ទីតាំងទាំង ២៣កន្លែង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០ កុម្ភៈ


សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ត្រឹមរយៈពេលតែបីថ្ងៃ ចំនួនអ្នកដែលវិជ្ជមានកូវីដ១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការឆ្លងសហគមន៍២០កុម្ភៈ ឡើងដល់ ៧៦នាក់។

ក្រសួងសុខាភិបាល បានអំពាវនាវអ្នកដែលធ្លាប់បានចេញចូលទីតាំងទាំងនេះពីថ្ងៃទី ០៦ ដល់ថ្ងៃទី ២០កុម្ភៈ ឆ្នាំ​២០២១ ឬបុគ្គលដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ឬដឹងថាខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀមនិងស្ម័គ្រចិត្តមកធ្វើតេស្ដរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ។

ទីតាំងដែលត្រូវមកធ្វើតេស្ដ យកវត្ថុសំណាកដើម្បីវិភាគនៅមណ្ឌលសុខភាពចាក់អង្រែនៃរាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាចើដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនៅតាមផ្ទះរៀងខ្លួន និងតាមដានសុខភាពប្រចាំថ្ងៃផងដែរ។

ទីតាំងដែលពាក់ព័ន្ធមានដូចបង្ហាញខាងក្រោមនេះ៖