឬឆា ចៀននឹងកាត់បន្ថយសារធាតុវីតាមីន និងប្រូតេអ៊ីនរបស់បន្លែ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់ញ៉ាំបន្លែទាំងនោះឆៅ អ្នកត្រូវប្រាកដថាបានលាងសម្អាតបានល្អដោយត្រាំវាក្នុងទឹកអំបិល ដើម្បីបណ្ដេញជាតិពុល ឬសត្វល្អិតដែលទុំនៅជាប់នោះឱ្យជ្រុះចេញមកអស់។

២. ខ្ទឹមបារាំង

ខ្ទឹមបារាំងគឺជាប្រភពនៃអង់ទីប៊ីយ្យូទិចពីធម្មជាតិដែលជួយដល់ការប្រឆាំងការរលាកការពារការឆ្លងរោគ និងការពារជំងឺកាចសាហាវបានយ៉ាងមានប្រសិទ្ធភាពជាពិសេសនៅពេលបរិភោគឆៅតែម្ដង។

៣. ខ្ទឹមស

ខ្ទឹមសគឺជាសមាជិកនៃគ្រួសារបន្លែប្រភេទអាលីញ៉ូមដែលអាចជួយប្រឆាំងអាការឈាមកក។ នេះបានន័យថា សមាសភាពធ្វើឱ្យបេះដូងមានសុខភាពល្អដែលមានក្នុងខ្ទឹមសនឹងមានប្រសិទ្ធភាពខ្ពស់ឬទាបអាស្រ័យទៅតាមសីតុណ្ហភាព។

ប្រសិនបើអ្នកចម្អិនខ្ទឹមសប្រមាណ២០នាទីឬកម្ដៅវា១នាទីនៅក្នុងម៉ៃក្រូវេវ វានឹងទៅបំផ្លាញសារធាតុមានប្រយោជន៍របស់វាបាន១០០%។ ដូច្នេះហើយ បើត្រូវការចម្អិន គួរប្រើសីតុណ្ហភាពទាប ឬបើអាច គួរទទួលទានវាឆៅឱ្យបានច្រើន។

៤. ម្ទេសប្លោក

ពពួកបន្លែម្ទេសមិនហឹរដ៏ពេញនិយមនេះមានផ្ទុកសារធាតុចិញ្ចឹមច្រើនដែលល្អចំពោះប្រព័ន្ធភាពស៊ាំរបស់រាងកាយ។វាត្រូវបានគេរកឃើញថាមានសារធាតុវីតាមីន C ច្រើនលើសលប់ ដែលច្រើនជាងពពួកក្រូចដល់ទៅ៣ដងឯណោះ។

បន្ថែមជាងនេះទៅទៀតម្ទេសប្លោកមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពាររាងកាយពីជំងឺផ្សេងៗដូចជាជំងឺទឹកនោមផ្អែម ជំងឺ Alzheimer (ជំងឺវង្វេងវង្វាន់) និងជំងឺផ្សេងៗទៀត។

៥. ម្នាស់

ម្នាស់គឺជាបន្លែ និងជាផ្លែឈើដែលអាចញ៉ាំបានភ្លាមៗក្រោយចិតសម្បករួច ហើយអាចប្រើជាអាហារបានច្រើនយ៉ាង។ ការស្រាវជ្រាវជាច្រើនបានរកឃើញថា ទឹកម្នាស់អាចជួយកាត់បន្ថយជំងឺរលាកពោះវៀនធំដែលធ្វើទុក្ខម្ដងម្កាលកាត់បន្ថយអាការហើម និងរលាកជាដើម។

ដូចទៅនឹងបន្លែនិងផ្លែឈើដទៃទៀតដែរនៅពេលយកទៅចម្អិន ម្នាស់នឹងបាត់បង់សារធាតុមានប្រយោជន៍ធំៗដូចជា វីតាមីននិងប្រូតេអ៊ីនសំខាន់ៗ។ ដូច្នេះគួរតែទទួលទានវាស្រស់ៗ មិនថាជាញ៉ាំផ្ទាល់ការច្របាច់យកទឹក ឬកិន ក្រឡុកក៏បាន៕