សម្ដេចនាយករដ្ឋមន្រ្តី សម្រេចឱ្យផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាថ្មីទៀត

រាជធានីភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្ញើសារពិសេសមុននេះបន្តិច ជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា។ 

ក្នុងសារសំឡេង សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដោយ បានសម្រេចឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន គ្រឹះស្ថានសិក្សារដ្ឋនិងឯកជន  នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល  យ៉ាងតិចពីរសប្តាហ៍ ដោយត្រូវដំណើរការមករៀនតាមអនឡាញវិញ។ ដោយឡែក បងប្អូនដែលមានពិធីមង្គលការ បើអាចផ្អាកបាន គួរតែផ្អាក ហើយបើធ្វើក៏គួរបន្ថយមនុស្សចូលរួម។ 

សម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកនៅរាជធានី ដែលជាទីកន្លែងនៃការរីករាលដាល ការឆ្លងសហគមន៍លើកទី៣នេះ សូមបន្តការអនុវត្តន៍នូវវិធានការឲ្យបានទៀងទាត់ ៣កុំ ៣ ការពារ និងអ្នកពាក់ព័ន្ធសូម ស្ម័គ្រចិត្តដើម្បីធ្វើតេស្ដកូវីដ ឬធ្វើចត្តាឡីស័ក ដើម្បីកាត់ផ្ដល់សរសៃនៃការរីករាលដាលនេះ៕