បើបុគ្គលិកបំពេញការងារមិនបានល្អ អ្នកដឹកនាំគួរសួរសំណួរ​ទាំង៤​នេះ

ក្នុងដំណើរការនៃការបំពេញការងារប្រចាំថ្ងៃ សមិទ្ធិផលជាច្រើន គឺបានពីការចូលរួមចំនែករបស់បុគ្គលិក ការខាតបង់ក៏ដូចេ្នះដែរ ។ បញ្ហា ការរាំងស្ទះក្នុងការងារ គឺជាកត្ដាដែលជៀសមិនផុត ដោយថ្នាក់ដឹកនាំត្រូវប្រឈមនិងរកមូលហេតុឲ្យបានប្រាកដ ថាមកពីអ្វី ។ ការសួរសំណួរ អាចជាដំណោះស្រាយល្អប្រសើរមួយ ដើម្បីរកបញ្ហាទាំងនោះ ។

ការ​សួរ​សំណួរ គឺជាឧបករណ៍ដ៏មានប្រសិទ្ធិភាព ក្នុងនាមជាអ្នកដឹកនាំម្នាក់។ សំនួរធ្វើអោយមនុស្សគិត សំណួរបង្ហាញពី​ការ​សន្មត់ និងគំនិតដែលភ្ជាប់ជាមួយចម្លើយ សំណួរ​ជាការចាប់ផ្ដើមនៃកិច្ចសន្ទនា។ សំណួរធ្វើអោយភាគីផ្សេងៗទៀតទាក់ទងគ្នាដើម្បីប្ដេជ្ញាចិត្តក្នុង​ការ​រកដំណោះ​ស្រាយ​។ ទាំងអស់នេះ ចាប់ផ្ដើមពីការសួរ​។ ខាងក្រោម​នេះ​ជា​សំណួរ​ចំនួន៤ ដែល​ថ្នាក់​ដឹក​នាំល្អ គួរសួរបុគ្គលិក ដែលបំពេញការងារមិនបានល្អ៖

១. តើអ្នកយល់ទេ ហេតុ​អ្វី​បាន​ជា​វា​ចាំបាច់ ត្រូវ​ធ្វើការងារនេះអោយបានត្រឹមត្រូវ?

សំណួរ​សួរ​ថា "ហេតុអ្វី​​" នឹងធ្វើអោយអ្នកទទួលបានចំលើយយ៉ាងទូលំទូលាយពីបុគ្គលិក។ ពួកគេចាប់ផ្ដើមគិត ពីការអនុវត្តការងារអោយបានត្រឹមត្រូវតាមតួនាទីព្រោះលទ្ធផលនឹង ប៉ះពាល់ដល់ក្រុមការងារ អង្គភាព អតិថិជននិងអ្នកដែលមានចំនែកក្នុងក្រុមហ៊ុន ហើយក៏ប៉ះពាល់ដល់ សុវត្តិភាពការងារ​ភាពជោគជ័យរបស់ក្រុមផងដែរ ម្យ៉ាង ការសួរបែបនេះ បង្ហាញពីការប្រើភាពជាអ្នកដឹកនាំដើម្បីឈានទៅដល់ការលើកដំកើងតួនាទី ឬឱកាសផ្សេងៗទៀត ដើម្បីពង្រីកជំនាញនិងទទួលបានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំ ។  

២. តើអ្នកដឹងច្បាស់ថា អ្វីដែលត្រូវធ្វើអោយចប់ និងធ្វើនៅពេលណាទេ?

បញ្ហាតែងតែកើតឡើង នៅពេលដែលបុគ្គលិកមិនបានយល់ច្បាស់ពីការងារណាប្រញាប់និងការងារសំខាន់។ ការងារមួយចំនួន បុគ្គលិកអាចចំណាយពេលច្រើន តែលទ្ធផល ខុសពីអ្វីដែលអ្នករំពឹងទុក។ការងារខ្លះ អ្នកត្រូវលើកទឹកចិត្តអោយបុគ្គលិក ចំនាយពេលបន្ថែម ដើម្បីបញ្ចប់ការងារ ដែលមានកាលកំណត់ច្បាស់លាស់ដើម្បីប្រាកដក្នុងចិត្ត អ្នកត្រូវសួរសំណួរ ដោយចាប់ផ្ដើមជាមួយឃ្លាសំណួរដូចជា ហេតុអ្វីនរណា ពេលណា ដើម្បីបញ្ចាក់ថា បុគ្គលិក បានយល់ពីការងារ ដែលត្រូវបំពេញដល់កម្រិតណា។

៣. តើ​អ្នក​មាន​សមត្ថភាព​ ដើម្បី​អនុវត្ត​ភារកិច្ចនេះ អោយបានជោគជ័យទេ​?

កង្វះខាតជំនាញ ចំណេះដឹង និងសម្ភារៈក្នុងការអនុវត្តការងារទាមទារអោយអ្នកយល់ច្បាស់ ដើម្បីបំពាក់បំប៉នសម្ភារៈ វគ្គសិក្សានិងរៀបចំគម្រោងអភិវឌ្ឍ ពង្រឹងសមត្ថភាពដល់បុគ្គលិក ដើម្បីអាចសម្រេចការងារទៅបានដោយរលូននិងទទួលបានជោគជ័យ។ ការជួលបុគ្គលិកដែលឆ្លាត គឺចំបាច់ណាស់ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់នោះទេ។មេ​ដឹក​នាំដែលល្អ​ឥត​ខ្ចោះ​ត្រូវដាក់ចិត្តនិងបេះដូង ទៅក្នុងក្រុម​ការងារ​ដើម្បី​ជំរុញ​ការខិតខំប្រឹងប្រែងនិងស្ថេរភាពល្អប្រសើរយូរអង្វែងក្នុងក្រុមហ៊ុន។

៤. អ្វីជាឧបសគ្គដែលរារាំងអ្នក មិនអោយបំពេញការងារបានសម្រេច​?

មេ​ដឹក​នាំ​ខ្លះបានបង្កើត​ឧបសគ្គក្នុងអនុវត្តន៍ការងារ ដោយ​មិន​បានផ្ទៀងផ្ទាត់ពីការប្រគល់​សិទ្ធិ​អំណាច​និង​កម្រិតនៃការ​ទទួល​ខុស​ត្រូវលើការងារ។ចូរប្រគល់​សិទ្ធិ​អំណាច​ដល់​ពួកគេ ​​ដើម្បី​សម្រេច​លទ្ធផល​ដែល​អ្នក​​រៀបចំ​ឱ្យមានការ​​ទទួល​ខុស​ដូច្នេះ​ពួកគេ​មាន​អារម្មណ៍​ថា ​ពួកគេ​មាន​ការ​ត្រួតពិនិត្យ​លើ​ការ​ងារដោយខ្លួនឯង​។

ដោយឡែក ការ​សម្រេច​ចិត្ត​យឺតគឺ​​របាំង​មួយ​ទៀត នៃប្រភេទអ្នកដឹងនាំខ្លះបាន​បង្កើតឡើង​។ច្បាស់ណាស់ អ្នកត្រូវការប្រើ​ព័ត៌មានល្អ ទូលំទួលាយ​និង​ប្រើវិចារ​ណ​ញាណ​ ​ដើម្បី​ផ្ដល់​ការ​សម្រេច​ចិត្ត​អោយបានច្បាស់​លាស់​និង​ទាន់​ពេលវេលា​សម្រាប់​បុគ្គលិក​។ ការ​វិភាគមិនបានគ្រប់ជ្រុងជ្រោយ គឺ​ជា​ស​ត្រូវ​នៃទទួលបាន​សមិទ្ធិ​ផលល្អ​។អ្នក​ចង់​ឱ្យ​ក្រុម​​អ្នក​និយាយចេញមក​ថា​ «​ខ្ញុំអាចធ្វើខ្លួនឯងបាន​ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ឆ្ពោះទៅមុខជានិច្ច​។ ខ្ញុំ​មាន​ការ​ប្តេ​ជ្ញា​ចិត្តខ្ពស់លើការងាររបស់ខ្ញុំ» ។

ទោះជាមានពាក្យទាំងនេះក៏ដោយ ភាព​បរាជ័យក៏នៅតែកើតមានឡើង បើអ្នកខ្វះសកម្មភាពនិងសមត្ថភាព ក្នុងការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព​។ចូរ​ចាំ​ថា​ភាព​ជា​អ្នក​ដឹកនាំ ​គឺ​ជា​ការងារ​ផ្នែកខាង​ក្នុង​​។ មេ​ដឹក​នាំ​ល្អ ​សម្លឹង​ពិនិត្យមើលលើ​ខ្លួន​ឯងមុននឹង​កំណត់​ពី​បញ្ហា​៕