ភេសជ្ជៈសុខភាព៤មុខល្អសម្រាប់ថែទាំរាងកាយ ពេលអាកាសធាតុត្រជាក់ខ្លាំង

១.តែឱសថបុរាណ

ដើម្បីទទួលបានការថែរក្សាសុខភាពបានកាន់តែប្រសើរក្នុងរដូវរងានេះអ្នកគួរប្ដូរពីការផឹកតែធម្មតាមកជាតែដែលផ្សំឡើងពីរុក្ខជាតិផ្កា ឬបន្លែជាដើមវិញ។ អ្នកអាចរកតែទាំងនេះបាននៅតាមផ្សារទំនើបឬរៀនធ្វើដោយខ្លួនឯងភ្លាមៗតែម្ដង។ វាអាចប្រើជំនួសភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនដូចជាកាហ្វេ និងតែកញ្ចប់ ហើយតែឱសថបុរាណដែលអ្នកអាចជ្រើសរើសមកផឹកក្នុងអំឡុងពេលនេះមានដូចជាតែខ្ញី តែស្លឹកគ្រៃ តែបៃតង តែផ្កាអមតៈ ឬផ្កាមេអំបៅជាដើម។

.ទឹកដោះគោរមៀត(ទឹកដោះគោមាស)

ភេសជ្ជៈ​មួយ​មុខ​នេះត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ក្រៅ​ថាជា​ទឹក​ដោះ​គោ​មាស ដោយ​ការ​ផ្សំ​ឡើង​ពី​ម្សៅ​រមៀត​ជាមួយ​នឹង​ទឹក​ដោះ​គោ ហើយ​ផ្ដល់​គុណប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ រមៀត​មាន​ផ្ទុក​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ការពារ​ការ​រលាកនិង​ប្រឆាំង​ពពួក​វីរុស។ ការ​ផឹក​ទឹក​ដោះ​គោ​មាស​នេះ​ជា​ប្រចាំ​គឺ​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំនួយ​សុខភាព​បេះដូង ឆ្អឹង ស្បែក និង​គុណ​ប្រយោជន៍​ជា​ច្រើន​ទៀត។

៣.ទឹក​​ក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ

ក្រូចឆ្មារ​សម្បូរ​ទៅ​ដោយ​វីតាមីន​C​ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំនិង​សុខភាព​ស្បែក។ បន្ថែម​ពី​នេះ​វា​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផង​ដែរ។ ការ​ផឹក​ទឹក​ក្ដៅ​ឧណ្ហៗ​ដោយ​ច្របាច់​ក្រូចឆ្មារ​មួយ​ចំណិត​ក្នុង​រដូវ​រងា​នេះ ជាពិសេស​នៅ​ពេល​ព្រឹក​គឺ​ល្អ​សម្រាប់​សុខភាពដោយ​វា​ជួយ​កម្ចាត់​ជាតិ​ពុល​ពី​ក្នុង​រាងកាយ ជួយ​បង្កើន​អារម្មណ៍​ស្រស់​ស្រាយ និងការពារ​ជំងឺ​នានា​បាន។

៤.ទឹក​ដោះ​​អាល់ម៉ុន

គ្រាប់​ផ្លែ​អាល់ម៉ុន​មាន​ផ្ទុក​វីតាមីនE ប៉ូតាស្យូម ម៉ង់ហ្កាណែស និង​ប្រូតេអ៊ីន​សំខាន់ៗ​ជា​ច្រើន​ទៀត។ ទឹក​ដោះ​គោ​លាយ​ជាមួយ​គ្រាប់​ផ្លែ​អាល់ម៉ុន​ដែល​ក្រឡុក​ឱ្យ​ម៉ត់​ ហើយ​ផឹក​ជា​ប្រចាំ​រៀងរាល់​ព្រឹក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ជា​សារធាតុ​ខនិជ​សំខាន់​សម្រាប់​ការ​លូតលាស់​ឆ្អឹង ជំនួយ​សុខភាព​បេះដូង ​សរសៃ​ប្រសាទ និងសាច់​ដុំ៕