ចុចលេខកូដនេះ ដើម្បីផ្ដាច់សេវាកម្មទូរស័ព្ទ ដែលកាត់លុយមិនដឹងមូលហេតុ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ ក្រោយពីមានការត្អូញត្អែរពីប្រជាពលរដ្ឋមិនឈប់ ព្រោះតែបញ្ហានៃការកាត់ប្រាក់ដោយសាវាកម្មទូរស័ព្ទផ្សេងៗដោយពុំដឹងមូលហេតុ ក្រសួងបានប្រកាសពីលេខកូដរួមមួយដើម្បីដោះស្រាយបញ្ហានេះ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដាក់ឲ្យប្រើលេខកូដ *1200# ដើម្បីផ្ដាច់សេវាកម្មទូរស័ព្ទបន្ថែម ដែលមិនត្រូវការប្រើ ចាប់ពីថ្ងៃទី១១ ធ្នូ នេះតទៅ។ ដូច្នេះ មិនថាលោកអ្នកប្រើប្រព័ន្ធអ្វីនោះទេ គឺផ្ដាច់សេវាកម្មផ្សេងៗ ដែលលោកអ្នកមិនដឹង ដោយគ្រាន់តែចុច *1200# ជាការស្រេច។