សម្ដេចតេជោមិនអាចចាក់វ៉ាក់សាំង Sinopharmបានទេ ដោយសារហេតុផលអាយុលើសពី៥៩ឆ្នាំ

សម្ដេចតេជោមិនអាចចាក់វ៉ាក់សាំង Sinopharmបានទេ ដោយសារហេតុផលអាយុលើសពី៥៩ឆ្នាំ

រាជធានីភ្នំពេញ៖  វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ប្រទេសចិន នឹងមកដល់ ព្រលានយន្តហោះនាល្ងាចថ្ងៃ៧កុម្ភៈ ដែលសម្ដេចតេជោនឹងចូលរួមក្នុងកម្មវិធីទទួលនេះ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងឈ្មោះ សុីណូហ្វាម(Sinopharm)ចាក់បានតែមនុស្សមាន អាយុពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ តែប៉ុណ្ណោះ មានន័យថា សម្ដេចតេជោ និងថ្នាក់ដឹកនាំមួយចំនួនដែលមានវ័យលើសនេះ គឺមិនអាចចាក់វ៉ាក់សាំងSinopharm បាននោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ក្នុងបណ្ដាញសង្គមថា៖ សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។

ដោយឡែកគម្រោងចាក់វ៉ាក់សាំងដែលគ្រោង ចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោលផងដែរ ដោយសម្ដេចតេជោ និងទាំងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀតភាគច្រើនមានអាយុលើសពី ៦០ឆ្នាំទៅហើយ៕