សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
បណ្តាញទំនាក់ទំនងសង្គម(Social Network) ជាច្រើនបានបង្កើតឡើងសម្រាប់ផ្តល់ជាការកំសាន្ត និងការប្រាស្រ័យទាក់ទងគ្នាក្នុងនោះ Facebookជាកម្មវិធីទំនាក់ទំនងសង្គមកំពុងពេញនិយមជាងគេមួយនៅកម្ពុជាដែលត្រូវបានប្រជាពលរដ្ឋកម្ពុជាប្រើប្រមាណ៧,៨លានគណនី នេះបើតាមប្រភពនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។ ការប្រើប្រាស់នោះគឺដើម្បីភ្ជាប់ទំនាក់ទំនងបញ្ជូនព័ត៌មាន និងកំសាន្តផ្សេងៗ។
យ៉ាងណាមិញបើនាយកដ្ឋានខាងលើដដែល បានជម្រាបសាធារណជនថាកន្លងមកក៏មានករណីជ្រៀតចូលឬលួចយកគណនី Facebook ដោយសារការកំណត់សុវត្ថិភាពពុំទាន់គ្រប់ជ្រុងជ្រោយ។ ដើម្បីបង្កើនសុវត្ថិភាពគណនី Facebook អ្នកអាចកំណត់ Settings មួយចំនួនតាមការណែនាំរបស់នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃដូចខាងក្រោម៖
១.ការដំឡើងលេខសម្ងាត់ពិបាក(Complex Password)
-ចូលកម្មវិធីFacebook => Settings &Privacy => Settings => Security and Login => Change Password
-វាយបញ្ចូលលេខសម្ងាត់ចាស់របស់អ្នកត្រង់"Current Password”និងបញ្ចូលលេខសម្ងាត់ថ្មីត្រង់" New Password និងRe-type New Passord "
-សូមជ្រើសរើសលេខសម្ងាត់ដែលពិបាកទាយ(ជៀសវាងការប្រើប្រាស់លេខទូរសព្ទថ្ងៃខែឆ្នាំកំណើតឈ្មោះ ។ល។ជាលេខសម្ងាត់)
-ប្រសិនអ្នកសង្ស័យមានការលួចចូលប្រើប្រាស់គណនី Facebook បន្ទាប់ពីប្តូរលេខសម្ងាត់អ្នកអាចធ្វើការសរុបSessions ដោយចូលទៅកាន់ Settings & Privacy =>Settings => Security and Login => Where you're logged in =>See all => Log Out of All Sessions
២.ការដំឡើង2FA (Two-FactorAuthentication)
2FAគឺជាជម្រើសសម្រាប់ការពារគណនីពីការលួចប្រើប្រាស់ដោយខុសច្បាប់ ទោះបីជាមានលេខសម្ងាត់គណនី Facebookក៏តម្រូវឱ្យធ្វើការផ្ទៀងផ្ទាត់តាមរយៈឧបករណ៍Token ឬសារSMS ឬកម្មវិធីGenerate Code (ឧទាហរណ៍Google Authenticator)។ ជម្រើសនេះនឹងជួយបង្កើនសុវត្ថិភាពគណនីFacebook របស់អ្នកពិសេសបើអ្នកកំពុងតែគ្រប់គ្រងទំព័រហ្វេសប៊ុកផេក(Facebook Page) ផ្សេងៗ។ដើម្បីដំឡើង 2FAសូមអនុវត្តវិធីដូចខាងក្រោម៖
-ចូលកម្មវិធីFacebook => Setting &Privacy=> Settings => Security and Login => Use two-factorauthentication
-ជ្រើសរើសវិធីក្នុងការផ្ទៀងផ្ទាត់2FA (Select a Security Method)តាមរយៈកម្មវិធីGoogle Authenticatorឬលេខទូរសព្ទរបស់អ្នក
-ដើម្បីងាយស្រួលអ្នកអាចជ្រើសរើសយកText Message (SMS) => ចុចលើContinue =>វាយបញ្ចូលលេខទូរសព្ទរបស់អ្នក=> Confirm
-កូដនឹងបញ្ជូនទៅកាន់លេខទូរសព្ទរបស់អ្នកសូមវាយបញ្ចូលលេខកូដនោះក្នុងConfirmation Code => Next
-បន្ទាប់ពីដំឡើង2FA រាល់ការចូលប្រើប្រាស់គណនីFacebook របស់អ្នកពីកម្មវិធីឬកុំព្យូទ័រថ្មីតម្រូវឱ្យមានការវាយបញ្ចូលលេខសម្ងាត់ និងលេខកូដដែលផ្ញើទៅកាន់លេខទូរសព្ទ(SMS) ទើបអាចប្រើប្រាស់គណនីFacebook បាន។
៣.ការកំណត់ឯកជនភាព(Privacy Settings)
ឯកជនភាពគឺជាការការពារព័ត៌មានរបស់គណនីអ្នកអាចកំណត់ឯកជនភាពដូចខាងក្រោម៖
-ចូលកម្មវិធីFacebook => Settings &Privacy => Settings => Privacy Settings
-កំណត់មិនឱ្យអ្នកដទៃមើលតារាងមិត្តភក្តិរបស់អ្នក"Who can see your friendlist?” ជ្រើសរើសយក"Only me”
-កំណត់មិនឱ្យអ្នកដទៃស្វែងរកអ្នកតាមរយៈលេខទូរសព្ទ"Who can look you up usingthe phone number you provided?” ជ្រើសរើសយក"Only me”
-អ្នកអាចធ្វើការស្វែងយល់អំពីឯកជនភាព និងការកំណត់សិទ្ធិផ្សេងៗក្នុងការគាំពារព័ត៌មានរបស់អ្នកតាមការចាំបាច់ ដោយចូលទៅកាន់Settings &Privacy =>Privacy Shortcuts។