កូនព្យុះឈ្មោះក្រវាញ នឹងធ្វើឲ្យសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ខ្លាំង លាយឡំនឹងភ្លៀង


សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ វិសម្ពាធ ដែលបាននិងកំពុងស្ថិតនៅ សមុទ្រចិនខាងត្បូងបានបង្កើនឥទ្ធិពលរបស់ខ្លួនទៅជា កូនព្យុះទី២៣ឈ្មោះ ក្រវាញ បន្តចូលមកដល់កម្ពុជា ជាសម្ពាធទាប ដែលនេះនឹងធ្វើឲ្យអាកាសធាតុនៅផ្នែកខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាក់ចុះត្រជាក់មកត្រឹម ១៧អង្សារសេ  និងមានភ្លៀងធ្លាក់ផងដែរ។

កូនព្យុះនេះនឹងធ្វើដំណើរកាត់តាមប្រទេសវៀតណាម នៅថ្ងៃទី២៣ ហើយបន្តមកដល់កម្ពុជា តាមខេត្តកំពត និងព្រះសីហនុ។ ដោយឡែកវានឹងក្លាយជា សម្ពាធទាប ដើរចូលមកសមុទ្រកម្ពុជា ដល់ទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ។

លក្ខណៈបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ជាពិសេសតំបន់ជួរភ្នំដងរែក ខេត្តនៅភាគឦសាន ធ្លាក់់ចុះមកត្រឹមអតិបរមា ១៧អង្សារសេ។ សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពនឹងចុះមកដល់២០អង្សារសេ លាយឡំនឹងខ្យល់បក់បោកខ្លាំង ព្រមទាំងមានភ្លៀងផងដែរ៕