កំពូលស្រ្ដីទាំង៩នាក់ ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក

ទោះជាក្នុងពិភពលោក បុរសច្រើនលើសលុបដែលមានតួនាទីក្នុងស្ថាប័នធំៗរបស់ពិភពលោកក៏ដោយ ក៏យើងនៅមានស្រ្ដីខ្លាំងៗ ដែលកាន់តំណែងកំពូល មិនចាញ់បុរសឡើយ មិនថាក្នុងស្ថាប័ន នយោបាយ សេដ្ឋកិច្ច និងសិល្បៈតន្រ្ដី ។

ខាងក្រោមនេះជាបញ្ជីឈ្មោះនិងប្រវត្តិការងារមួយចំនួន របស់ពូលស្ដី្រទាំង៩រូប ដែលមានឥទ្ធិពលបំផុតក្នុងពិភពលោក តាមការចុះផ្សាយរបស់ទស្សនាវដ្តី អន្តរជាតិមួយ(BI)​ដោយលើកយក កំពូលស្ត្រី ដែលបានជំនះឧបសគ្គ និងធ្វើអោយមានការ  ផ្លាស់ប្តូរ ក្នុងវិស័យឧស្សាហកម្ម តាមបណ្ដាប្រទេស នានាក្នុងពិភពលោកនិងក្រុមហ៊ុនជាច្រើន។

ចំណាត់ថ្នាក់ទី ៩ តារាចម្រៀង Beyoncé អាយុ ៣៤ ឆ្នាំ

ដោយមិនអាចប្រកែកបានពីការគាំទ្រច្រើនជាងគេបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត Beyonce បាធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងឆ្នាំ ២០១៣ នៅពេលដែលលោកស្រី បានដាក់បង្ហាញអាល់ប៊ុម មួយនៅលើ iTunesដោយមិនមានការផ្សព្វផ្សាយ ណាមួយ ហើយទទួលបានការលក់ជាងពីរលានច្បាប់បទដែលពេញនិយមខ្លាំងដូចជា "Drunk In Love" និងបទ "Partition"និងបទផ្សេងទៀត។

លោកស្រីជាស្ត្រីម្នាក់ដែលបានរក្សាដំណែងបានច្រើនបំផុតនៅក្នុងប្រវត្តិសាស្ត្រតន្ត្រី Grammy Awards ដោយមានការតែងតាំង ៥៣ ដង និងឈ្នះ ២០ ដង។ Beyonce មានឥទ្ធិពលដល់ជ្រុងទាំងអស់នៃពិភពលោក។ លោកស្រី បានលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាអោយ "#BEYGOOD" (លើសពីល្អ)និងធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងបញ្ហាសកលលោក ដូចជា ការអត់ឃ្លានភាពក្រីក្រ ការបំពុលនិងការថែទាំសុខភាព។

លោកស្រី Beyonce ខ្លួនឯងគឺជាតំណាងអោយស្ត្រីនិងកុមារ;នាងបានធ្វើដំណើរទៅប្រទេសហៃទីដើម្បីមនុស្សជាតិ ដើម្បីគាំទ្រដល់ការគាំពារសុខភាពទារក និងកសាងប្រទេសនេះឡើងវិញ ក្រោយការរញ្ជួយដីឆ្នាំ ២០១០។

 

លេខរៀងទី៨. លោកស្រី Ginny Rometty អាយុ ៥៨ឆ្នាំ ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន IBM

កាលពីឆ្នាំមុនលោកស្រី GinnyRometty នាយកប្រតិបត្តិក្រុមហ៊ុន IBM បានបំបែកដំណឹងដ៏ចម្រូងចម្រាស់មួយគឺថា៖ក្រុមហ៊ុនបច្ចេកវិទ្យានេះនឹងត្រូវបានបោះបង់ចោលការសន្យាយូរឆ្នាំមកហើយក្នុងការរកចំណូលអោយបាន ២០ដុល្លារក្នុងមួយភាគហ៊ុន នៅត្រឹមឆ្នាំ ២០១៥ ប៉ុន្តែមេដឹកនាំកំពូលរបស់ក្រុមហ៊ុននេះបានបញ្ចេញផែនការថ្មីមួយគឺ ក្រុមហ៊ុន IBMនឹងវិនិយោគ៤ពាន់លានដុល្លារ អោយកើនចំណូល ដល់ ៤០ពាន់លានដុល្លារ នៅក្នុងផ្នែកមួយចំនួនដូចជា Cloud,ទូរស័ព្ទដៃ និងទិន្នន័យ ត្រឹមឆ្នាំ២០១៨។

ផែនការនេះនឹងកើនឡើងជិតពីរដងពីអ្វីដែលក្រុមហ៊ុនIBMក្នុងទីផ្សារទាំងនោះ បើទោះបីជាក្រុងហ៊ុននេះងាកពី ការផ្តោតតែលើផ្នែករឹង(Hardware) ដែលបានកំណត់ដោយក្រុមហ៊ុន IBMអស់រយៈពេលជាច្រើនទសវត្សមកហើយក៏ដោយ។

អាណតិ្តរបស់លោកស្រី Rometty គឺដើម្បីរក្សាក្រុមហ៊ុនមួយនេះ ដែលមានបុគ្គលិក ៣៨០ ០០០នាក់អោយក្លាយជាក្រុមហ៊ុនល្អបំផុតក្នុងវិស័យបច្ចេកវិទ្យានិងមានផលចំណេញសម្រាប់រយៈពេលយូរបើទោះបីជាមានការផ្លាស់ប្តូរផ្នែកមូលដ្ឋានខ្លះរបស់ក្រុមហ៊ុន ក៏ដោយ។ លោកស្រីនិយាយថា«ការបង្កើតថ្មីគឺមិនមែនការការពារអតីតកាលរបស់អ្នក»។

 

លេខរៀងទី៧. លោកស្រី ParkGeun-hye អាយុ៦៣ឆ្នាំ ជាប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង

ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ParkGeun-hye ដែលជាមេដឹកនាំស្ត្រីដំបូងបំផុតនៃប្រទេសនេះជាសមិទ្ធិផលគួរឱ្យ ចាប់អារម្មណ៍ក្នុងកូរ៉េខាងត្បូងដែលមានកម្រិតនៃវិសមភាពយេនឌ័រខ្ពស់បំផុតនៅក្នុងប្រទេសអភវឌ្ឍន៍។ ការបោះឆ្នោតរបស់លោកស្រី បានបង្កើតអោយមាន អត្រាអ្នកទៅបោះឆ្នោតខ្ពស់បំផុត នៅក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ​ក្នុងកូរ៉េខាងត្បូង។

លោកស្រី មានបន្ទុកដ៏ធ្ងន់និងលំបាកប៉ុន្តែមានការទទួលខុសត្រូវសំខាន់ ពីការគំរាមកំហែងររបស់កូរ៉េខាងជើង។ កាលពីឆ្នាំមុនលោកស្រីបានព្យាយាមចរចារ ជាមួយកូរ៉េខាងជើង ឱ្យបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយបានសន្យាផ្ដល់ ជំនួយមនុស្សធម៌ និងការវិនិយោគនៅក្នុងឧស្សាហកម្មដែលមានភាពទន់ខ្សោយក្នុងកូរ៉េខាងជើង ប៉ុន្តែការខិតខំនេះ គឺគ្មានប្រយោជន៍ នោះទេ។

លោកស្រី Park បានងាកមកបង្ហាញសាច់ដុំលើផ្នែកសព្វាវុធវិញ ដោយបានធ្វើតេស្តសាកល្បងគ្រាប់មីស៊ីល ដែលអាចទៅដល់គ្រប់ជុ្រងរបស់កូរ៉េខាងជើង ប៉ុន្តែលោកគីមជុងអ៊ុនមិនបានបញ្ឈប់មហិច្ឆតានុយក្លេអ៊ែរឡើយ។

  

លេខរៀងទី៦. លោកស្រី Oprah Winfrey អាយុ ៦១ឆ្នាំ ជានាយកប្រតិបត្តិ និងជាម្ចាស់ក្រុមហ៊ុន

មានទ្រព្យសម្បត្តិជិត ៣ពាន់លានដុល្លារ លោកស្រីOprah Winfrey ជាមហាសេដ្ឋីស្រ្តីស្បែកតែម្នាក់គត់ នៅសហរដ្ឋអាមេរិក។បើទោះបីជា មានបញ្ហាផ្លូវចិត្តពីការចិញ្ចឹមបីបាច់ការរស់នៅក្នុងភាពក្រីក្រនិងការរងទុកជាច្រើនឆ្នាំលើការរំលោភបំពានលើរាងកាយនិងផ្លូវភេទ លោកស្រី Winfrey បានក្លាយទៅជាបុគ្គលដែលទទួលបានការស្រលាញ់និងទទួលបានជោគជ័យបំផុត ក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងសតវត្សទី២១នេះ ។

លោកស្រី Winfrey ជាស្ថាបនិកនៃស្ទូឌីយោផលិតកម្មដែលទទួលបានពានរង្វាន់ឈ្មោះផលិតកម្ មHarpo និងប្រព័ន្ធផ្សព្វផ្សាយ Oprah Winfrey​Network និងជាម្ចាស់សាល "The Oprah Winfrey" ដែលអាចរកចំណូលបាន ៣០០លានដុល្លារក្នុងមួយឆ្នាំ។

លោកស្រី ជាអ្នកមានឥទ្ធិពលផ្នែកវប្បធម៌បំផុតជាពិសេសក្នុងចំណោមស្ត្រី ។ បច្ចុប្បន្ននេះ លោកស្រី បានពង្រីកអានុភាពនៃឈ្មោះ Oprah ដល់វិស័យសម្រកទម្ងន់ នៅពេលដែលលោកស្រី បានទិញភាគហ៊ុន Weight Watchers ១០% ភាគរយ ក្នុងខែតុលា និងធ្វើអោយភាគហ៊ុនលោតឡើង ១០៥%ដែលមិនគួរអោយជឿ។

 

លេខរៀងទី៥. លោកស្រី Christine Lagarde អាយុ ៥៩ឆ្នាំ ជានាយកគ្រប់គ្រងនៃមូលនិធិ IMF

បានតែងតាំងជានាយកគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិIMFនៅក្នុងឆ្នាំ ២០១១ លោកស្រី Christine Lagarde ដែលជា ស្ត្រីដំបូង ក្នុងការដឹកនាំអង្គការនេះមានតួនាទីជាទីប្រឹក្សាសេដ្ឋកិច្ចសម្រាប់ ប្រទេសចំនួន១៨៨ ក្នុងពិភពលោក។

រួមជាមួយ នឹងធនាគារកណ្តាលអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបរបស់ IMF លោកស្រី Lagarde មានតួនាទីដ៏រវល់បំផុតក្នុងការ ស្វះស្វែងរក ការគាំទ្រដល់ការបង្កើនសេដ្ឋកិច្ចរបស់ប្រទេសក្រិចដែលបានដួលរលំ និងតម្រូវឱ្យមានថវិកាសង្គ្រោះ៣ដងក្នុងរយៈពេល ៥ឆ្នាំ។

កាលពីខែវិច្ឆិកា លោកស្រី Lagarde បានអនុម័តប្រាក់យន់របស់ចិន ចូលជារូបិយប័ណ្ណបម្រុងរបស់ IMF ជាការផ្លាស់ប្តូរជា ប្រវត្តិសាស្រ្តដែលនឹងអាចពង្រឹងការកើនឡើងបន្ថែមទៀតរបស់ប្រទេសចិន ដែលជាកំពូលមហាអំណាចសេដ្ឋកិច្ច។

  

លេខរៀងទី៤. លោកស្រី Dilma Rousseff អាយុ ៦៧ឆ្នាំ ជា​ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល

លោកស្រី Dilma Rousseff ជាប្រធានាធិបតី​ស្រី​ដំបូងបំផុត​របស់​ប្រទេស​ប្រេ​ស៊ី​លដឹក​នាំ​ប្រទេស​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​អាមេរិក​ឡា​ទី​ន​និង​ជាប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​ប្រាំពីរ​ក្នុង​ពិភព​លោក​។ លោកស្រី Rousseffមានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងការ​លុប​បំបាត់​ភាព​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ក្នុង​អំឡុង​អាណត្តិ​ទី​មួយ​របស់លោកស្រី​ដោយ​ការ​បង្កើន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​គ្រួសារក្រីក្រ​។

ប៉ុន្តែ​លោក​ស្រី Rousseff បានជួបបញ្ហាខ្លាំងក្នុងពេលថ្មីនេះ​ហើយ​វា​ហាក់​ដូច​ជា​កាន់​តែ​អាក្រក់ឡើង​។ការ​ប្រឆាំង​តវ៉ា​បាន​ផ្ទុះ​ឡើងក្នុង​ខែ​មីនា​ដោយ​សារ​តែ​ការ​ចុះ​អន់ថយ​សេដ្ឋកិច្ច​របស់​ប្រទេស​ប្រេស៊ីល​។កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​ធ្លាក់​ចុះ ទំនិញ​មាន​តម្លៃ​ទាប​អត្រា​ការ​ប្រាក់​ខ្ពស់ ​និង​វិធាន​ការ​រឹត​ត្បិត​គឺ​ជា​ផ្នែក​មួយ​ដែលទទួលបានការស្តី​បន្ទោសហើយ​វា​បាន​ក្លាយជា​វិបត្តិ​សេដ្ឋកិច្ច​ផ្លូវការក្នុង​ឆ្នាំ ២០១៥។តម្លៃ​នៃ​រូបិយ​ប័ណ្ណ​របស់​ខ្លួន​ដែល​បាន​ធ្លាក់​ចុះ ៤៥​% នៅ​ក្នុង​ឆ្នាំ​នេះគិតត្រឹមពាក់​ក​ណ្តា​ល​ខែ​វិច្ឆិកា​។

ដូចគ្នា​នេះ​ផង​ដែរ​ ក្រុម​មេធាវី​ជាន់ខ្ពស់​បាន​ដាក់​ការ​ចោទប្រកាន់​លើលោកស្រី នៅ​ក្នុង​ខែ​តុលាដែលជាប់ពាក់ព័ន្ធ​រឿង​អាស្រូវ​អំពើ​ពុក​រលួយ​ក្នុង​ក្រុមហ៊ុន​ប្រេង​របស់​រដ្ឋឈ្មោះ​ Petrobras តែស្រី Rousseff បាន​រក្សាជំហរមិនពាក់ព័ន្ធក្នុងបញ្ហានេះ​ ។

 

លេខរៀងទី៣. លោកស្រី Abigail Jonhson អាយុ ៥៣ឆ្នាំ ជានាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fidelity

នៅ​ចុង​ឆ្នាំ​ ២០១៤ Abigail Jonhson ​ទទួល​បានការស្នងដំណែងពីឪពុក​របស់លលោកស្រី ឈ្មោះលោក Edwardជា​នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន Fidelity ​ដែល​ជា​ក្រុមហ៊ុនMutual Fund ​ធំ​ជាង​គេ​ទី​ពីរ​នៅ​សហរដ្ឋ​អាមេរិក​ដែល​គ្រប់គ្រងទ្រព្យ​សម្បត្តិច្រើនជាង ៥,២ពាន់​ពាន់​លាន​ដុល្លារ ។

លោកស្រី​បាន​ចាប់​ផ្តើ​ម​ធ្វើការក្នុង​ក្រុម​ហ៊ុននេះ តាំងពី​នៅ​វិទ្យាល័យ​និងបាន​ចូលរួម​ជាអ្នកវិភាគក្នុងឆ្នាំ ១៩៨៨។ លោកស្រី Jonhson បានធ្វើជាប្រធាន ចាប់តាំងពី​ឆ្នាំ ២០១២ មក។ បន្ទាប់ពីបានទទួល​ការ​ផ្លាស់​ប្តូ​រ​អំណាច​ក្នុង​តួនាទី​កំពូល​​កាល​ពី​ឆ្នាំ​មុនលោកស្រីបាន​​ផ្លាស់​ប្តូ​រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​និង​បណ្ដេញអ្នកគ្រប់​គ្រងដែល​គ្មាន​ប្រសិទ្ធភាព ​ភ្លាមៗ។

លោកស្រីត្រូវបានគេរាយការណ៍​ថា​ជាអ្នកព្យាយាម​ទម្លាក់​ឪពុក​របស់លោកស្រី​ក្នុង​ឆ្នាំ ២០០៤ នៅ​លើ​ការ​ខ្វែង​គំនិតគ្នា ​ក្នុង​ទស្សនៈ​វិស័យរបស់ក្រុមហ៊ុន(កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​បាន​បរាជ័យ​ហើយ​លោក Edward នៅ​តែ​ជា​ប្រធាន​ក្រុម​ហ៊ុន​)។

មិន​ត្រឹម​តែ​ជា CEO ក្រុមហ៊ុន Fidelity ​ដែល​ទទួល​ខុស​ត្រូវ​គណនី​ចូល​និវត្តន៍​អាមេរិករាប់លាននាក់នោះទេប៉ុន្ដែតាមរយៈ ភាគហ៊ុន​ប្រហែល ២៤​% នៅ​ក្នុង​ក្រុម​ហ៊ុននេះបានធ្វើអោយលោកស្រីមាន​ទ្រព្យ​សម្បត្តិសរុប ១៨,៥ពាន់​លានដុល្លារនិងក្លាយជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​នៅ​ក្នុង​ពិភពលោក​។

 

លេខរៀងទី២. លោកស្រី Janet Yellen អាយុ ៦៩ឆ្នាំ ជាប្រធាន​ធនាគារកណ្ដាលអាមេរិក(FED)

ជាស្ត្រី​ដំបូងក្នុង​នាម​ជា​ប្រធាន​ FED លោកស្រី Janet Yellen ដូចជាអាណាព្យាបាល​នៃ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​។លទ្ធផល ពិតជាមានលទ្ធផលល្អប្រសើរណាស់ ដោយសហរដ្ឋ​អាមេរិក បាន​បន្ថែម​ការងារ​ចំនួន២៧១ ០០០ ក្នុងកំណើនសេដ្ឋកិច្ច អាមេរិក នៅក្នុង​ខែតុលា​និង​កាត់​បន្ថយ​អត្រា​គ្មាន​ការងារ​ធ្វើ​ទៅ ៥​%នេះ​បើ​យោង​តាម​របាយការណ៍​ការងារ​ចុង​ក្រោយ​បំផុត​។

​ការ​ប៉ាន់ស្មានពីដំណើរ​សេដ្ឋកិច្ចដ៏រឹងមាំអាចធ្វើអោយមានការ​ដំឡើង​អត្រា​ការ​ប្រាក់​ពី​ធនាគារ​ក​ណ្តា​ល​​​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​។វា​ជា​ការ​សម្រេច​ចិត្ត​ ដែលមាន​ផល​ប៉ះពាល់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ដោយអ្នកវិនិយោគិន​ និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នៅ​ទូទាំង​ពិភពលោកត្រូវចាំស្ដាប់សំដីដែលចេញពីមាត់របស់លោកស្រី លើ​ផែន​ការនេះ​។

ការ​ដំឡើង​អត្រា​ការ​ប្រាក់​តិចតូច ​នឹង​បង្ហាញ​ថា​សេដ្ឋកិច្ច​កំពុង​រីក​លូតលាស់​និង​រឹងមាំ​ប៉ុន្តែ​អ្នក​ខ្លះ​ព្រួយ​បារម្ភ​ថា​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ឆាប់​ពេក​នឹង​ធ្វើ​ឱ្យ​ខូច​នូវ​សមត្ថភាព​ក្នុង​ការ​ចំណាយ​បុគ្គល​និង​ការ​រាំង​ស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចប៉ុន្តែ​​កំណើន​ច្រើន​និង​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​ក្នុង​ទីផ្សារ​ការងារ​ដោយ​មិន​ដំឡើង​អត្រា​ការ​ប្រាក់​មួយ​ដែល​អាច​នាំ​ឱ្យ​មាន​អតិផរណា​។វិធី​ទាំងពីរនេះ បានធ្វើអោយ គ្រប់គ្នា ចាំមើលជំហរ​និង​ការ​សម្រេច​ចិត្ត​របស់​លោកស្រី ដែលនឹង​ប៉ះពាល់​ដល់​ប្រទេស​ទាំងមូល​។

 

លេខរៀងទី១. លោកស្រី Angela Merkel អាយុ ៦១ឆ្នាំ ជាអធិការបតីនៃប្រទេសអាល្លឺម៉ង់

ក្នុងរយៈពេល១០ ឆ្នាំដែលមានចំនួនបីអាណត្តិនៅក្នុងការិយាល័ លោកស្រី អាល្លឺម៉ង់ Angela Merkel ជាមេដឹកនាំដ៏រឹងមាំ និងមិនអាចខ្វះបាននៅទ្វីបអឺរ៉ុប។ លោកស្រីបានប្រឈមមុខនឹងបញ្ហា ក្នុងការកាន់កាប់តំណែង និងបានជួយតំបន់អឺរ៉ូ អោយមាន ការរួមគ្នាក្នុងអំឡុងពេលនៃ ការដួលរលំហិរញ្ញវត្ថុនិងវិបត្តិសេដ្ឋកិច្ចពិភពលោក។

លោកស្រីបានក្រោកឡើងប្រឈមជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរពូទីន ក្នុងការរំលោភឈ្លានពានចំពោះប្រទេស អ៊ុយក្រែន ហើយបច្ចុប្បន្នលោកស្រីជាអ្នកគ្រប់គ្រងវិបត្តិជនភៀសខ្លួនរបស់អឺរ៉ុប។

នៅក្នុងការដឹកនាំរបស់លោកស្រីប្រទេសអាឡឺម៉ង់បានស្ថិតនៅក្នុងកំពូលប្រទេសនៃទ្វីបអ៊ឺរ៉ុប ដែលមាន សេដ្ឋកិច្ចខ្លាំងនិងមាន អត្រាគ្មានការងារធ្វើទាប។ បើទោះបីមិនមានការចូលចិត្តលោកស្រីជាសកល លោកស្រី Merkel ជាកម្លាំងរក្សាស្ថិរភាពមួយ ប្រឈមនឹងភាពចលាចលនានា៕