រឿង៥យ៉ាងគួរធ្វើឱ្យបានមុនម៉ោង៨ព្រឹក ដើម្បីបង្កើនភាពសកម្មពេញមួយថ្ងៃ

អារម្មណ៍នៅពេលព្រឹកមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាអាចនឹងជះ​ឥទ្ធិពលខ្លាំងសម្រាប់សកម្មភាពពេញមួយថ្ងៃតែម្ដង។ ហេតុនេះ​ហើយ​ទើប​សកម្មភាព​នៅ​ពេលព្រឹក ជាពិសេសមុនម៉ោង៨ដែលជាម៉ោងចាប់ផ្ដើមការងាររបស់អ្នក គួរតែធ្វើអ្វីឱ្យអារម្មណ៍ស្រស់ស្រាយ និងមានថាមពលសម្រាប់ពេលវេលាបន្តទៀត។

.ដាក់នាឡិការោទ៍ឱ្យបានមុនម៉ោង

ព្យាយាមក្រោកពីព្រលឹមឱ្យលឿនបន្តិចនៅរៀងរាល់ព្រឹកអាចលឿនជាងម៉ោងដែលត្រូវភ្ញាក់ហោចណាស់១៥នាទី។ប្រើពេលវេលា១៥នាទីដែលលឿននេះដើម្បីរៀបខ្លួនឱ្យរៀបរយមុនចាកចេញពីផ្ទះ។ ការសិក្សាជាច្រើនបានបង្ហាញថាការក្រោកពីព្រលឹមអាចជួយឱ្យខួរក្បាលស្រឡះល្អ និងត្រៀមខ្លួនបានល្អសម្រាប់ថ្ងៃថ្មី។

.គិតពីអនាគត

ការនឹកភ្នកឬគិតដល់រឿងអនាគតមុនក្រោកចេញពីគ្រែគេងអាចជួយជំរុញខ្លួនអ្នកឱ្យចង់ធ្វើរឿងល្អៗ និងមានប្រយោជន៍សម្រាប់ខ្លួនឯង។ ចូរគិតដល់អ្វីដែលអ្នកចង់សម្រេចឱ្យបាន និងផែនការទាំងឡាយដែលអ្នកត្រូវធ្វើនៅថ្ងៃនេះ។

ប្រើពេល​ត្រឹម​តែ​ប៉ុន្មាននាទី​ប៉ុណ្ណោះ អ្នកអាច​ធ្វើ​វា​បានដើម្បីបង្កើនភាពរស់រវើកសម្រាប់ខ្លួនឯង និងបំពេញការងារបានល្អ។

.ញ៉ាំអាហារដែលមានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់

អាហារពេលព្រឹកគឺជាចំណែកដ៏សំខាន់បំផុតក្នុងមួយថ្ងៃ។ ចូរកុំព្យាយាមរំលងអាហារពេលព្រឹក ព្រោះហេតុផលរវល់ ឬចង់សម្រកទម្ងន់ព្រោះវានឹងនាំឱ្យប៉ះពាល់សុខភាព។ ចូរជ្រើសរើសអាហារពេលព្រឹកដែលសម្បូរដោយប្រូតេអ៊ីនហ្វៃបឺ និងវីតាមីនល្អៗ។

.ផ្ដាច់ខ្លួនពីបណ្ដាញសង្គម

មុនពេលបញ្ចប់ទម្លាប់ពេលព្រឹកដែលនាំឱ្យអារម្មណ៍ស្រស់ស្រាយ អ្នកមិនគួរភ្ជាប់ខ្លួនឯងទៅនឹងបណ្ដាញសង្គមឡើយ។ ដើម្បីសម្រេចវាបានចូរព្យាយាមកុំកាន់ទូរសព្ទ ឬបើកាន់គួរកាន់វាដើម្បីធ្វើការងារកុំបើកភ្នែកឡើង បើកបណ្ដាញសង្គមតែម្ដង ព្រោះវានឹងនាំឱ្យអ្នកនៅអូសបន្លាយពេលកាន់តែយូរមើលរឿងដែលមានប្រយោជន៍ជាដើម។

.ផ្ដល់ឱ្យខ្លួនឯងនូវផាសុកភាពតាមដែលអាចធ្វើបាន

មិនថាជាកាហ្វេតែ ឬអាហារឆ្ងាញ់ៗ ចូរផ្ដល់ឱ្យខ្លួនអ្នកសោយសុខមុនចាប់ផ្ដើមការងារ ព្រោះបន្តិចទៀតខួរក្បាលអ្នកនឹងត្រូវធ្វើការពេញមួយថ្ងៃ។ ការធ្វើឱ្យខួរក្បាលស្រស់ស្រាយ ឬមានផាសុកភាពបែបនេះនឹងជួយឱ្យអារម្មណ៍ស្រឡះល្អ បង្កើនប្រសិទ្ធភាពការងារ និងមានការគិតបែបសុទិដ្ឋិនិយមបានល្អ៕