ចំណុចណែនាំនេះពី WHO ដែលជួយសម្រាលអារម្មណ៍ស្ត្រែសពីរឿងកូវីដ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ព្រឹត្តិការណ៍​កូវីដ​​នៅ​​​​រាល​ដាល​នៅ​ឡើយ​​មិន​ទាន់​​ស្បើយទាំង​នៅ​​​បណ្តា​ប្រទេស​នានា រាប់​ទាំង​កម្ពុជា​ផង ​ដែល​​បង្ក​ជា​បញ្ហា​ជា​ច្រើន​ក្នុង​នោះ​បញ្ហា​អារម្មណ៍​ព្រួយ​បារម្ភនិង​ស្រ្តែស​ពី​​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ដង្ហើម​នេះ​​ក៏​កើត​មាន​ផង​ដែរ។តាម​រយៈ​ព័ត៌​មាន​​ណែ​នាំ​មួយ​ចំនួន បាន​បង្ហាញ​ដោយ​អង្គ​ការ​សុខភាព​ពិភព​លោក World Health Organization (WHO) បាន​បង្ហាញ​ជា​ចំណុច​ខ្លះដែល​ជួយ​កាត់​បន្ថយ​សម្ពាធ​តាន​តឹង​​អារម្មណ៍ឬ​ស្រ្តែស​ដែល​ទាក់​ទង​នឹង​បញ្ហា​ជំងឺ​កូវីដ​នេះ​៖

វា​ជា​រឿង​ធម្មតាដែល​​យើង​មាន​អារម្មណ៍​​ក្រៀម​ក្រំស្រ្តែស​ ច្របូក​ច្របល់ភ័យ​ខ្លាច ឬ​ខឹង​​មួ​ម៉ៅ​ជា​ដើមនៅ​អំឡុង​ពេល​វិបត្តិ​កូវីដ​នេះ​។យ៉ាង​ណា​មិញ អ្នក​អាច​រក​អ្នក​ដែល​អាច​ទុក​ចិត្ត​និយាយ​ ពិភាក្សា​អំពី​អារម្មណ៍​​អ្នកជា​មិត្ត​ភក្តិ ឬ​គ្រួសារ​ជា​ដើម​។

បើ​សិន​អ្នក​អាច​មាន​ពេល​នៅ​ផ្ទះគួរ​​​មាននិង​រក្សា​​របៀប​​រស់​នៅ​​ដែល​មាន​ប្រយោជន៍​ដល់​សុខភាពរួម​មាន​របប​អាហារ​​ដំណេក​គ្រប់​គ្រាន់ លំហាត់​ប្រាណ និង​​​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភក្តិ​បង​ប្អូន គ្រួសារ​តាម​រយៈ​ទូរសព្ទ​ឬ​អ៊ិនធើណេត​។

កុំ​ពិសា​បារីគ្រឿង​ស្រវឹង ឬ​ប្រើ​​ថ្នាំ​ផ្សេង​ៗដើម្បី​​​សម្រួល​អារម្មណ៍​អ្នក​។ បើ​មាន​អារម្មណ៍​​ច្របូក​ច្របល់​ខ្លាំង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បានអ្នក​​អាច​ស្វែង​រក​អ្នក​ជំនាញ​​​ផ្នែក​សុខភាព ​ឬ​អ្នក​ប្រឹក្សា​ជួយ។មាន​ផែន​ការ រក​ជំនួយ​​​​ពី​សេវា​សុខភាព​ទាំង​ផ្នែក​រាង​កាយ និង​ផ្លូវ​​ចិត្ត​ក្នុង​ករណី​ត្រូវ​ការ​ជំនួយ​។

ស្វែង​រក​​មូល​ហេតុ​

អ្នក​អាច​ស្វែង​យល់​ដំណើរ​ហេតុតាម​រយៈ​ការ​ប្រមូល​រក​ព័ត៌មាន​ដែល​អាច​ជួយ​អ្នក​ឱ្យ​​​​​កំណត់​បាន​នូវ​ហានិភ័យ​មួយ​ចំនួន​ដូចនេះ​អ្នក​អាច​ត្រៀម​ខ្លួន​ប្រុង​ប្រយ័ត្ន​ជា​មុន​។ ស្វែង​រក​ប្រភព​ព័ត៌មាន​ណា​ដែល​ទុក​ចិត្ត​បានដូច​ជា​វិបសាយ​របស់​អង្គការ​សុខភាព​ពិភព​លោកឬ​​គេហទំព័រ ឬ​ទំព័រ​ផ្លូវ​ការ​របស់​​​​អាជ្ញាធរ​សុខាភិបាល​​​​​​ឬ​ក្រសួង​សុខាភិបាល​​នៃ​ប្រទេស​អ្នក​។

ព្យាយាម​​បន្ថយ​នូវ​ការ​ព្រួយ​បារម្ភ​និង​​អារម្មណ៍​​រំជើប​រំជួល​របស់​អ្នកដោយ​កម្រិត​នូវ​​​​ការ​ទទួល​ព័ត៌មាន​​ណា​ដែល​​បង្ក​ឱ្យ​អ្នកនិង​សមាជិក​​ក្នុង​គ្រួសារ​អ្នក​ពិបាក​ចិត្ត ឬ​ព្រួយ​បារម្ភ​​​ច្រើន​។

សរសេរ​ចេញ​នូវ​បទ​ពិសោធ​​ខ្លះដែល​អ្នក​ធ្លាប់​បាន​ប្រើ​ដើម្បី​​ជម្នះ​ពេល​លំបាក​មុន​ៗដែល​ធ្លាប់​មាន​ក្នុង​វិបត្តិ​កូវីដ​នឹង​អាច​ប្រើ​បទ​ពិសោធ​ទាំង​នោះ​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​ និង​សម្រួល​ផ្លូវ​ចិត្ត​​អំឡុង​ពេល​វិបតិ្ត​​នេះ​៕