ក្រសួងអប់រំ ប្រកាសពីការបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្ដីសម្រេច យកថ្ងៃទី១១ ខែ​មករា ឆ្នាំ​២០២១ ជាកាលបរិច្ឆេទនៃការបើកបវេសនកាល ឆ្នាំសិក្សាថ្មី សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ។

ក្រសួងអប់រំ បានលើកឡើងថា ក្រោយពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ឆ្លងសហគមន៍ ២៨វិច្ឆិកា ក្រសួងបានកំណត់យកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ជាថ្ងៃបើកបវេរសនកាលឆ្នាំសិក្សាថ្មី សម្រាប់គ្រឹះស្ថានសិក្សាចំណេះដឹងទូទៅ សាធារណៈ ដោយត្រូវបន្តអនុវត្តន៍តាមគោលការណ៍ប្រត្តិបត្តិ SOP សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្តិភាពសង្គម និងបុគ្គល។

ក្នុងថ្ងៃដដែលនេះផងដែរ ក្រសួងក៏បានចេញសេចក្ដីជូនដំណឹងពីការអនុញ្ញាតឲ្យ ដំណើរការគ្រឹះស្ថានឯកជនផងដែរ ដោយចាប់ដំណើរការពីថ្ងៃទី ២៩ខែធ្នូ ២០២០ នេះ។

សូមជម្រាបជូនដែរថា ព្រឹត្តិការសហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងសរុប ៤១នាក់ ដែលក្នុងនោះចំនួនអ្នកដែលបានជាសះស្បើយ មានចំនួន៣៨នាក់ និងនៅ ៣នាក់ទៀតកំពុងសម្រាកព្យាបាលនៅឡើយ៕