របៀបញ៉ាំចេករៀងរាល់ថ្ងៃឱ្យស្រកបាន ៥ គីឡូក្នុងមួយសប្ដាហ៍

ចេកជាប្រភេទផ្លែឈើម្យ៉ាងដែលងាយស្រួលរកទិញ ហើយក៏មានប្រជាជនខ្មែរជាច្រើននិយមដាំរុក្ខជាតិនេះនៅតាមផ្ទះ។ សម្រាប់សុភាពនារីមួយចំនួនដែលនិយមចូលចិត្តយកផ្លែចេកមកបរិភោគ ក៏ព្រោះតែផ្លែនៃរុក្ខជាតិនេះអាចជួយបានទាំងថាមពល និងសម្រស់ជាពិសេសសម្រាប់អ្នក ដែលគាត់ចង់ធ្វើការសម្រកគីឡូបានឆាប់រហ័ស។ ហើយនៅក្នុងអត្ថបទនេះដែរ នឹងបង្ហើបពីវីធីសាស្រ្តទទួលទានចេកឱ្យស្រក ៥ គីឡូក្នុងមួយសប្តាហ៍៖

១.ទទួលទាននៅពេលព្រឹក៖ រឿងដែលពិបាកបំផុតសម្រាប់អ្នកដែលចង់សម្រកទម្ងន់នោះ គឺការឃ្លាន។ ដូច្នេះហើយទើបយើងណែនាំឱ្យទទួលទានចេករៀងរាល់ពេលព្រឹកព្រលឹម ព្រោះថានៅក្នុងផ្លែចែកមានសារធាតុសរសៃ និងជាតិម្សៅដែលជួយកាត់បន្ថយការឃ្លាន និងរក្សាចម្អែតនៅក្នុងក្រពះបានល្អ។ ហើយវាក៏អាចជួយឱ្យក្រពះរំលាយអាហារបានទៀងទាត់ផងដែរ។

២.ក្រោយពេលហាត់ប្រាណ៖ ចេកមានផ្ទុកទៅដោយជាតិប៉ូតាស្យូមដែលជួយប្រយុទ្ធប្រឆាំងអាការៈវិលមុខ និងឈឺរមួលសាច់ដុំ។ ហើយម្យ៉ាងទៀតចេកជាប្រភពដ៏ប្រសើរនៃជាតិស្ករធម្មជាតិដែលផ្តល់ថាមពលបានឆាប់រហ័សក្រោយពេលធ្វើលំហាត់ប្រាណអស់កម្លាំង និងជួយទប់ទល់ការឡើងទម្ងន់។

៣.ទទួលទានជាមួយទឹក៖ ចេកមួយផ្លែយកមកទទួលទានរួមជាមួយទឹកក្ដៅឧណ្ឌៗ ឬទឹកដោះគោមានជាតិខ្លាញ់ទាប ធ្វើជាអាហារពេលព្រឹកប្រចាំរបស់លោកអ្នក។ ចំពោះអាហារពេលថ្ងៃត្រង់របស់អ្នកក៏ត្រូវជៀសវាងប្រភេទអាហារមួយចំនួនដូចជា ចៀន បំពង ឬឆា ស្បែកសត្វ និងអាហារមានជាតិខ្លាញ់ច្រើន។ ជាពិសេសអាហារពេលយប់  ប្រសិនបើមិនអាចតមបានទេ អ្នកគួរតែកំណត់ម៉ោងឱ្យបានទៀងទាត់ និងកុំអូសបន្លាយការបរិភោគដល់យប់ជ្រៅខ្លាំងពេក។

៤.ទទួលទានចេកមួយថ្ងៃឱ្យបាន ២ទៅ៣ផ្លែ៖ ចេកផ្ដល់ថាមពល ៩២កាឡូរីក្នុង ចំនួន១០០ក្រាម ប្រសិនបើលោកអ្នកទទួលទានចេកក្នុងមួយថ្ងៃ២ទៅ៣ផ្លែ។ រាងកាយ លោកអ្នកនឹងទទួលបានថាមពលដ៏សមស្រប ដើម្បីទប់ឃ្លាន។ 

៥.ទទួលទានជាមួយអាហារបំប៉ន៖ នៅទីផ្សារកម្ពុជាបច្ចុប្ប​ន្ន យើងឃើញថាមានអាហារបំប៉នជាច្រើនបានចរាចរណ៍លក់ពេញប្រទេស ហើយប្រភេទអាហារបំប៉នមួយចំនួនអាចមានសារៈប្រយោជន៍ដល់រាងកាយ។ ស្របពេលជាមួយការសម្រកគីឡូរបស់លោកអ្នក ហើយវារឹតតែមានប្រសិទ្ធភាពខ្ពស់នៅពេលលោកអ្នកទទួលទានអាហារបំប៉នជាមួយផ្លែចេកមួយផ្លែ ពីព្រោះថានៅក្នុងអាហារបំប៉នទាំងនោះភាគច្រើនគឺមានវត្តមានផ្លែចេករួចជាស្រេចហើយ។

តាមរបៀបដែលយើងបានលើកយកមកខាងលើអាចធ្វើឱ្យលោកអ្នក ជាពិសេសសុភាពនារីស្រកបាន ៥ គីឡូក្នុងមួយសប្តាហ៍។ យ៉ាងណាមិញបើទោះបីជាបែបនេះក្ដី តែវាត្រូវការឱ្យមានការតាំងចិត្តខ្ពស់ ហើយធ្វើវាឱ្យបានជាប្រចាំជារៀងរាល់ថ្ងៃដោយមិនត្រូវធ្វើមួយថ្ងៃខាន ២-៣ថ្ងៃឡើយ។ ដូច្នេះហើយអ្នកត្រូវ អនុវត្ត៥ គន្លឹះនេះជាប្រចាំ នោះទើបធ្វើឲ្យលោកអ្នកនឹងរូបរាងដងខ្លួនយ៉ាងសមសួនបានឆាប់រហ័ស៕