និយាយពីជោគជ័យ គឺមានការរួមចំណែកនៃការធ្វើសកម្មភាពដែលត្រឹមត្រូវហើយបន្តអនុវត្តន៍វាដដែល ព្រមទាំងបង្កើនសន្ទុះឲ្យកាន់តែមានលទ្ធផលការងារល្អប្រសើររហូតដល់ដំណាក់កាលមួយដែលត្រូវមានវីធិសាស្រ្ដថ្មីយកមកប្រើ។ ក្នុងគោលការណ៍ ៨០/20 Pareto Principle ដែលជាស្នាដៃសៀវភៅរបស់អ្នកសេដ្ឋកិច្ចលោក Vilfredo Pareto បានបញ្ជាក់យ៉ាងច្បាស់ ពីប្រសិទ្ធភាពនៃការធ្វើការងារដែលលទ្ធផលជាច្រើន(៨០%) ចេញមកពីសកម្មភាពតិច (២០ភាគរយ)។
ពេលណាដែលអ្នកអាចរកឃើញពីសកម្មភាព២០% ដែលបង្កើនលទ្ធផលច្រើន ចូរបង្កើនកម្លាំងថាមពលរបស់អ្នកបន្ថែមជាមួយនឹងពេលវេលាការតាំងចិត្ត ដើម្បីអាចបានលទ្ធផលកាន់តែធំជាងមុន។ នេះគឺដូចបន្ថែមការ ផ្ដោតលើសកម្មភាពមួយ (FOCUS) ហើយបើអ្នកចង់ពង្រីកសកម្មភាពបន្ថែមឲ្យកាន់តែប្រសើរ ត្រូវតែមើលថាវាមានទំនាក់ទំនងផល៨០ភាគរដែរឬទេ។ ការធ្វើសកម្មភាពដែលបានផលល្អនេះ ក៏នឹងក្លាយជាទម្លាប់ល្អមួយដែលនឹងកាន់តែមានភាពងាយស្រួលជាងការចាប់ផ្ដើម។
សកម្មភាពខ្លះ ៨០%ពិតមែន តែមិនបានផ្ដល់ច្រើននោះទេអាចត្រឹម២០ភាគរយ ដែលគួរតែត្រូវបញ្ឈប់ ឬកាត់បន្ថយថាមពលពីវា។ ស្របនឹងទស្សនៈមួយដែលថា បើអ្នកធ្វើសកម្មភាពដដែល លើការងារដែលខុសផ្លូវ ការរំពឹងពីលទ្ធផលគឺមិនអាចឃើញនោះទេ។
តើសកម្មភាពនេះ ផ្ដល់ភាពរីកចម្រើនទេ? បង្កឲ្យកាន់តែស្មុគស្មាញ? មានការប្រឈមច្រើន? ដល់គោលដៅដែរឬអត់? ប្រសិនជាវាមិនផ្ដល់ផលអ្វីច្រើន សូមចំណាយពេលវេលាដើម្បីគិតពីសកម្មភាពទាំងនោះ ហើយកាត់បន្ថយថាមពលលើការធ្វើសកម្មភាពមួយចំនួនចេញ និងងាកការផ្ដោតលើសកម្មភាពសំខាន់ពីរបី ដែលផ្ដល់ដំណើរការល្អ ផ្ដល់នូវភាពរីករាយដល់អ្នកច្រើនបំផុត មិនថាតែក្នុងទំនាក់ទំនង ឬសុខភាពផ្ទាល់ខ្លួននោះទេ។
ការប្រើថាមពលរបស់អ្នកឲ្យចំនឹងសកម្មភាពដែលផ្ដល់ផលច្រើន នោះលទ្ធផលនឹងកាន់តែគាប់ប្រសើរ៕