លោក គង់ វិបុល៖ពន្ធដារ មិនជាឧបសគ្គរាំងស្ទះដល់ការចុះបញ្ជីនោះទេ

រាជធានីភ្នំពេញ៖ ការចុះបញ្ជីតាមអនឡាញ ដែលមានតែមួយច្រក បានផ្ដល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុន ដែលនេះជាគំនិតផ្ដួចផ្ដើមរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលបានស្នើសុំមុនគេ លើការចុះបញ្ជីថ្នាលតែមួយនេះ ដែលបានផ្ដួចផ្ដើមធ្វើឡើងក្នុងឆ្នាំ២០១៨ ក្រោយពីមាន បណ្ដាប្រទេសមួយចំនួន ម្ចាស់អាជីវកម្ម ពនាត្អូញត្អែរពីការលំបាក នៃការចុះបញ្ជីច្រើនច្រក។

លោក គង់ វិបុល លើកឡើងថា ពិតជាគ្មានហេតុផលទាល់តែសោះ ដែលអគ្គនាយកដ្ឋានពន្ធដារទៅរាំងស្ទះការចុះបញ្ជីនេះ។ អគ្គនាយកដ្ឋានពន្ធដារ ចង់ឲ្យការចុះបញ្ជីងាយស្រួល ត្រឹមត្រូវជាក់លាក់ សុក្រឹត និងច្បាស់លាស់។ ការថ្លែងបែបនេះក្នុងការ Live ផ្ទាល់មួយ កាលពីថ្ងៃទី២៥កុម្ភៈ។

លោក គង់ វិបុល បន្ត៖ ការចុះធ្វើសវនកម្ម ឬការត្រួតពិនិត្យនៃការចុះបញ្ជីរបស់ពន្ធដារ គឺមិនមែនជាការរាំងស្ទះឡើយ គ្រាន់តែពន្ធដារ ចង់បញ្ជាក់ឯកសារបន្ថែម ហើយប្រសិនបើម្ចាស់ក្រុមហ៊ុន មានច្បាប់ត្រឹមត្រូវ មិនប្រព្រឹត្តិខុសច្បាប់មិនគួរខ្លាច ក្នុងការសុំអត្តសញ្ញាណ ឬលិខិតពាក់ព័ន្ធមួយចំនួន

ការចុះបញ្ជីតែមួយច្រក បានផ្ដល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុន ដែលនេះនឹងផ្ដល់លទ្ធភាពឲ្យរដ្ឋអាចប្រមូលពន្ធដារកាន់តែមានប្រសិទ្ធិភាពផងដែរ ព្រមទាំងអាចបំបាត់នូវការបង់ពន្ធដែលមិនត្រឹមត្រូវ ដែលបង្កើតឲ្យមានអសមធម៌សម្រាប់អ្នកបង់ពន្ធ។ 

លោក លើកឡើថា៖ ការចុះបញ្ជីនេះ គឺធ្វើឡើងដើម្បីការពារដល់អ្នកបង់ពន្ធត្រឹមត្រូវ ព្រោះបើមិនធ្វើបែបនេះទេ ធ្វើឲ្យអ្នកបង់ពន្ធ មិនត្រឹមត្រូវបន្ដមាន ហើយនេះជាការមិនមានសមធម៌ សម្រាប់អ្នកបង់ពន្ធត្រឹមត្រូវក្នុងសង្គម