ដើម្បីបានរាងស្អាត ការហាត់ប្រាណមួយមុខក៏មិនប្រាកដថាអាចឱ្យអ្នកទទួលបានលទ្ធផលដូចបំណងដែរ។ ទន្ទឹមនឹងនេះ របបអាហារគឺជារឿងសំខាន់សម្រាប់អ្នកដែលចង់បានរាងស្លីមស្អាត ហើយមានសុខភាពល្អ។ ថ្ងៃនេះ យើងនឹងណែនាំលោកអ្នក ជាពិសេសនារីៗនូវអាហារសុខភាពមួយចំនួនដែលអ្នកញ៉ាំ ហើយជួយទាំងសុខភាពនិងថែរក្សារាងមិនឱ្យធាត់ ខូចសម្រស់។
១. អង្ករសម្រូប
ការដាំបាយអង្ករសម្រូបត្រូវការទឹកច្រើនជាងអង្ករធម្មតាប៉ុន្តែវាមានផ្ទុកជាតិវីតាមីនសំខាន់ៗ រ៉ែខនិជ និងជាតិកាកសរសៃខ្ពស់ដែលល្អសម្រាប់សុខភាពខ្លាំងបំផុត។ បាយអង្ករសម្រូបគ្មានជាតិស្ករដូចបាយអង្ករសឡើយ។ អង្ករសម្រូបអាចនិយាយបានថាជាប្រភេទមួយរបស់ស្រូវសាឡីដែលល្អសម្រាប់បន្ទាបហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺមហារីកមួយចំនួន។ វាក៏ជួយក្នុងការសម្រក និងរក្សាទម្ងន់បានយ៉ាងមានប្រសិទ្ធភាពដែរ។
២. សាច់ទ្រូងមាន់
ទ្រូងមាន់ជាផ្នែកមួយល្អចំពោះសុខភាពព្រោះវាគ្មានជាតិស្ករ ឬជាតិម្សៅ ហើយក៏មានជាតិខ្លាញ់ទាបបំផុត។ ប៉ុន្តែប្រសិនបើអ្នកចង់រក្សារាងបានល្អដោយមិនឱ្យឡើងទម្ងន់ អ្នកមិនគួរទុកស្បែកឱ្យនៅជាប់សាច់មាន់នេះឡើយ ព្រោះជាតិខ្លាញ់កាឡូរី និងប្រូតេអ៊ីនអាចនឹងខ្ពស់។
៣. ស៊ុតស្ងោ
នៅក្នុងស៊ុតស្ងោមានប្រូតេអ៊ីនដែលគ្មានជាតិខ្លាញ់ល្អបំផុតសម្រាប់អ្នកដែលចង់សម្រករាង។ ការញ៉ាំស៊ុតស្ងោជារបបអាហារអាចជួយឱ្យអ្នកឆ្អែតដោយមិនមានកាឡូរីច្រើន និងកាត់បន្ថយកូឡេស្តេរ៉ូល។
៤. សាច់ត្រី
ត្រីជាប្រភេទសាច់ដែលគ្មានជាតិខ្លាញ់និងមានអូមេហ្កា ៣ ដែលមានឥទ្ធិពលវិជ្ជមានក្នុងការធ្វើមេតាបូលីស (ការរំលាយអាហារ)។ សារធាតុដែលមានប្រយោជន៍ក្នុងសាច់ត្រីនេះគឺសំខាន់ណាស់សម្រាប់សុខភាព ជាពិសេសនារីៗដែលនឹងឈានចូលវ័យកាន់តែច្រើន។
ដើម្បីបំពេញសារធាតុចិញ្ចឹមបានគ្រប់គ្រាន់តែជួយរក្សារាងមិនឱ្យធាត់ អ្នកអាចរៀបចំអាហារដូចខាងក្រោមដោយបញ្ចូលគ្រឿងផ្សំខាងលើបានឱ្យបានច្រើនហើយមានរសជាតិឆ្ងាញ់ផង។
អង្ករសម្រូប សាច់ទ្រូងមាន់និងបន្លែធម្មជាតិ
សាច់ទ្រូងមាន់ ល្ពៅចំហ៊ុយ ស៊ុតស្ងោ
ស៊ុតចៀននិងនំប៉័ង សាឡាដផ្លែក្រូចស្រស់
អង្ករសម្រូប ត្រីចៀន ផ្កាខាត់ណាខៀវ
ត្រីចំហុយ ផ្កាខាត់ណាខៀវ
អង្ករដំណើបខ្មៅ ញ៉ាំសាច់មាន់ត្រសក់ស្រស់
អង្ករដំណើបខ្មៅ ត្រីចៀន ស៊ុតចៀន ផ្កាខាត់ណាខៀវ
អង្ករសម្រូប ស៊ុតស្ងោ បន្លែស្រុះ
សាច់ទ្រូងមាន់ ស៊ុតស្ងោ ពោតចំហុយ ផ្លែឈើ