ចំនុចទាំង១២ដែលបង្ហាញថា អ្នកកំពុងតែធ្វើរឿងដ៏ត្រឹមត្រូវក្នុងជីវិត

អតីតកាល ភាពតានតឹងក្នុងអារម្មណ៍ បញ្ហាចាក់ស្រេះជាច្រើន ដែលមនុស្សម្នាក់ៗបានឆ្លងកាត់ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត អាចនឹងទាញយើងឲ្យធ្លាក់ចុះ ឬបាក់ទឹកចិត្តមិនចង់ឆ្ពោះទៅមុខ តែវាមិនមែនជារឿង ដែលអ្នកត្រូវយកមកគិត ឬសោកស្ដាយទេ ព្រោះមានរឿងជាច្រើន ដែលអ្នកបានធ្វើើល្អ ដែលជារឿងត្រឹមត្រូវ នឹងមានភាពរីករាយ សម្រាប់ជីវិតប្រចាំថ្ងៃ។

១.អ្នកមានមោទនភាពចំពោះខ្លួនឯង

មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណាអ្នកត្រូវមានមោទនភាពចំពោះខ្លួនឯង នូវអ្វីដែលអ្នកសម្រេចបាន និងអ្វីដែលអ្នកបានធ្វើនូវអ្វីដែលគួរធ្វើមិនថាវាល្អឬអាក្រក់។ ជីវិត គឺជាការធ្វើដំណើរផ្សងព្រេង ហើយគន្លឹះដែលនាំឲ្យអ្នកស្រលាញ់ជីវិតនេះគឺការរីករាយនឹងការធ្វើដំណើរនោះឯង។

អ្នកមានមោទនភាពចំពោះខ្លួនឯងនិងអ្វីគ្រប់យ៉ាងដែលអ្នកបានឆ្លងកាត់ ព្រោះគ្រប់របត់នៅក្នុងជីវិត នាំអ្នកទៅកាន់ចំនុចមួយផ្សេងទៀត។រាល់ការផ្លាស់ប្តូរ កើតបានជា ជោគវាសនាថ្មី។ មិនថាមានអ្វីកើតឡើងកាលពីអតីតកាលទេ អ្នកគឺនូវតែជាអ្នកព្រោះអ្វីគ្រប់យ៉ាងដែលបានកើតឡើង នាំឲ្យអ្នកជាមនុស្សថ្មី ដូច្នេះវាជាមោទនភាពមួយ។

២. អ្នកមានអារម្មណ៍រីករាយ ជាមួយនឹងចំនុចដែលអ្នកឈរនិងទីកន្លែងដែលអ្នកកំពុងតែឆ្ពោះទៅ

អ្នកដឹងទេថាអ្នកធ្វើបានល្អនៅក្នុងជីវិត នៅពេលដែលអ្នកសប្បាយចិត្ត ជាមួយកន្លែងទីតាំងដែលអ្នកឈរ និងកន្លែងដែលអ្នកកំពុងតែឆ្ពោះទៅ។អ្នកប្រហែលជា មិនទាន់ដល់កន្លែងដែលអ្នកសុបិន្ត ថាសម្រេចឲ្យបាន ប៉ុន្តែអ្នកសប្បាយចិត្តដែលអ្នកស្ថិតនៅលើផ្លូវត្រូវ។អ្នកដឹងថា អ្នកជានរណា ហើយអ្នកកំពុងធ្វើអ្វី ដែលស្របតាមតម្លៃរបស់អ្នក។អ្នកមិនធ្វើអ្វីដែលផ្ទុយនឹងតម្លៃស្នូលរបស់ខ្លួនឯងនោះទេ មិនថាមានអ្វីកើតឡើង អ្នកនឹងមិនអីទេព្រោះជីវិតនឹងនាំអ្នកទៅកាន់ផ្លូវដ៏ត្រឹមត្រូវ។

៣.អ្នកជាមនុស្សដែលល្អជាង អ្នកកាលពីម្សិលមិញ សប្តាហ៍មុន និងកាលពីឆ្នាំមុន

អ្នកប្រហែលជាមិនទាន់ជាមនុស្សអស្ចារ្យនៅឡើយទេប៉ុន្តែយ៉ាងហោចណាស់ អ្នកមានភាពប្រសើរជាងខ្លួនឯងកាលពីម្សិលមិញ នោះបង្ហាញថា អ្នកធ្វើបានល្អហើយ។ពេលខ្លះយើងធ្វើរឿងឆោតល្ងង់ ពេលខ្លះទៀត យើងធ្វើអ្វីដែលយើងមិនគួរធ្វើ ប៉ុន្តែដរាបណាយើងដឹងពីចំនុចទាំងនេះហើយមានបំណងក្លាយទៅជាមនុស្សម្នាក់ ដែលមានភាពល្អប្រសើរជាងថ្ងៃមុន មិនថាសុខភាពចិត្តគំនិត និងបញ្ញាទេ គឺអ្នកកំពុងតែដើរផ្លូវត្រូវជាងមនុស្សភាពច្រើន។

៤.ទំនាក់ទំនងជាមួយគ្រួសារ មានភាពប្រសើរឡើង

មិនមែនមនុស្សគ្រប់គ្នាធំឡើងមានទំនាក់ទំនងល្អឥតខ្ចោះ ជាមួយគ្រួសារខ្លួនឯងទេ។ ពេលធំឡើង ជួនកាលយើងត្រូវចង់ឲ្យគាត់នៅឲ្យឆ្ងាយដើម្បីឱ្យយើងរីកចម្រើន និងក្លាយជាមនុស្សរឹងមាំ ពេលខ្លះក៏ធ្វើព្រងើយកន្ដើយដាក់គាត់ ប៉ុន្តែនៅពេលដែលយើងធំឡើងយើងនឹងដឹងថា មិនថាឪពុកម្តាយរបស់យើងអាក្រក់យ៉ាងណានោះទេ គាត់គឺជាឪពុកម្តាយរបស់យើង។ គាត់ប្រហែលជាមើលថែរយើងមិនបានល្អដូចគ្រួសារដទៃ តែយើងនៅតែស្ថិតក្នុបេះដូងគាត់ជានិច្ច។ អ្នកត្រូវរៀនទទួលយកការពិត យល់ពីកាលៈទេសៈនិងយល់ពីមូលហេតុដែលគាត់ធ្វើដូច្នោះ។

នៅពេលយើងកាន់តែចាស់យើងនឹងដឹងថា មិនមានពេលវេលាច្រើនទេសម្រាប់យើងនៅជាមួយគាត់។ ជំនួសឱ្យអារម្មណ៍មិនល្អពីអតីតកាលយើងគួរបង្កើតទំនាក់ទំនងល្អជាមួយឪពុកម្តាយយើងឡើងវិញ ហើយធ្វើឱ្យគាត់យល់ពីក្ដីស្រឡាញ់និងការយកចិត្តទុកដាក់របស់គាត់ពីមុនមក ដែលធ្លាប់ផ្តល់ឱ្យយើង។

៥.អ្នកស្រលាញ់ការងារ ពេញចិត្តនឹងចំណង់ចំណូលចិត្ត និងពេញចិត្តនឹងជីវិតខ្លួនឯង

យ៉ាងណាមិញតើមានអ្វីដែលរីករាយទៀត បើយើងមិនសប្បាយនឹងជីវិតយើង? អ្នកដឹងទេ អ្នកធ្វើបានល្អនៅពេលអ្នកចូលចិត្តការងារហើយពេញចិត្តនឹងអ្វីដែលត្រូវធ្វើពេលភ្ញាក់ពីគេងជារៀងរាល់ថ្ងៃ។ អ្នកមានអារម្មណ៍រំភើបចំពោះមនុស្សដែលអ្នកជួប និងអ្វីដែលនឹងកើតឡើងសម្រាប់ថ្ងៃនេះ។

“ការងារជាផ្នែកមួយដ៏ធំនៃជីវិតអ្នក ហើយវិធីតែមួយគត់ដើម្បីឱ្យអ្នកពេញចិត្តពិតប្រាកដគឺ ធ្វើអ្វីដែលអ្នកជឿថាជាការងារដ៏អស្ចារ្យ ហើយវិធីតែមួយគត់ដើម្បីធ្វើកិច្ចការដ៏អស្ចារ្យគឺការស្រលាញ់អ្វីដែលអ្នកធ្វើ។”-SteveJobs

៦. រស់នៅក្នុងបច្ចុប្បន្នភាព មិនមែនអតីតកាល

អ្នកគួរតែផ្តោតលើបច្ចុប្បន្នភាពជំនួសឱ្យការផ្តោតទៅលើអតីតកាល ឬព្រួយបារម្ភច្រើនពីអនាគត។ អ្នកដឹងថា អ្វីៗទាំងអស់គឺខ្លីហើយជីវិតនោះមិនទៀង។ រឿងតែមួយគត់ ដែលអ្នកអាចគ្រប់គ្រងបាន គឺបច្ចុប្បន្ន។ អ្នកដឹងទេថាអ្នកធ្វើបានល្អ នៅពេលដែលអ្នកធ្វើអ្វីដែលនៅចំពោះមុខ ឲ្យក្លាយជារឿងល្អបំផុត តាមដែលអាចធ្វើទៅបាន។មធ្យោបាយតែមួយគត់ សម្រាប់យើងដើម្បីរីករាយនឹងជីវិតពិត គឺរស់នៅក្នុងបច្ចុប្បន្នភាព។

៧.អ្នកដឹងថាអ្នកណាជាមិត្តពិតប្រាកដ

មានមិត្តពិតប្រាកដគឺជារឿងមួយដ៏បវរបំផុតនៅក្នុងជីវិត។ គេគឺជាមនុស្សដែលរាប់អានអ្នក ជាអ្នក មិនថាមានអ្វីកើតឡើងក៏ដោយគេតែងតែនៅក្បែរអ្នកជានិច្ច ក្នុងពេលដែលជោគជ័យឬពេលដែលអ្នកមានទុក្ខលំបាក។ មានមិត្ដភក្ដិពិតប្រាកដបែននេះច្រើន គឺជាអំណោយដ៏វិសេសបំផុតសម្រាប់ជីវិត​ ដែលពួកគេគឺជាមនុស្សដែលអ្នកអាចទុកចិត្តបានទាំងស្រុង។មិត្តពិតប្រាកដគឺជាដំណើរការមួយ ដែលមានទៅហើយមានមក អ្នកត្រូវផ្តល់ហើយក៏ត្រូវទទួលបានមកវិញមិនមែនជាការ យកហើយយករហូតនោះទេ។

៨.អ្នកដឹងថា​​អ្នកមានគំនិតបើកទូលាយ មិនប្រកាន់ច្រើន

រឿងមួយដែលអាចបង្ហាញពីភាពចាស់ទុំបានគឺយើងចេះថែរក្សា យកចិត្តទុកដាក់អ្នកដទៃ។ ប្រសិនបើអ្នកមិនមានអាណិតអាសូរចំពោះអ្នកដទៃនិងមិនយល់ដឹងពីពិភពលោកនោះអ្នកអាចនឹងបាត់បង់អ្វីមួយដែលល្អនៅក្នុងជីវិត។ ជីវិតគឺមិនត្រឹមតែ ធ្វើការងារនិងការលេងប៉ុណ្ណោះទេគឺត្រូវមានសិក្សាពីបទពិសោធន៍ និងការយល់ដឹងអំពីមនុស្សនិងវប្បធម៌ដទៃទៀត។ ក្នុងជីវិតមានការជួបក្ដីស្រឡាញ់ ភាពរីករាយ សុភមង្គល កើតទុក្ខ យំសោកជាដើម។

អ្នកដឹងថាអ្នកបានធ្វើបានល្អនៅក្នុងជីវិត នៅពេលដែលអ្នកឈប់វិនិច្ឆ័យមនុស្ស លើសម្ភារៈ ការស្លៀកពាក់ឬលើអ្វីដែលគេកំពុងធ្វើ ដោយសារម្នាក់ៗមានដំណើររឿងខុសគ្នា មានការឆ្លងកាត់ខុសគ្នា​។

៩.អ្នកចេះគ្រប់គ្រង អារម្មណ៍ ផ្លូវចិត្តនិងផ្លូវចិត្ត

ភាពតានតឹងជារឿងដែលជៀសមិនរួចក្នុងជីវិត។ទោះជាយ៉ាងណាក៏ដោយ ការរៀនគ្រប់គ្រងវា ឲ្យមានភាពល្អប្រសើរ គឺមានសារៈសំខាន់និងចាំបាច់សម្រាប់ការរស់នៅ ប្រកបភាពសប្បាយរីករាយនិងមានសុខភាពល្អ។​ តើហៅថាជោគជ័យយ៉ាងដូចម្ដេចបើនៅឯផ្ទះមានភាពរញ៉េរញ៉ៃ ជីវិតគ្រួសារស្ថិតនៅក្នុងភាពច្របូកច្របល់ ហើយសុខភាពផ្លូវចិត្តមិនល្អ?បញ្ញាស្មារតីគឺសំខាន់ជាងភាពវ័យឆ្លាត។ វាមិនមែនជាការល្អទេ នៅពេលមានបញ្ហា  ដោយសារតែភាពតានតឹង នៅកន្លែងធ្វើការ អ្នកបែរជាមកបំពាននិងស្រែកដាក់ប្រពន្ធនោះ។

១០.អ្នកធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងទាំងរាងកាយ និងចិត្តគំនិត

មនុស្សខ្លះធ្វើការលំបាកជ្រុក ភ្លេចថែរក្សាអ្វីៗដែលសំខាន់បំផុតក្នុងជីវិត ដូចជាសុខភាពរាងកាយនិងចិត្ត។បើគ្មានសុខភាពល្អ នោះជីវិតមិនសប្បាយរីករាយទេ។ ធ្វើជាអ្នកមានយ៉ាងម៉េច បើអ្នកមិនមានពេលដើម្បីរីករាយនឹងជីវិតជាមួយមនុស្សដែលអ្នកស្រឡាញ់?អ្នកត្រូវប្រាកដថាអ្នកបានញ៉ាំគ្រប់គ្រាន់ ហាត់ប្រាណហើយចំណាយពេលសម្រាកដើម្បីមានកម្លាំងធ្វើសមាធិជាដើម។

១១.អ្នកមិនសោកស្តាយចំពោះអ្វីដែលអ្នកបានធ្វើ ព្រោះជីវិតគឺឆ្ពោះទៅមុខ មិនមែនបកទៅក្រោយទេ

មានរឿងជាច្រើនដែលយើងបានធ្វើកាលពីអតីតកាលដែលយើងមិនមានមោទនភាពសម្រាប់ខ្លួនឯង។ ប្រសិនបើយើងឲ្យពេលវេលាត្រឡប់ក្រោយ យើងមិនធ្វើវាទេ។អ្នកមិនត្រូវគិតបែបនេះទេ បើអ្នកឆ្លាត អ្នកត្រូវរៀនពីអតីតកាលហើយក្លាយជាមនុស្សរឹងមាំម្នាក់ និងល្អប្រសើរជាងមុន។ មិនត្រូវសម្លឹងមើលនិងសោកស្តាយពីអតីតកាលទេព្រោះអ្វីគ្រប់យ៉ាង កើតឡើងដោយមានហេតុផល ដែលនាំអ្នកមកដល់សព្វថ្ងៃនេះ។អ្នកត្រូវផ្ដោត ធ្វើយ៉ាងណាឲ្យថ្ងៃនេះ ឬថ្ងៃស្អែកប្រសើរជាងថ្ងៃមុនជានិច្ច។

១២.អ្នកមានអារម្មណ៍ដឹងគុណ និងរីករាយចំពោះជីវិតនិងអនាគត

ជីវិតអ្នកពិតជាអស្ចារ្យណាស់តែបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកមាន នោះអ្នកនឹងមិនមានអារម្មណ៍សប្បាយរីករាយពិតប្រាកដនោះទេ។បើអ្នកមានអារម្មណ៍ថា អរគុណសម្រាប់ការរស់នៅ និងអបអរអ្វីដែលអ្នកមាន ជាជាងការសម្លឹងមើលអ្វីដែលអ្នកមិនមាននោះជាអ្វីដែលអ្នកធ្វើបានយ៉ាងល្អនៅក្នុងជីវិត។ អ្វីគ្រប់យ៉ាងនិងមនុស្សគ្រប់រូប ចូលមកក្នុងជីវិតអ្នកដើម្បីបង្រៀនអ្នកអ្វីមួយដល់អ្នក។ យកវាជាបទពិសោធន៍ ឆ្លងកាត់និងរៀនពីវា មានវាទើបអ្នកអាចមកដល់ថ្ងៃនេះ៕