សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំបានជូនដំណឹងដល់សាធារណជនស្តីពីការផ្តល់អាហារូបករណ៍ជាសាច់ប្រាក់ "កម្មវិធីនិស្សិតឆ្នើមឆ្នាំ២០២១" ក្រោមការឧបត្ថម្ភនៃ The Asia Development Foundation។
អាហារូបករណ៍ជាសាច់ប្រាក់ខាងលើនេះត្រូវបានផ្តល់ចំនួន៣០កន្លែង (ជាសាច់ប្រាក់ចំនួន៥០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ)នឹងផ្តល់ជូនរយៈពេល៤ឆ្នាំ ជូនដល់និស្សិតដែលទើបនឹងចូលរៀនឆ្នាំទី១ថ្នាក់បរិញ្ញាបត្រ និងផ្តល់អាទិភាពជូននិស្សិតដែលអាចបង្ហាញពីសមត្ថភាពរបស់ខ្លួនផ្នែកចំណេះដឹងសកលចំណេះដឹងជំនាញដែលសាមីជនដាក់ពាក្យរៀននិងកិច្ចការចូលរួមសកម្មភាពសង្គមការស្ម័គ្រចិត្តនិងមនុស្សធម៌។ សម្រាប់បេក្ខជនដែលទទួលបានអាហារូបករណ៍សម្រាប់បង់ថ្លៃសិក្សានៅសាកលវិទ្យាល័យនានារួចហើយក៏អាចស្នើសុំអាហារូបករណ៍នេះបាន។
សម្រាប់បែបបទនៃការដាក់ពាក្យស្នើសុំសូមមើលព័ត៌មានបន្ថែមក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖