សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
ឆ្លងសហគមន៍៖ កុមារាជនជាតិខ្មែរ អាយុ០១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលត្រូវជាកូនប្រុសរបស់ស្រ្ដីជនជាតិខ្មែរ អាយុ ៣០ឆ្នាំ ដែលវិជ្ជមានកូវីដ១៩ នៅថ្ងៃ២៩វិច្ឆិកា ឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ កុមារានេះ ចេញលទ្ធផលក្រោយធ្វើសំណាកជាលើកទី៣។
សម្រាប់អ្នកដែលជាសះស្បើយពីក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍នេះ មាន បុរសជនជាតិខ្មែរ ដែលមានតួនាទីជាអគ្គនាយកពន្ធនាគារ និងស្រ្ដីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ជាសមាជិកគ្រួសាររបស់គាត់។ បុរសជនជាតិខ្មែរ ដែលជាមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប៉ះពាល់ផ្ទាល់ជាមួយបុរសខាងលើ ក៏ជាសះស្បើយផងដែរ ។
សូមជម្រាបជូនដែរថា សរុបមកត្រឹមព្រឹកថ្ងៃ១៥ធ្នូនេះ អ្នកដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មានសរុប ៤១នាក់។ បើតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៥ធ្នូ៕