រឿងតស៊ូ៤យ៉ាង អ្នកអាចរៀនពីមហាសេដ្ឋីសារាយបំពង ថៅកែណយ មិនបោះបង់គោលដៅ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

គិត​មក​ទល់​ពី​ពេល​នេះលោក Itthipat Peeradechapan ឬ​ហៅ​ក្រៅ​ថា"Tob”មាន​អាយុ​៣៦​ឆ្នាំ ​ហើយប៉ុន្តែ​លោក​​នៅ​តែជា​និមិត្ត​​រូប​​សម្រាប់​សហគ្រិន​​​វ័យ​​ក្មេង​​ជំនាន់​ក្រោយ។លោក​គឺ​ជា ស្ថាបនិក​នៃ​​​ក្រុមហ៊ុន​​ចំណី​អាហារនិង​ទីផ្សារ Taokaenoiជា​ប្រេន​អន្តរជាតិល្បី​នៅ​ទូ​ទាំង​អាស៊ីហើយ​ប្រិយមិត្ត​​ក៏​អាច​ស្គាល់​លោក​ដោយ​សារផលិត​ផល​​​ក្រុម​ហ៊ុន​នេះគឺ​សារាយ​ ថៅ​កែ​ណយ។

យ៉ាង​ណា​មិញបើ​ក្រឡេក​ទៅ​មើល​រឿ​ង​រ៉ាវ​ជីវិត​របស់​​សហគ្រិន​​ជន​​ជាតិ​​ថៃរូប​នេះ​វិញគឺ​កើត​ចេញ​ពី​ការ​​ស៊ូ​ជំនះ​ឧបសគ្គ​ច្រើនតាម​វិធី​ផ្សេង​ៗ មិន​ងាយ​បោះ​បង់ទម្រាំ​​លោក​​ក្លាយ​​ជា​មហាសេដ្ឋី​ប្រាក់​ពាន់​លាន​ទាំង​នៅ​វ័យ​ក្មេង ហើយ​ចូល​​ក្នុង​បញ្ជី​​​មហាសេដ្ឋី​ថៃទាំង​៥០​រូប ដែល​មាន​ជាង​គេ​ទៀត​ផង។ងាក​ទៅ​មើល​រឿង​រ៉ាវ​៤ដែល​យើង​អាច​រៀន​ពី​មហាសេដ្ឋី​ថៃ​រូប​នេះដូច​ខាង​ក្រោម​៖

.លោក​Tobធ្លាប់​ជា​អ្នក​វក់​ហ្គេមឈប់​រៀន​ តែ​ក្លាយ​ជា​​អ្នក​​រក​ស៊ី​នៅ​វ័យ​១៩​ឆ្នាំដោយ​ចិត្ត​​អំណត់​ និង​ស្រលាញ់

សេដ្ឋី​សារាយ​បំពង​រូប​នេះបាន​សារភាព​ថាលោក​ពិត​ជា​អ្នក​ញៀន​ហ្គេម​​មែនកាល​នៅ​ជា​យុវជន​ជំទង់​។នៅ​អាយុ​១៦​ឆ្នាំលោក​ញៀន​ហ្គេម​មែន​ទែន​រហូត​ភ្លេច​ការ​សិក្សាដែល​​លទ្ធផល​ត្រូវ​ធ្វើ​ឱ្យ​លោក​ឈប់​​ពី​រៀន​១​ឆ្នាំ​ក្រោយហើយ​បែក​គំនិត​​​រុញ​រទេះ​ដើរ​លក់​គ្រាប់​កៅ​ឡាក់(Chestnut)។

ទោះ​យ៉ាង​ណា​ដោយ​សារ​​​ការ​ចេះ​សង្កេត ​ចេះ​ច្នៃ​បំពង​គ្រប់​កៅ​ឡាក់ឱ្យ​មាន​រស​ជាតិធ្វើ​ឱ្យ​អាជីវកម្ម​​ប្រថុយ​ប្រថាន​មួយ​ចាន​ទឹក​មួយ​ចាន​គោក​នេះ រីក​ចម្រើន​​​ជា​ហូរ​ហែ​ទៅ​វិញរហូត​ដល់​វ័យ​១៩​ឆ្នាំ​​លោក​អាច​មាន​ទុន​បើក​ទី​តាំង​បាន ៣០​កន្លែងមាន​ទាំង​ជួល​បុគ្គលិក​៥០​នាក់និង​អាច​រក​ចំណូល​បាន​១​ខែ​ប្រមាណ ជាង​​៨​ម៉ឺ​ន​ដុល្លារ​ទៀត​ផង​។

.“ថៅ​កែ​ណយ​"ជា​ឈ្មោះ​ហៅ​ក្រៅដែល​ប៉ា​លោក​ដាក់​ឱ្យ​លោក

“ថៅ​កែ​ណយ​" ប្រែ​ជា​ភាសា​ខ្មែរមាន​ន័យ​ថា “ថៅ​កែ ​តូច​​"ជា​ឈ្មោះ​ដែល​ប៉ា​លោក​Tob ហៅ​ចំអន់​លេង​ព្រោះ​តែ​អត្តចរិត​របស់​លោក​​កាល​នៅ​តូច​។

ពេល​វេលា​កន្លង​ទៅផលិត​ផល​​កៅ​ឡាក់​លែង​ជា​ទី​ពេញ​និយម​ទៀត​ហើយណា​មួយ​ បញ្ហា​​ចំណាត់​ការ​ថ្មី​ខាង​ផ្សារ​ទំនើបមិន​អនុញ្ញាត​ឱ្យ​​ទី​តាំង​សម្រាប់​លក់​កៅ​ឡាក់​ទៀតដោយ​សារ​ផ្សែង និង​ក្លិន​​របស់​វាដូច​នេះ កៅ​ឡាក់​របស់​ Tobត្រូវ​បិទ។ តែ​លោក​មិន​បាន​បោះ​បង់​ឡើយដោយ​កើត​ជា​គំនិត​ថ្មី​មួយក្រោយ​ពេល​​​មួយ​ដែល​លោក​បាន​ភ្លក្ស​សារាយ​បំពង ដែល​មិត្ត​ស្រី​លោក​​យក​​មក​ឱ្យ​ញ៉ាំ​កំដរ​មាត់ហើយ​គិត​ថា បើ​ធ្វើ​ជា​នំ​សារាយ​​បំពងមាន​វេច​ខ្ចប់​ត្រឹម​ត្រូវ​​សម្រាប់​លក់ព្រោះ​ថា​សម័យ​នោះ​ពុំ​ទាន់​មានលក់​ជា​ធំ​ដុំឬ​មាន​ជា​ម៉ាក​ផលិត​ផល​ត្រឹម​ត្រូវ​នោះ​ទេ​។ ទី​បំផុត Tob ស្វះ​ស្វែង​ស្វែង​យល់ និង​រៀន​ពី​របៀប​ធ្វើ​សារាយចម្អិន និង​ប្រមូល​​គៀង​គរ​ទុនវិនិយោគ​រហូត រោង​ចក្រ​​​​ផលិត​សារាយ​បំពងTaokaenoi លេច​ចេញ​ជា​រូប​រាង​ឡើង​។


.ការ​ប្រឹង​ប្រែង​មិន​មែន​​១​ថ្ងៃ​ហើយនិង​ជោគ​ជ័យ​ទេ

សារាយ​បំពង​ថៅ​កែ​ណយចាប់​ផ្តើម​ចេញ​លក់​ដំបូង​នៅ​ក្នុង​ហាង​ម៉ាត 7-Eleven នៃ​ប្រទេស​ថៃហើយ​​លើក​ដំបូង​ទទួល​បាន​ចំណូល​​ពី​ការ​​លក់​បាន​តិច​តួច​ប៉ុណ្ណោះ​។ យ៉ាង​ណា​មិញ Tobសម្គាល់​ឃើញ​ថាកញ្ចប់​​​សារាយ​របស់​លោកត្រូវ​បុគ្គលិក​ហាង​រៀប​ដាក់​​នៅ​ធ្នើ​ខាង​ក្រោមទើប​អតិថិជន​ថ្មី​ៗច្រើន​មិន​បាន​ឃើញ។ ដូច​នេះTob បាន​​និយាយ​សុំ​ឱ្យ​អ្នក​គ្រប់​គ្រង​ហាង​ម៉ាត ជួយ​ដាក់​កញ្ចប់​ផលិតផល​សារាយ​បំពងនៅ​​ក្បែរ​​បុគ្គលិក​គិត​លុយ​វិញ ដើម្បី​ងាយ​ស្រួល​អតិថិជន​អាច​មើល​ឃើញ។ ហើយ​ពិត​ជា​មាន​ប្រសិទ្ធិភាពជា​លទ្ធផល​​នៃ​ការ​ប្តូរ​កន្លែងការ​លក់​ក៏​កើន​ឡើង​មិន​គួរ​ឱ្យ​ជឿ។ នៅ​ឆ្នាំ​២០០៨ ការ​លក់​បាន​ដល់​កម្រិត៣០​លាន​ដុល្លារ​អាមេរិក។ ហើយ​ Tobអាច​ប៉ាន់​ស្មាន​បាន​ថា​ជំនួញ​របស់​លោក នឹង​ជោគ​ជ័យ​។ហើយ​ដូច​ការ​រំពឹង​ទុកពេល​នេះ ថៅ​កែ​ណយ​មាន​ទី​ផ្សារ​​ជាង​៤០​ប្រទេស​នៅ​​ជុំ​វិញ​ពិភព​លោក។ ហើយ​លោក​ Tob ជា​បុគ្គល​ដែល​មាន​ទ្រព្យ​សម្បត្តិ​​៦០០​លាន​​ដុល្លារ​អាមេរិកគិត​ត្រឹម​ឆ្នាំ​២០១៨​។

.ឧបសគ្គ​ដែល​ក្តី​ស្រលាញ់​លោកមិន​ចុះ​ចាញ់

ក្នុង​​ឈ្មោះ​ជា​អ្នក​ប្រលូក​ក្នុង​ការ​រក​ស៊ីអ្វី​ៗ​ពុំ​មែន​​​ងាយ​ស្រួល​​និង​​ដើរ​រលូន​រហូត​ដូច​ការ​គិត​នោះ​ឡើយ។ត្រលប់​ទៅ​ឆ្នាំ​២០១១ទឹក​ជំនន់​បាន​វាយ​ប្រហារ​លិច​លង់​​នៅ​ប្រទេស​ថៃ រួម​ទាំង​រោង​ចក្រ​ថៅ​កែ​ណយយ៉ាង​ណា​មិញ Tob ពុំ​បាន​ឈប់​ចុះ​ឧបសគ្គ​ទាំង​នេះ​ទេដោយ​ការ​ប្តេជ្ញា និង​ក្តី​ស្រលាញ់Tob បាន​ប្រើ​ពេល​៣​ខែស្តារ​រោង​ចក្រ​ផលិត​សារាយ​​បានព្រម​ទាំង​ដំណើរ​​ការ​ឡើង​វិញ​​ព្រម​ទាំង​ទទួល​បាន​ជោគ​ជ័យ​រហូត​មក​ទល់​សព្វ​ថ្ងៃ​ទៀត​ផង។ គួរ​បញ្ជាក់​ផង​ដែរដោយ​សារ​ភាព​ជោគ​ជ័យ​នេះខ្សែ​ជីវិត​របស់​លោក Tobត្រូវ​បាន​គេ​សរសេរ​និង​ផលិត​ជា​ភាព​យន្ត​ស្តី​ពី​ប្រវតិ្ត​​ម្ចាស់​ថៅ​កែ​ណយ​រូប​នេះ​ផ្ទាល់ ដែល​មាន​ចំណង​ជើង​ថា TheBillionaire រហូត​ទទួល​បាន​ការ​គាំ​ទ្រ​ជា​ច្រើន​លើ​​​ភាព​យន្ត​មួយ​នេះពិសេស​ពី​សំណាក់​សហគ្រិន​ជំនាន់​ក្រោយ​៕