លឿនណាស់ អ្នកចូលមក សវស ត្រូវឆ្លងកាត់ការស្កេន QR Code ដើម្បីចូលរួមទប់ស្កាត់កូវីដ១៩

រាជធានីភ្នំពេញ៖ អ្នកចូលមកសាកលវិទ្យាល័យសុខាភិបាល ត្រូវឆ្លងកាត់ការស្កេន QR Code ទប់ស្កាត់កូវីដ១៩។ ការដាក់ឲ្យដំណើរការ QR Code នេះអនុលោមតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាលដែលចេញកាលពីថ្ងៃ២០កុម្ភៈ ភ្លាមនោះសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ស.វ.ស បានរៀបចំភ្លាម ដើម្បីសាធារណជនចាំបាច់ ត្រូវស្កេន QR Code នៅពេលដែលអញ្ជើញមកសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាល ទាំងពីរទីតាំង។

ការដាក់ឲ្យស្កេននេះ​ គឺដើម្បីបង្កើនប្រសិទ្ធិភាព និងល្បឿនក្នុងការបង្ការ និងទប់ស្កាត់ហានិភ័យនៃការរីករាលដាលជម្ងឺកូវីដ១៩។

ប្រព័ន្ធនេះ នឹងកត់ត្រាទុកទីតាំងរបស់បុគ្គលដែលបានចេញចូល (ជាប្រព័ន្ធដែលមិនមានការតាមដានឯកជនភាពរបស់បុគ្គល) និងផ្ដល់ភាពងាយស្រួលក្នុងការតាមស្វែងរកអ្នកដែល ជាប់ពាក់ព័ន្ធឬប៉ះពាល់ ប្រសិនបើទីតាំងនោះមានការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ១៩ ។

របៀបប្រើប្រាស់៖

ជំហានទី១៖ ស្កេន QR Code ឬវាយ URL=> stopcovid.gov.kh

ជំហានទី២៖ បញ្ជូលលេខទូរសព្ទ

ជំហានទី៣៖ វាយលេខកូត៦ខ្ទង់ ដែលបានផ្ញើសារមក៕