ថ្ងៃចន្ទ ច្រើនតែថ្ងៃមិនទទួលបានការពេញចិត្តពីបុគ្គលិកទូទៅ ព្រោះជាថ្ងៃធ្វើការដែលរវល់ខ្លាំង តែបែរក្លាយជាថ្ងៃដែលមិនសូវមានផលិតភាពការងារខ្ពស់បើធៀបនឹងថ្ងៃផ្សេងៗ ហើយបុគ្គលិកខ្លះក៏បានប្រើពេលវេលាព្រឹកថ្ងៃចន្ទ ដើម្បីរៀបចំផែនការប្រចាំសប្ដាហ៍តែនេះនឹងកាត់បន្ថយនូវពេលវេលាមួយព្រឹក។
ចង់អាចធ្វើឲ្យថ្ងៃធ្វើការទាំងនេះមានប្រសិទ្ធិភាពខ្ពស់ទៅបាន អ្នកគួរតែប្រើពេលវេលាថ្ងៃសៅរ៍ឲ្យបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរជ្រើសរើសយកកិច្ចសម្រាប់ថ្ងៃសៅរ៍មកធ្វើ៖
ប្រើថ្ងៃសៅរ៍ ដើម្បីបូកសរុបពីលទ្ធផលការងារប្រចាំសប្ដាហ៍៖ ការងារដែលបានបំពេញពីថ្ងៃចន្ទ ដល់សុក្រ តើដើរដល់ណា?សម្រេចបានអ្វីខ្លះ? អ្វីជាបញ្ហាប្រឈមធំ ដែលនឹងត្រូវយកធ្វើជាមេរៀន និងរកដំណោះស្រាយ?
ដូច្នេះ អ្នកគួរតែប្រើប្រាស់ពេលវេលាសៅរ៍មួយព្រឹកដើម្បីបូកសរុបកិច្ចការទាំងនេះ កិច្ចការដែលនៅសេសសល់ ដើម្បីបន្ថូរបន្ថយការប្រមូលផ្ដុំការងារនៅចុងខែតែមួយពេលហើយនឹងអាចបទបែនបានទាន់សភាពការ។
ប្រើថ្ងៃសៅរ៍ ដើម្បីរៀបចំផែនការ៖ ការរៀបចំផែនការការងារប្រចាំសប្ដាហ៍ ថ្ងៃសៅរ៍ត្រូវចាត់ថា ជាពេលវេលាសាកសមបំផុត និងអាចជាជំនួយដើម្បីជម្រុញឲ្យថ្ងៃធ្វើការផ្សេងទៀតមានគោលដៅនិងបង្កើនបានផលិតភាពខ្ពស់។ការប្រើប្រាស់ពេលវេលាថ្ងៃសៅរ៍ រៀបចំផែនការថ្មី នឹងអាចផ្ដល់ពេលវេលាគ្រប់គ្រាន់ សម្រាប់អ្នកអាចប្រើពេលជាមួយគ្រួសារការរក្សាសុខភាពខ្លួនឯង ឬដើរលំហែកម្សាន្តដើម្បីសម្អាតខួរក្បាលនៅចុងសប្ដាហ៍ជាដើម។
បើអ្នកត្រូវមានដំណើរកម្សាន្តអ្នកអាចចំណាយពេលតិចតួចនៅថ្ងៃសៅរ៍ល្ងាច ដើម្បីរកមើលសម្ភារៈណាមួយដែលចាំបាច់ និងជួយបង្កើនឱកាសដោយមិនមិនត្រូវចំណាយពេលចុងសប្តាហ៍ដោយមិនធ្វើអ្វីសោះនោះទេ។
ហើយក៏មិនគួរផ្ដើមអ្វីថ្មី នៅថ្ងៃសៅរ៍៖ មនុស្សភាគច្រើនមិនចង់ចាប់ផ្តើមអ្វីថ្មីនៅថ្ងៃសៅរ៍នោះទេ ដោយមិនចង់បន្សល់ការងារដល់ថ្ងៃចន្ទនិងត្រូវប្រើពេលវេលាខ្លះដើម្បីរំលឹកឡើងវិញ ពីការងារដែលនៅសល់។ ហើយការធ្វើនៅថ្ងៃសៅរ៍នេះក៏នឹងអាចអូសពេលវេលាផ្ទាល់ខ្លួនដល់ថ្ងៃអាទិត្យដែលមិនអាចចេញទៅណាបាន ។
ការប្រើថ្ងៃសៅរ៍នេះគឺដូចជាតម្រូវការចាំបាច់ ពីការរៀបចំអនាគតក្នុងរយៈពេលខ្លីដូច្នោះដែរ ថាតើគួរធ្វើអ្វីហើយចាត់ចែងកិច្ចការទាំងនេះឱ្យបានប្រសិទ្ធិភាពខ្ពស់តាមវិធីណា ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។
ការប្រើថ្ងៃសៅរ៍នេះបានត្រឹមត្រូវអ្នកនឹងអាចប្រមើមើលថា សកម្មភាពពីចន្ទដល់សុក្រ ដំណើរល្អឬមិនល្អ សម្រេចបានអ្វីខ្លះដូចផែនការ លើសផែនការឬដើរក្រោយផែនការ ដើម្បីរៀបចំយុទ្ធសាស្រ្ដ ផែនការថ្មីសម្រាប់សប្ដាហ៍បន្ទាប់។ អ្នកអាចព្យាយាមផ្លាស់ប្តូរផែនការប្រចាំសប្តាហ៍ដែលមានភាពបទបែនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រឡើងវិញ នឹងអាចដឹងបានថាវាមានការផ្លាស់ប្ដូរបែបណា៕