រូបមន្ត៣យ៉ាងធ្វើឱ្យស្បែកក្លៀកសតាមបែបធម្មជាតិ

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្លៀកមិនស្អាតគឺជាកង្វល់មួយដែលស្រីៗតែងបារម្ភនិងមិនចង់បានទាល់តែសោះ ព្រោះពិបាក្នុងការស្លៀកពាក់ ជាពិសេសពាក់អាវឬរ៉ូបវាលដៃ។ ប៉ុន្តែសូមកុំបារម្ភអីព្រោះនៅមានវិធីដែលអ្នកអាចសាកល្បងបានដើម្បីបានស្បែកក្លៀកស្អាតតាមធម្មជាតិ និងមិនចំណាយប្រាក់ច្រើន។

១. ម្សៅល្មៀតលាយជាមួយទឹកដោះគោស្រស់ និងយ៉ាអួ

លាយម្សៅល្មៀតជាមួយទឹកដោះគោស្រស់ ហើយនិងយ៉ាអួរួចកូររហូតក្លាយជាល្បាយស្មើសាច់។ បន្ទាប់មកលាបល្បាយនេះលើស្បែកក្លៀកពី៥ទៅ១០នាទី ទើបលាងចេញជាមួយទឹកស្អាត។ ល្មៀតមានសមត្ថភាពសម្លាប់បាក់តេរី ធ្វើឱ្យស្បែកក្លៀកគ្មានស្នាមអុជខ្មៅ។ ចំណែកទឹកដោះគោស្រស់និងយ៉ាអួជួយបន្ទន់ស្បែកឱ្យម៉ត់រលោងស្អាត។ អនុវត្តវិធីនេះឱ្យបាន១ទៅ២ដងក្នុងមួយសប្ដាហ៍ជាប្រចាំ អ្នកនឹងឃើញលទ្ធផលប្លែកបន្តិចម្ដងៗ។

២. អំពិលទុំជាមួយទឹកឃ្មុំ

ក្នុងផ្លែអំពិលទុំមានផ្ទុកជាតិអាស៊ីត AHA ដែលទៅជំរុះកោសិកាដែលងាប់លើស្បែក។ វាជួយឱ្យស្បែក ជាពិសេសស្បែកក្លៀកម៉ត់រលោង និងទន់ ហើយមានសុខភាពល្អ។ វិធីធ្វើគឺប្រើអំពិលទុំ១កួរលាយជាមួយទឹកឃ្មុំ៣ស្លាបព្រាបាយ កូរបញ្ចូលគ្នាឱ្យសព្វ។ បន្ទាប់មកយកវាមកលាបលើក្លៀកទុកចោល៥ទៅ១០នាទីសឹមលាងចេញ។

៣. ក្រូចឆ្មារ

សម្រាប់នារីៗដែលមិនសូវមានពេលឬខ្ជិលក្នុងការថែរក្សាស្បែក អាចងាកប្រើផ្លែក្រូចឆ្មារបាន។ ចិតក្រូចឆ្មារជាបន្ទះស្ដើងៗ ហើយយកមកត្រដុសលើស្បែកក្លៀក២ទៅ៣នាទី រួចទុកចោលឱ្យបាន៥នាទីរួចសឹមលាងចេញ។ អត្ថប្រយោជន៍របស់ផ្លែក្រូចឆ្មារគឺមានផ្ទុកវីតាមីន C ដែលទៅជួយកាត់បន្ថយស្នាមអុជខ្មៅលើស្បែក។ វាក៏ជួយធ្វើឱ្យស្បែកសហើយបំបាត់ក្លិនផងដែរ៕