មេរៀនលុយកាក់៣យ៉ាងដែលប៉ាម៉ាក់គួរបង្រៀនកូនៗតាំងពីក្មេង

តើអ្នកដឹងទេថាយើងបង្កើតទម្លាប់រឿងលុយកាក់នៅអាយុ៥ ឆ្នាំ? នេះមានន័យថា វាគឺជាការសំខាន់ណាស់ក្នុងការបង្រៀនកូន​ៗ​របស់អ្នកអំពីមូលដ្ឋានគ្រឹះនៃហិរញ្ញវត្ថុតាំងពីតូចៗដូចគ្នាទៅនឹងពេលដែលអ្នកបង្រៀនពួកគេពីរបៀបចងខ្សែស្បែកជើង ឬប្រាប់ឱ្យពួកគេចេះមើលម៉ោងឬចេះដុសធ្មេញជាដើម។ ប៉ុន្តែការបង្រៀនកូនពីរឿងលុយកាក់ប្រហែលមិនងាយស្រួលដូចចំណុចផ្សេងប៉ុន្មានឡើយ។ ហេតុនេះហើយ ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលអ្នកអាចប្រើបានដើម្បីបង្រៀនពួកគេ។

១. កំណត់គោលដៅសន្សំ

ការស្រាវជ្រាវដែលចេញផ្សាយដោយសេវាកម្មប្រឹក្សាប្រាក់កាស(MAS) បានបង្ហាញថា ៧០%នៃកុមារសន្សំយ៉ាងហោចណាស់មួយផ្នែកនៃប្រាក់ហោប៉ៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ាម៉ាក់គួរបង្កើតទម្លាប់សន្សំប្រាក់ដល់កូនៗដោយបង្រៀនពួកគេឱ្យចេះបែងចែកប្រាក់ដែលពួកគេទទួលបានមួយចំណែក មិនមែនឱ្យពួកគេសប្បាយចាយអ្វីដែលពួកគេមាននោះទេ។

២. ផ្សារភ្ជាប់ការរកប្រាក់ចំណូលជាមួយនឹងការចំណាយ

ប៉ាម៉ាក់គួរបង្រៀនកូនៗឱ្យយល់ពីតម្លៃនៃប្រាក់និងប្រភពចំណូល​ ដែលនេះគឺជារឿងដ៏ចាំបាច់ណាស់ដើម្បីឱ្យហិរញ្ញវត្ថុរបស់ពួកគេមានសុខភាពល្អទៅថ្ងៃមុខ។ ឪពុកម្ដាយគួរចេះបើកចំហរជាមួយកូនៗអំពីការលំបាកនៃការរកប្រាក់ដើម្បីឱ្យពួកគេយល់ពីតម្លៃ និងដឹងថាការចំណាយប្រាក់ដែលរកបាននោះត្រូវគិតគូរឱ្យបានល្អិតល្អន់។

៣. ឱ្យពួកគេយល់ពីភាពខុសគ្នារវាងភាពប្រណីតនិងភាពចាំបាច់

ចំណុចបន្ទាប់ដែលប៉ាម៉ាក់ត្រូវបង្រៀនកូន​ៗឱ្យយល់គឺការចេះបែងចែកភាពខុសគ្នារវាង​ការចំណាយដែលចាំបាច់និងមិនចាំបាច់។ អ្នកអាចលើកឧទាហរណ៍​ឱ្យពួកគេស្វែងយល់ដូចជា នៅពេលដែល​យើងមិនសូវមានប្រាក់តែមានពេលទំនេរច្រើន ហើយចង់ចំណាយទៅលើការដើរកម្សាន្តនៅ​ឆ្នេរខ្សាច់​។ បែបនេះគឺ​ពួកគេអាចដឹងថាប្រាក់មិនចាំបាច់ដើម្បីមានភាពសប្បាយរីករាយនោះទេ ប៉ុន្តែវាគួរតែត្រូវចំណាយលើម្ហូបអាហារដែលចាំបាច់ជាងទៅវិញ៕