មានបេក្ខជនជាច្រើនដែលអ្នកត្រូវពិនិត្យCVតែពេលខ្លះចំនុចតូចៗមួយចំនួន អាចបញ្ជាក់ពីការយកចិត្តទុកដាក់និងអ្នកដែលសាកសមជាមួយការងារ។ ខាងក្រោមនេះ ជាចំនុចទាំងនោះ៖
១.លេខទូរស័ព្ទ
បេក្ខជនខ្លះមិនបានដាក់លេខសម្រាប់ទំនាក់ទំនងផ្ទាល់ទេ គឺច្រើនដាក់ជា អាសយដ្ឋានអ៊ីម៉ែលដើម្បីឆ្លើយឆ្លងវិញ តែសម្រាប់ផ្នែកធនធានមនុស្ស ការទំនាក់ទំនងជាលើកដំបូង គឺជាការស្ដាប់សន្ទនា និងស្វែងយល់ពីសក្កានុពលរបស់បេក្ខជនក្នុងរយៈពេលខ្លី ត្រឹម៥នាទី មុននឹងជួបសំភាសន៍ផ្ទាល់នៅការិយាល័យ។
២.សមិទ្ធផលធំៗ ឬគួរឱ្យចាប់អារម្មណ៍
ឧទាហរណ៍ជាក់លាក់នៃស្នាដៃរបស់បេក្ខជនគឺជាចំនុចដ៏គួរឲ្យទាក់ទាញ។ ប្រវត្តិរូបដែលមានបង្ហាញពីជោគជ័យក្នុងការងារកន្លងមក មានន័យថាបេក្ខជនយកចិត្តទុកដាក់ ពីការងារ មានទំនួលខុសត្រូវ បង្កើតការផ្លាស់ប្ដូរ ដែលអាចផ្ដល់ផលប្រយោជន៍និងអាចធ្វើឲ្យអាជីវកម្មប្រសើរឡើងនោះជាចំនុចសំខាន់។
៣.ចំណូលចិត្តនិងការចូលរួមក្នុងសហគមន៍
តើបេក្ខជនបានផ្តល់អ្វីត្រឡប់ទៅសហគមន៍វិញ ហើយតើបេក្ខជនមានចំនូលចិត្តបែបណា? ការស្តាប់បេក្ខជននិយាយអំពីអ្វីដែលពួកគេយកចិត្តទុក ពីប្រវត្តិការងារកន្លងមកគឺជារឿងដ៏ល្អ តែការស្ដាប់ពីចំណូលចិត្តនិងការចូលរួមក្នុងសហគមន៍ គឺអាចនិយាយអំពីអត្តចិករបស់បេក្ខជននោះ។
៤.ទម្រង់ CVដែលមានការច្នៃប្រឌិត
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលបំផុតគឺបេក្ខជនគួរយកចិត្តទុកដាក់សរសេរ CV ក្នុងទម្រង់ថ្មីបង្កប់ដោយគំនិតច្នៃប្រឌិតត្រឹមមួយសន្លឹក ផេ្សងពីទម្រង់ចាស់ដែលគេតែងប្រើ ។ ឧទាហរណ៍ អ្នកគ្រប់គ្រងទីផ្សារ ដាក់ CV ក្នុងទម្រង់ជា Flyer ផ្សាយពាណិជ្ជកម្ម ជាដើម។
៥.ភាពជាក់លាក់
ការលោតពីការងារមួយទៅការងារមួយទៀតគឺជាសញ្ញាមិនល្អរបស់បេក្ខជន។ ប្រវត្តិរូបដ៏ល្អនិងរឹងមាំ បង្ហាញយ៉ាងច្បាស់ពីក្នុងបទពិសោធរបស់បេក្ខជន។ក្នុងរយៈពេលខ្លី មានការដូរក្រុមហ៊ុនច្រើន បានបង្ហាញពីការខ្វះការប្តេជ្ញាចិត្តហើយអាចបង្កើនការសង្ស័យពីសក្តានុពលបេក្ខជនក្នុងក្រុមហ៊ុនថ្មី។
៦.គោលបំណងពាក់ព័ន្ធគ្នា
គោលបំណងគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធភាព ក្នុងការសិក្សាពីមូលហេតុ ដែលបេក្ខជនដាក់ពាក្យធ្វើការហើយថាតើការផ្ដល់ឱកាសការងារនោះ សមស្របតាមគោលដៅរបស់បេក្ខជនឬទេ? លុះត្រាតែបេក្ខជនដែលធ្វើការនៅទីនេះដោយការពេញចិត្ត ដើម្បីជាមធ្យោបាយឈានដល់សម្រេចគោលដៅផ្ទាល់ខ្លួន ទើបបេក្ខជនខិតខំខ្លាំងនៅក្នុងក្រុមហ៊ុនថ្មីនោះ។
៧.វិធីដែលបេក្ខជនអាចផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន
ប្រវត្តិរូបដែលចាប់ភ្នែកប្រធានផ្នែកធនធានមនុស្សគឺនិយាយពីវិធីសាស្រ្ដដែលបេក្ខជន អាចផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនថ្មី ជាជាងការបន្លិចបទពិសោធន៍ការងារផ្ទាល់ខ្លួនពីមុន។នៅក្នុងលក្ខណៈវិនិច្ឆ័យរបស់ធនធានមនុស្សខ្លះ គឺត្រូវការបេក្ខជនកម្រនិងមិនសូវមានបទពិសោធន៍ ដែលស្រេកឃ្លានក្នុងការចូលរួមជាមួយក្រុមហ៊ុនថ្មី ជាជាងបេក្ខជនដែលពោរពេញដោយបទពិសោធន៍។
៨.លិខិតភ្ជាប់ជាមួយដែល បង្ហាញពីបេក្ខជន និងការដាក់ពាក្យ
ផ្នែកធនធានមនុស្សខ្លះផ្ដល់តម្លៃលើ លិខិតភ្ជាប់(Cover Letter) ជាជាងប្រវត្តិរូបរបស់បេក្ខជន។ លិខិតភ្ជាប់មានបង្ហាញពីជោគជ័យ បុគ្គលិកលក្ខណៈបុគ្គល និងគោលបំណងដែលបេក្ខជនចង់បានពីការងារនេះ។លើសពីនេះទៅទៀត លិខិតភ្ជាប់បានបញ្ជាក់ពីសមត្ថភាព ជំនាញនៃការប្រើប្រាស់ឃ្លាប្រយោគ បានត្រឹមត្រូវនិងទាក់ទាញ។ ការប្រើប្រាស់វេយ្យាករណ៍ខុស សរសេរពាក្យមិនបានត្រឹមត្រូវ ក៏អាចជាបញ្ហាក្នុងការជាប់សម្ភាសន៍ការងារផងដែរ៕