សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ពេល១ខែអាចបង្កើតចេញជាទម្លាប់ថ្មី ហើយយើងអាចចូលចិត្តធ្វើទម្លាប់ថ្មីនោះដោយឯកឯងក្លាយជាសកម្មភាពថ្មីសម្រាប់ជោគវាសនាថ្មី។ រយៈពេល៣០ថ្ងៃ តាមការសិក្សាវិទ្យាសាស្រ្ត បានបង្ហាញថាអាចបង្វែរទម្លាប់មនុស្សឱ្យល្អឬអាក្រក់បាន តួយ៉ាងដូចជាការថែទាំសុខភាព ការបង្កើនគុណភាពផលិតភាពការងារ ការរៀនវិជ្ជាថ្មីបន្ថែមដែលនាំឱ្យជីវិតប្រសើរ។ អ្នកស្រាវជ្រាវ ក៏បានបង្ហាញថាលទ្ធផលពីសកម្មភាពប្រចាំថ្ងៃត្រឹមពេល១ខែ គឺពិតជាជួយអ្នកឱ្យក្លាយជាមនុស្សថ្មី និងម្ចាស់ជោគវាសនាថ្មីបាន។
ជ្រើសរើសChallenge
មុនពេលផ្តើមអនុវត្តទៅរកទម្លាប់ថ្មី អ្នកក៏គួរប្រាកដថាសកម្មភាពនោះស្របទៅនឹងគោលដៅជីវិតអ្នកផង និង ស័ក្តិសមបែបផែនជីវិតរស់នៅរបស់អ្នកផងដែរ ដូចនេះវាអាចជម្រុញឱ្យផែនការជីវិតអ្នកឈានដើរទៅមុខបានលឿនដល់គោលដៅ។ ជាឧទាហរណ៍ ផែនការសន្សំលុយសម្រាប់វិនិយោគការហាត់ប្រាណដើម្បីសុខភាព និងរាងកាយមាំមួន។
ប្រយោជន៍ នៃ Challenge ៣០ថ្ងៃ
ការប្រើប្រាស់ពេល៣០ថ្ងៃ ប្រកួតជម្នះលើខ្លួនឯងបង្កើតទម្លាប់ថ្មីផ្តល់ប្រយោជន៍ដល់អ្នកដូចជា៖
បង្កើនបទពិសោធថ្មីដល់អ្នក សម្រាប់អ្នកដែលត្រូវការផ្លាស់ប្តូរទម្លាប់ថ្មី ឱ្យជីវិតប្រសើរជាងមុន។
នៅពេលចាប់ផ្តើម ការព្យាយាមអនុវត្តបន្តិចម្តងៗ ១ថ្ងៃៗ ជាកម្លាំងរុញច្រានអ្នកឱ្យទៅសកម្មភាពជាទម្លាប់ថ្មីដោយមិនដឹងខ្លួន។
នៅពេលអ្នកជោគជ័យនៅចំណុចតូចៗ ដែលអ្នកបានដៅ វានឹងជួយជម្រុញទឹកចិត្តអ្នកឱ្យបន្តទៅមុខជានិច្ច ហើយអ្នកក៏ក្លាយជាមនុស្សថ្មី សម្រេចជោគវាសនាថ្មីផងដែរ។
ឧទាហរណ៍ Challenge មួយសម្រាប់រយៈ៣០ថ្ងៃ ធ្វើឱ្យចិត្តអ្នករីករាយប្រចាំថ្ងៃ
ថ្ងៃទី១៖ នឹកគិតដល់រឿងណាមួយដែលធ្វើឱ្យអ្នកសប្បាយចិត្ត ឬទង្វើល្អដែលអ្នកបានធ្វើ។
ថ្ងៃទី២៖ អាន ឬមើលវីដេអូកំប្លែងណាមួយធ្វើឱ្យអ្នកសើចទប់សំណើចមិនបាន។
ថ្ងៃទី៣៖ រៀនធ្វើសមាធិឱ្យបានរយៈពេល៣នាទី។
ថ្ងៃទី៤៖ ចំណាយពេល២ ឬ៣នាទីនិយាយជាមួយនរណាម្នាក់ដែលធ្វើឱ្យគ្រប់គ្នាផ្ទុះសំណើចញញឹម។
ថ្ងៃទី៥៖ ស្តាប់បទចម្រៀង ណាមួយដែលធ្វើឱ្យអ្នកសប្បាយរីករាយចិត្ត (វិធីសាស្រ្តធ្វើឱ្យចិត្តរីករាយតាមរយៈបទចម្រៀង)។
ថ្ងៃទី៦៖ សរសេរលើក្រដាសនូវ ៣ចំណុចដែលធ្វើឱ្យអារម្មណ៍អ្នករីករាយ។
ថ្ងៃទី៧៖ មើលវីដេអូ ឬភាពយន្តថ្មីដែលធ្វើឱ្យអ្នករីករាយជាការកម្សាន្ត។
ថ្ងៃទី៨៖ បង្កើនវិន័យ រៀនសមាធិឱ្យបាន៨នាទី។
ថ្ងៃទី៩៖ ទាក់ទង និយាយសួរសុខទុក្ខជាមួយមិត្តភក្តិជិតដិត៤ ទៅ៥នាទី។
ថ្ងៃទី១០៖ ជ្រើសរើសបទចម្រៀងណាមួយមកស្តាប់ធ្វើឱ្យអ្នករីករាយ។
ថ្ងៃទី១១៖ សរសេរជាកំណត់ហេតុនូវបទពិសោធ៣ អ្នកចាំមិនភ្លេចដែលធ្វើឱ្យអ្នករំភើបរីករាយ។
ថ្ងៃទី១២៖ ចែករំលែករឿងដែលធ្វើឱ្យអ្នកអស់សំណើចទៅកាន់មិត្តភក្តិ។
ថ្ងៃទី១៣៖ រៀនសមាធិ ឱ្យបាន១៣នាទី។
ថ្ងៃទី១៤៖ ចំណាយពេល៤ទៅ៥នាទីសួរសុខទុក្ខ ទៅមនុស្សដែលអ្នកស្រលាញ់និងយកចិត្តទុកដាក់។
ថ្ងៃទី១៥៖ បើកបទចម្រៀង ដែលអ្នកស្រលាញ់។ បើមានបទណាអាចរាំបានគួររាំឱ្យបាន១៥នាទី។
ថ្ងៃទី១៦៖ សរសេរនូវបទពិសោធ៣ ដែលអ្នកបានជួបប៉ុន្មានថ្ងៃនេះ។
ថ្ងៃទី១៧៖ ទស្សនាវីដេអូកំប្លែង ៤ ឬ៥នាទី ដែលធ្វើឱ្យអ្នកសើច។
ថ្ងៃទី១៨៖ សមាធិរយៈពេល១៨នាទី។
ថ្ងៃទី១៩៖ ចំណាយពេលខ្លះ ទៅសួរសុខទុក្ខ ឬជួបមនុស្សដែលអ្នកស្រលាញ់និងគួរយកចិត្តទុកដាក់។
ថ្ងៃទី២០៖ បើកបទចម្រៀង ដែលអ្នកចូលចិត្តស្តាប់ និងសម្រាក១០នាទី។
ថ្ងៃទី២១៖ សរសេរនូវ៣ចំណុចនូវរឿងល្អៗ ដែលអ្នកបានធ្វើក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។
ថ្ងៃទី២២៖ ចែករំលែករឿងសើចជាមួយមិត្តភក្តិ ឬអ្នករួមការងារ។
ថ្ងៃទី២៣៖ សមាធិរយៈពេល២៣នាទី។
ថ្ងៃទី២៤៖ និយាយលេងជាមួយមិត្តភក្តិថ្មីម្នាក់២ ទៅ៣នាទី។
ថ្ងៃទី២៥៖ ស្តាប់បទចម្រៀងណាមួយដែលធ្វើឱ្យអ្នករលឹកអនុស្សាវរិយ៍ល្អៗគួរចងចាំ។
ថ្ងៃទី២៦៖ សរសេរនូវចំណុច ល្អៗដែលអ្នកបានធ្វើក្នុងថ្ងៃនេះ។
ថ្ងៃទី២៧៖ អានអត្ថបទ ឬមើលភាពយន្តដែលធ្វើឱ្យអារម្មណ៍អ្នករីករាយ។
ថ្ងៃទី២៨៖ សមាធិបាន២៨នាទី។
ថ្ងៃទី២៩៖ ចំណាយពេល១០នាទីនិយាយសួរសុខទុក្ខទៅមនុស្សជាទីស្រលាញ់របស់អ្នកឪពុកម្តាយ បងប្អូន គូជីវិត។
ថ្ងៃទី៣០៖ ស្តាប់បទចម្រៀងថ្មីដែលអាចធ្វើឱ្យអ្នករីករាយចិត្ត៕