អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២១-២០២២

ក្នុងឆ្នាំសិក្សា២០២១នេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រចំនួន ៦១កន្លែង ដល់សិស្ស និស្សិត មន្រ្តីរាជការ បុគ្គលិក អង្គការ និងក្រុមហ៊ុននៃព្រះរាជាណាចក្រកម្ពុជា។

- ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១

- សម្រាប់ព័ត៌មានបន្ថែម និងទីកន្លែងទទួលពាក្យ៖ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)