ហេតុអ្វីបានជា អ្នកដែលមានភាពចាស់ទុំ បែរជាលេចធ្លោខ្លាំង ក្នុងភាពជាសហគ្រិន

ភាពជាសហគ្រិនគឺ ជាល្បែងដែលគ្មានច្បាប់ គ្មានពិធីការ និងគ្មានព្រំដែន ។ អ្នកអាចធ្វើអ្វីគ្រប់យ៉ាង បង្កើតនូវក្ដីសុបិន្ត បង្កើតអ្វីមួយ មិនថាចាស់ឬក្មេង ដោយមិនរើសអាយុ ។

វាហាក់ដូចជាមិនសមហេតុផលក្នុងការផ្តល់ដំបូន្មាន ដល់ចាស់ទុំ ដែលអានអត្ថបទនេះ តែនេះមិនមែនជា"ដំបូន្មាន" ទេ វាគឺជាការលើកទឹកចិត្ត។ ខាងក្រោមជាការបង្ហាញថាភាពចាស់ទុំគឺ មានលក្ខណៈពិសេសរបស់គាត់៖

  • គាត់មានបទពិសោធច្រើន។ បទពិសោធន៍បង្កើតឱ្យមានទស្សនៈ។ អ្នកណាដែលបានធ្វើការមានទស្សនវិស័យដែលអាចជម្រុញការរីកចម្រើនចង់បានការបង្កើតថ្មីនិងប្រកបគំនិតច្នៃប្រឌិត។
  • គាត់បានមើលពីការរីកចម្រើននៃបច្ចេកវិជ្ជា អស់ជាច្រើនឆ្នាំមកហើយ។នេះផ្តល់ឱ្យគាត់នូវជំនឿថា រឿងដូចគ្នានេះ អាចកើតឡើងក្នុងពេលអនាគត។
  • គាត់មានទំនាក់ទំនងជាមួយមនុស្សរាប់ពាន់នាក់ក្នុងអាជីវកម្ម ដែលអាចជួយនិងលើកកម្ពស់ឲ្យគាត់ក្លាយជាសហគ្រិន។
  • យោងទៅតាមការសិក្សា មានសហគ្រិន 70% បានប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនជាប្រភពមូលនិធិចម្បងសម្រាប់អាជីវកម្មដំបូងរបស់គាត់។
  • គាត់បានកសាងកេរ្តិ៍ឈ្មោះ។ អ្នករស់នៅកាន់តែយូរ ស្គាល់មនុស្សកាន់តែច្រើនហើយទំនាក់ទំនងក្នុងសង្គមកាន់តែធំឡើង មានបណ្តាញអតិថិជនច្រើន បង្កើនបានជាសក្តានុពលនៃភាពជោគជ័យ ក្នុងការបណ្តាក់ទុនជាសហគ្រិន ។
  • ពួកគេមានភាពច្នៃប្រឌិតច្រើន។ ការច្នៃប្រឌិត កើតឡើងដោយសារការយកចិត្តទុកដាក់និងការភ្ជាប់ទំនាក់ទំនងរវាងកាលៈទេសៈនិងព្រឹត្តិការណ៍។ជីវិតរស់នៅកាន់តែយូរ កាន់តែមានភាពច្នៃប្រឌិតច្រើនឡើង។
  • គាត់បានដឹងពីព័ត៌មានលំអិតនៃភាពពិសេសផ្ទាល់ខ្លួន។ការចំណាយពីរឬបីឆ្នាំឬសាមសិបឆ្នាំ ក្នុងឧស្សាហកម្មតែមួយ អាចឱ្យគាត់យល់ពីភាពស៊ីជម្រៅនៃការងារ។នេះគឺជាគុណសម្បត្តិដ៏ធំសម្រាប់សហគ្រិន។
  • គាត់មានភាពប្រាកដនិយមជាង តែបើមានតែគំនិតនិយម គឺវាមិនមានជាលទ្ធផលនោះទេគឺវាត្រូវការទាំងពីរ ។

ចំនុចខាងលើអាចបង្ហាញឲ្យអ្នកឃើញថា អាយុកាន់តែច្រើន មានចំនុចពិសេសកាន់តែច្រើន បទពិសោធន៍ក៏ច្រើន នាំឲ្យឳកាសក្លាយជា សហគ្រិនជោគជ័យ គឺមានកាន់តែច្រើន ៕