សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
១. វ៉ាក់សាំងកូវីដ-១៩ ដូចជាវ៉ាក់សាំងដទៃទៀតដែរវាធ្វើការដោយចូលទៅបង្វឹកប្រព័ន្ធភាពស៊ាំរបស់អ្នកឱ្យការពារខ្លួនវាក្នុងការប្រឆាំងការវាយប្រហារពីពពួកវីរុស។
២. នៅពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកបានដឹងពីវិធីទប់ស្កាត់ជាមួយវីរុសហើយរាងកាយរបស់អ្នកនឹងអាចការពារខ្លួនវាប្រឆាំងជាមួយវីរុសបានដែរ។
៣. សព្វថ្ងៃនេះ ជាង៣/៤នៃអ្នកស្លាប់ដោយជំងឺកូវីដ-១៩ គឺជាមនុស្សវ័យចំណាស់។ ដូច្នេះហើយទើបមានការផ្ដោតលើប្រភេទវ៉ាក់សាំងដែលត្រូវបានគេរំពឹងថានឹងអាចទៅជម្រុញប្រព័ន្ធភាពស៊ាំឱ្យរំញោចឡើងវិញសម្រាប់មនុស្សវ័យចាប់ពី៦៥ឆ្នាំឡើងទៅ។
៤. ផែនការនៃការផលិត និងអភិវឌ្ឍវ៉ាក់សាំងនេះកំពុងតែកើតមានឡើងនិងលេចរូបរាងបណ្ដើរៗហើយ។ វ៉ាក់សាំងទាំងនេះនឹងត្រូវបានបញ្ចេញឱ្យមកប្រើប្រាស់ នៅពេលដែលវាត្រូវបានគេរកឃើញថាមានសុវត្ថិភាព គុណភាពនិងប្រសិទ្ធភាពត្រឹមត្រូវតាមស្តង់ដារ ក្រោយពីមានការធ្វើតេស្តផ្នែកវេជ្ជសាស្ត្រនិងត្រូវបានអនុម័តយល់ព្រមដោយនិយ័តករផ្នែកវេជ្ជសាស្ត្រ (MHRA)។
៥. ថ្វីត្បិតតែមិនទាន់មានការច្បាស់ការណ៍នៅឡើយក៏ពិតមែន ប៉ុន្តែវាអាចទៅរួចដែលវ៉ាក់សាំងកូវីដ-១៩នឹងអាចប្រើប្រាស់បាននៅក្នុងចក្រភពអង់គ្លេសនៅដើមឆ្នាំ២០២១។
៦. កាលណាត្រូវបានអនុម័តយល់ព្រមហើយ សេវាសុខភាពជាតិ (NHS) របស់អង់គ្លេសនឹងចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងនេះទៅដល់បុគ្គលទាំងឡាយណាដែលស្ថិតក្នុងវិស័យដែលប្រឈមខ្លាំង មុននឹងបើកឱ្យប្រើលក្ខណៈទូលំទូលាយ។
៧. ផលប៉ះពាល់ពេញលេញចំពោះអត្រានៃការឆ្លងនឹងកាន់តែច្បាស់ឡើង ដរាបណាចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងមានកាន់តែច្រើន។ ប៉ុន្តែនៅពេលមានមនុស្សទទួលបានវ៉ាក់សាំងកាន់តែច្រើន យើងក៏កាន់តែខិតទៅរកការរស់នៅដូចពីមុនកាន់តែឆាប់រហ័សដែរ។
៨. រដ្ឋាភិបាលអង់គ្លេសបានបម្រុងវ៉ាក់សាំង៧ប្រភេទដើម្បីប្រើប្រាស់។ វ៉ាក់សាំងទាំងនោះសុទ្ធតែកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍផ្សេងៗគ្នា៕