ការសិក្សា៖ ចំណូលកើន សុភមង្គលផ្លូវចិត្តក៏ល្អប្រសើរឡើង

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​​ខ្លះ​ពី​ពាក្យ​ថា "លុយ​​​​​មិន​សុទ្ធ​តែ​​អាច​ទិញ​អ្វី​បាន​គ្រប់​យ៉ាង​នោះ​ឡើយ​" ដែល​​ខ្លះ​គេ​សម្តៅ​ទៅ​លើ​សុភមង្គល​​ផង​ដែរ។ យ៉ាង​ណា​មិញ​ ប្រធាន​បទ​នេះនៅ​តែ​ស្ថិត​ក្នុង​ការ​ពិភក្សា​វែក​ញ៉ែក​ជា​លក្ខណៈ​សាកល​នៅ​ឡើយ។ តាម​រយៈ​ការ​សិក្សា​ដែល​​បាន​ធ្វើ​ឡើង​អស់​ជា​ច្រើន​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ ក៏​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​មួយ​ចំនួន​​ដូច​ខាង​ក្រោម​។

ការ​សិក្សា​មួយ​ធ្វើ​ដោយ​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋ​អាមេរិក​បាន​​ឱ្យ​ដឹង​ថា សុភមង្គល ឬ​ភាព​រីក​រាយ​ក្នុង​ផ្លូវ​ចិត្ត​​​មនុស្ស​បាន​កើន​ឡើង​ទៅ​តាម​ចំណូល​​ដែល​ពួក​គេ​បាន​បង្កើត​ជា​ឧទាហរណ៍​ក្នុង​មួយ​ឆ្នាំ​ គេ​អាច​រក​ចំណូល​បាន​៧​៥,០០០​ដុល្លារ​។ ចំណុច​នេះ​គេ​បាន​លើក​ឡើង​ថាចំណូល​​នឹង​អាច​ធ្វើ​ឱ្យ​បុគ្គ​ល​​​ទាំង​នោះឯករាជ្យឬ​ស្វ័យ​ភាព​ក្នុង​ការ​រើស​យក​ជម្រើស​នៃ​ជីវិត​រស់​នៅ​ដែល​ជា​អត្ថន័យ​របស់​ពួក​គេ។

លោក​សាស្រ្តាចារ្យ​ Matthew Killingsworth ដែល​ជា​អ្នក​ដឹកនាំ​ការ​ស្រាវជ្រាវ​​​នៃ​សាកលវិទ្យាល័យ​ខាង​លើ​អំពី​​សុភមង្គល​របស់​មនុស្ស​នោះ បាន​ឱ្យ​ដឹង​ថាអ្នក​ស្រាវជ្រាវ​បាន​ស្ទង់​​​ទៅ​លើ​អារម្មណ៍​របស់​មនុស្ស​​តាម​រយៈ​ការ​ថ្លឹង​ថ្លែង​​អារម្មណ៍​របស់​ពួក​គេ​ពី​មួយ​​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​ភាព​ពេញ​ចិត្ត​របស់​ពួក​គេ។

ការ​សិក្សា​បាន​ធ្វើ​ឡើង​ទៅ​លើ​​បុគ្គលិក​ការងារ​ប្រមាណ ៣៣,៣៩១​នាក់ (អាយុ​ពី​១៨ ដល់​៦៥​ឆ្នាំ) ដោយ​ប្រើ​ការ​វាស់​ស្ទង់​ទៅ​លើ​App ដែល​តម្រូវ​ឱ្យ​អ្នក​ប្រើ​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​នូវ​អ្វី​ដែល​បាន​ពេញ​ចិត្ត​​ក្នុង​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​។ រយៈ​ពេល​៧​ឆ្នាំដែល​ទិន្នន័យ​ទាំង​នេះ​បាន​ប្រមូល​គ្រប់​តាម​ទិស​ដៅ​ស្រាវជ្រាវដែល​ជា​ចុង​ក្រោយ​អ្នក​​ស្រាវជ្រាវ​អាច​សន្និដ្ឋាន​ថា សុខមាលភាព​ផ្លូវ​ចិត្ត​​មនុស្ស​ក៏​បាន​ប្រសើរ​ឡើងនៅ​ពេល​ចំណូល​ពួក​គេ​កើន ឬ​​មួយ​កិច្ច​ការងារ​​ពួក​គេ​​រី​ក​ចម្រើនដែល​ជា​ឱកាស​ឱ្យ​ពួក​គេ​ឈាន​ទៅ​រក​​អត្ថន័យ​ជីវិត​ដែល​ពួក​គេ​ម្នាក់​ៗ​កំណត់​ចង់​បាន​ក្នុង​ទម្រង់​ផ្សេង​ៗ​ពី​គ្នា​។


យ៉ាង​ណា​មិញលទ្ធផល​ស្រាវជ្រាវ​ខាង​លើ​នេះ ក៏​នៅ​តែ​ស្ថិត​ក្នុង​​ការ​ជជែក​ពី​លទ្ធផល​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀតដែល​បង្ហាញ​ថា​ ក្រៅ​ពី​ចំណូល​លុយ​​កើន​ឡើងកត្តា​ផ្សេង​ៗ​ក៏​នៅ​តែ​អាច​រួម​ចំណែក​ក្នុង​សុខាមាលភាព​ផ្លូវ​ចិត្ត​មនុស្ស​ឱ្យ​បាន​ប្រសើរ​ផង​ដែរជាក់​ស្តែង​លទ្ធ​ផល​ស្រាវជ្រាវបង្ហាញ​ថា ទំនាក់​ទំនង​ក្នុង​សង្គមឬ​​បរិយាកាស ឬ​អ្នក​នៅ​​ជុំ​វិញ​ខ្លួន​ក៏​ជា​កត្តា​សំខាន់​ក៏​ជួយ​ឱ្យ​សុភមង្គល​ផ្លូវ​ចិត្ត​រឹង​មាំ កើន​ឡើង​ប្រសើរ​ផង​ដែរដែល​ក្នុង​ន័យ​នេះគឺ​សម្តៅ​ចំណូល​ទឹក​លុយ​​តែ​មួយ​មុខក៏​មិន​អាច​ធ្វើ​ឱ្យ​សុខភាព​ផ្លូវ​ចិត្ត​​​ប្រសើរ​ទេក៏​មាន​កត្តា​ផ្សេង​ៗ​ទៀតដែល​មាន​ឥទ្ធិពល​ជួយ​សុភមង្គល​ផ្លូវ​ចិត្ត​ឱ្យ​បាន​​ល្អ​​​​រីក​រាយ​ផង​ដែរ៕

ប្រភព៖ CNBC

CNBC