សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ពាក្យឬឃ្លាសន្ទនា ទៅកាន់ព្រះសង្ឃអាចជាបញ្ហាលំបាកសម្រាប់ប្រិយមិត្តយើងមួយចំនួនដូចនេះក្រមាប៉ុស្ត៍ក៏សូមលើកជាបណ្តាពាក្យខ្លះៗដែលប្រើសម្រាប់ប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃឬហៅថា សង្ឃស័ព្ទឬសមណស័ព្ទសម្រាប់ប្រិយមិត្តអាចប្រើប្រាស់ដូចខាងក្រោមនេះ៖
១.សម្រាប់និយាយទៅព្រះសង្ឃ
ពាក្យគ្រហស្ថ សង្ឃស័ព្ទ
ខ្ញុំនាងខ្ញុំ ខ្ញុំបាទ "ខ្ញុំព្រះករុណាខ្ញុំកូណា ខ្ញុំកណា កូណាកណា"
បាទចាស ចា "កូណា កណា"
សួស្តី ជម្រាបសួរ "សូមថ្វាយបង្គំ"
អរគុណ "អរព្រះគុណ"
លោក លោកអ្នក "ព្រះតេជព្រះគុណព្រះតេជគុណ តេជគុណ
ព្រះអង្គលោកម្ចាស់...(ភាសាអ្នកស្រុក៖
លោកបង លោកកូន លោកប្អូន លោកតា
លោកក្មួយ...)"
២.ព្រះសង្ឃមានថេរដិកាទៅគ្រហស្ថ ពាក្យគ្រហស្ថ
"អាត្មា អាត្មាភាព (បុរាណ៖អាចក្តី)" ខ្ញុំ
"ញោម" ឪពុកម្តាយហៅមនុស្សទូទៅ
"ញាតិញោម" សម្រាប់ហៅមនុស្សទូទៅ
"ចម្រើនពរ" សួស្តី ជម្រាបសួរ លា ជម្រាបលា
"ឧបាសក(អ៊ុបា សក់)" ហៅអ្នករក្សាសីលប្រុស
"ឧបាសិកា(អ៊ុបា សិ កា)" ហៅអ្នករក្សាសីលស្រី
៣.សម្រាប់ទាំងព្រះសង្ឃ និងគ្រហស្ថ
ពាក្យគ្រហស្ថ សង្ឃស័ព្ទ
បរិភោគ "ឆាន់"
ដេក "សឹង"
ដើរ "និមន្ត"
ឈរ "ទ្រង់"
អង្គុយ "គង់"
និយាយ "មានសង្ឃដិកា មានថេរដិកា"
ខឹង "ខ្ញាល់"
ក្រោកពីដេក "តើន"
ឈឺ "អាពាធ"
បន្ទោរបង់ "ដោះទុក្ខសត្វ"
ឈ្មោះ "នាម ព្រះនាម"
គ្រឿងអាហារ "ចង្ហាន់ ចង្ហាន់បិណ្ឌបាត"
គ្រឿងផឹក "ភេសជ្ជៈ"
ស្លាប់ មរណភាព "អនិច្ចធម្ម សុគត"
ឱ្យជូន ឧបត្ថម្ភ "ប្រគេន ថ្វាយ បូជា បវារណា"
អប់រំ ប្រដៅ... "ទេសន៍ ទេសនា"
**ពាក្យខាងក្រោមភាគច្រើនជារាជស័ព្ទច្រើនប្រើជាមួយព្រះពុទ្ធជាម្ចាស់តែព្រះសង្ឃក៏អាចប្រើបានដែរ
ពាក្យគ្រហស្ថ សង្ឃស័ព្ទ
ជើង "ព្រះបាទ"
ដៃ "ព្រះហត្ថ"
ខ្លួន "កាយ ព្រះកាយ"
ភ្នែក "ព្រះនេត្រ"
ធ្មេញ "ព្រះទន្ត"
អណ្តាត "ព្រះជីវ្ហា"
ច្រមុះ "នាសា ព្រះនាសា"
ឈាម "លោហិត ព្រះលោហិត"
ក "ព្រះសូរង"
សក់ "កេសា ព្រះកេសា"
ត្រចៀក "ព្រះសោត ព្រះសោតា"
ពោះ "ព្រះឧទរ"
មាត់ "ព្រះឱស្ឋ"
ផ្ចិត "ព្រះនាភិ"
ភ្លៅ "ព្រះឧរូ"
សាច់ "ព្រះមំសៈ"
មុខ "ព្រះភ័ក្រ្ត"
ថ្ពាល់ "ព្រះប្រាង្គ"
រោម "ព្រះលោមា"
ដោះ "ព្រះថនៈ"
ថ្ងាស "ព្រះនលាដ"
ចិញ្ចើម "ព្រះភមូ"
សម្បុរ "ព្រះឆវីវណ្ណ"
កែងជើង "ព្រះបិណ្ហ"
ស្មងជើង "ព្រះជង្ឃា"
ជង្គង់ "ព្រះជាណុ"
ខ្នង "ព្រះប្រឹស្ឋ ព្រះបិដ្ឋិ"
ចង្កូម "ព្រះទាឋា"
សម្លេង "ព្រះសូរសៀង"
សម្តីពាក្យនិយាយ "ព្រះវាចា សង្ឃដិកា ពុទ្ធដិកា
ចង្កា "ព្រះហនុ"
ខ្ញុំ "តថាគត(តាក់ ថា គត់ ប្រើបានតែព្រះពុទ្ធប៉ុណ្ណោះ)
កើត "ប្រសូត"
ពាក្យគ្រហស្ថ សង្ឃស័ព្ទ
ឆ្នាំ "វស្សា ព្រះវស្សា"
អាយុ "ព្រះជន្ម"
បង្គន់ "វច្ចកុដិ (វាច់ ចាក់ កុត)"
ងូតទឹក "ស្រង់ទឹក"
លុយ "បច្ច័យ បច្ច័យបួន"
រូបថត "ឆាយា ឆាយាលក្ខណ៍"
បាទ "ពរ ចម្រើនពរ"
គ្រឿងស្លៀកពាក់ "សំពត់ចីវរ"
ទីដេកទីអង្គុយ "សេនាសនៈ"
ឈើចាក់ធ្មេញ "ឈើស្ទន់ ស្ទន់"
ទិញឬ លក់ "ជាវ"
ប្រាប់ "ពិត ទូល"
ចិត្ត "ព្រះទ័យ"
ទឹកចិត្ត "ទឹកព្រះទ័យ"
សួរ "សួរ ទូលសួរ"
អញ្ជើញ "និមន្តអារាធនា យាង(សម្រាប់សម្តេច)"
សិស្ស "សមណសិស្ស"
និស្សិត "សមណនិស្សិត"
ភេទ "សមណភេទ"
ប្រភព៖វត្តព្រះពុទ្ធមានបុណ្យ